Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តTACOMAពន្លះក្បាលរបាំងថ្មពុះចែក​ទ្រូងផ្លូូវបាក់១កង់រថយន្តក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើក​រថយន្តបោះពួយយ៉ាងលឿនជ្រុលចង្កូតទៅ​បុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរបាំងថ្មបាក់១កង់ ចំណែករថយន្តក្រឡាប់ផ្ងាជើងម្ខាង សំណាងល្អ​ តៃកុង​ រង​របួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​១១និង៣០នាទីយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៩​ នៅតាមបណ្ដាលផ្លូវជាតិលេខ២​ត្រង់​​ចំណុចមុខវត្តចាក់អង្រែក្រោមក្នុងសង្កាត់​ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹ​ងថាមុន​ពេលកើតហេតុគេឃើញ​ រថយន្តមួយ​គ្រឿងម៉ាកTACOMAពណ័ខ្មៅ ស៊េរីឆ្នាំ២០០១​ ​ពាក់ស្លាកលេខភ្នំពេញ2R-6280​ បើកបរដោយបុរសធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន​ ខណៈ​មកដល់ចំនុចកើតហេតុបានរេចង្កូតមកឆ្វេង​ដៃជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវទាំងកំរោលបណ្ដាលបាក់​ ១កង់រថយន្តហើយក្រឡាប់ផ្ងាជើងម្ខាងរងការខូចខាតយ៉ាងដំណំ ចំណែកតៃកុងរថយន្តជាប់នៅក្នុងរថយន្តត្រូងបានបងប្អូនប្រជាពរដ្ឋវាយកញ្ចក់រថយន្តបំបែកដើម្បីយកតៃកុងចេញមកខាងក្រៅវិញសំណាងល្អគ្រាន់តែ រងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងរួចស្ទូចរថយន្តយកទៅរក្សា​ទុកនៅការិយាល័យចរាចរណ៏ជើងគោក ស្នងការាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ