Thursday, April 25, 2024
Latest:
ព័ត៌មាន​ជាតិ

លោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញដាក់​ចេញ វិធានការក្តៅ ឲ្យអភិបាលទាំង​១៤​ខណ្ឌ បោសសម្អាតល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានី​ភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព​ រាជធានីភ្នំពេញ​ លោក ឃួង ស្រេង បានដាក់​ចេញជាវិធានការក្តៅ បង្ក្រាបបទល្មើស និងល្បែងស៊ីសងគ្រប់ប្រភេទ​ នៅទូទាំង១៤​ខណ្ឌ​ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យប្រជាពល​រដ្ឋ​ រស់នៅទទួលដោយភាពកក់ក្តៅ និងសុខ​សាន្ត ខណៈដែលប្រទេសជាតិមានសន្តិភាព​ ពេញបរិបូរណ៍។
-ការដាក់ចេញនូវ យុទ្ធនាការបែបនេះ បានធ្វើឡើងកាល ពីព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២​ ០​១៩ ក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមាន សមត្ថកិច្ចទាំងពីរ ភេទ អាជ្ញាធរដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយ ចំនួនទៀត។

លោក ឃួង ស្រេង បានមាន ប្រសាសន៍ ថា ការបង្កើតឲ្យមានកិច្ចប្រជុំគណៈបញ្ជាការឯក​ ភាពនេះ ធ្វើឡើងក្នុងគោល បំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុង​ការ​ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទដើម្បី​ភាពសុខសាន្តជូនប្រជាពលរដ្ឋនៅ ក្នុងរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង ក៏បានលើកឡើង ពីបញ្ហាពាក់ព័ន្ធ នឹងការទប់ស្កាត់​រថយន្តធំៗចូលក្នុងរាជធានីភ្នំពេញ ការដោះស្រាយបញ្ហាការកកស្ទះ ចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ខណៈដែល​ រាជធានីមួយនេះ តែងទទួលរង នូវការកកស្ទះចរាចរណ៍រាល់​ថ្ងៃ។ និងមានវិធានការទៅលើ អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកគេច វេសពីការទទួលខុសត្រូវ មុខច្បាប់ ដែលបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋ។ ការពិនិត្យទៅលើការ កកស្ទះចរាចរណ៍ ដើម្បីរកវិធានការដោះស្រាយ ធ្វើយ៉ាងណាកាត់​បន្ថយនូវការ កកស្ទះចរាចរណ៍ នៅតំបន់ស្មុគស្មាញ មួយចំនួន។

ពាក់ព័ន្ធនឹងល្មើសល្បែង ស៊ីសងនៅក្នុងរាជធានី ភ្នំពេញ លោក ឃួង ស្រេង បានមានវិ​ធានការ យ៉ាងម៉ឺងម៉ាត់ផងដែរ លោកបញ្ជាក់ថា​ នៅក្នុងរាជធានីភ្នំពេញកើតឡើងនូវ​ល្បែង​ស៊ីសង គ្រប់ប្រភេទដែលនេះជាបញ្ហា​ មួយក្តៅគគុក។ ដូច្នេះទេ លោកជំរុញឲ្យ អភិបាលខណ្ឌទាំង១៤ត្រូវយក ចិត្តទុកដាក់ ក្នុងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំង​នេះ។ ល្បែងស៊ីសងខុសច្បាប់ទាំងនេះ វាជាចំណុច​ដែល ផ្ដើមឲ្យមានបទល្មើសផ្សេងៗ ធ្វើ​ឲ្យបាត់បង់ស្ថេរភាព នៅក្នុងសង្គម ដូចជាអំពើ ឆក់ ប្លន់ លួចជាដើម។ ចំពោះបញ្ហាគ្រឿងញៀន ក៏ជាបញ្ហាប្រឈមមួយដែល យើងបាននិងកំពុងធ្វើការដោះស្រាយ ផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង ស្រេង ក៏បានដាក់ចេញនូវ វិធានការមួយចំនួន ទៀត​ដូចជាការ រៀបចំសណ្ដាប់ធ្នាប់ ចិញ្ចើមផ្លូវសាធារណៈ នៅក្នុងមូលដ្ឋាន រាជធានី​ភ្នំពេញ។ ការមានវិធានការ ទៅលើទូក​នេសាទ ដែលចតយ៉ាង អនា ធិបតេយ្យនៅ តាមដងទន្លេ ពិសេសនៅក្បែរ សណ្ឋាគារសុខា ដែលធ្វើឲ្យបាត់បង់ សណ្ដាប់ធ្នាប់ និងប៉ះពាល់នូវ សោភ័ណភាព នៅរាជធានីភ្នំ​ពេញ។ ការមានវិធានការទៅលើ បែរត្រីមួយចំនួន នៅតាមបណ្ដោយ ដងទន្លេសាប។ ដូច្នេះទេ អភិបាលរាជ ធានីភ្នំពេញ បានជំរុញ​និងដាក់ ចេញជាផែនការឲ្យអាជ្ញាធរខណ្ឌ​ដែល មានដែនដីរបស់ខ្លួននៅតាមបណ្ដោយ ដងទន្លេសាបនេះ ត្រូវតែមានវិ​ធាន ការទប់ស្កាត់ ដើម្បីធ្វើយ៉ាងណា ឲ្យទន្លេរបស់យើងមានសោភ័ណ ភាពទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ៕

ចែករំលែកអត្ថបទ