Tuesday, November 5, 2024
Latest:
អន្តរជាតិ

យ៉ាងហោចណាស់សិស្ស២០នាក់បានស្លាប់ នៅក្នុងហេតុការណ៍អគ្គីភ័យឆេះអាគារពាណិជ្ជកម្មឥណ្ឌា

ប្រទេសឥណ្ឌា៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា​ យ៉ាងហោចណាស់សិស្សចំនួន ២០នាក់បានស្លាប់ និងជា​ច្រើននាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ គ្រោះអគ្គិភ័យដ៏សាហាវមួយ ដែលបានកើតឡើងនៅអាគារពាណិជ្ជកម្មមួយកន្លែង នៅ​តំបន់ Surat ប្រទេសឥណ្ឌា កាលពីពេលថ្មីនេះ។

សិស្សសរុបមានចំនួន ៥០នាក់ ត្រូវបានគេ​រាយការណ៍ថា នៅខាងក្នុងអាគារពាណិជ្ជកម្ម អំឡុងពេលដែលមានគ្រោះអគ្គិភ័យបានកើតឡើង។ ប៉ូលិសឥណ្ឌាបានស្រាវជ្រាវរកឃើញមនុស្ស៣នាក់ ដែលមានការពាក់ព័ន្ធករណីភ្លើងឆេះនេះ។ អ្នករងរបួសត្រូវបានគេ​បញ្ជូនទៅកាន់មន្ទីរពេទ្យ។

ពាក់ព័ន្ធនឹងគ្រោះអគ្គិភ័យខាងលើ ប៉ូលិសធ្វើការស៊ើបអង្កេតបន្ថែមទៀត៕