Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តដឹកដីកៀបហ្វ្រាំងបង្កការឆាបឆេះផ្អើលសមត្ថកិច្ចនិងប្រជាពលរដ្ឋ

ភ្នំពេញ៖ រថយន្តដឹកដីធន់ធំ១គ្រឿងបើកបរកៀបហ្វ្រាំងជាប់ក្រោយបង្កឲ្យមានជាអណ្ដាតភ្លើងឆាបឆេះឆ្លងដល់ខ្សែអាគុយទុស្សេចរន្តភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ
ហេតុការ នេះបានកើតឡើងពីកាលពីវេលាម៉ោង៣និង៥០ នាទីរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅតាមផ្លូវ២១៧ ស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។

រថយន្តខាងលើម៉ាកហ៊ីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខភ្នំពេញ3A-5992 បើកបរដោយបុរសម្នាក់មិនស្គាល់ ឈ្មោះ ដឹកដីយកទៅចាក់លុបបឹងតាម៉ាត ខណៈពេលមាន ភ្លើងឆាបឆេះនគរបាលបាននាំយករថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងទៅបាញ់ពន្លត់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងនេះដឹកដីពេញទ្រុងបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងបំណងដឹកដីយក ទៅចាក់លុបបឹងតាម៉ាត។ខណៈនោះគេបានឃើញកង់ក្រោយរបស់រថយន្តគាំងដោយសារជាប់ហ្វ្រាំងអូសជាមួយថ្នល់រាប់សិបម៉ែត្របណ្ដាលឲ្យក្ដៅបែកផ្កាភ្លើងរហូតផ្ទុះកង់ឆាបឆេះដល់ខ្សែអាគុយ។បន្ទាប់មកបានទុស្សេភ្លើងអាគុយឆាបឆេះសន្ធោរសន្ធៅនិងផ្សែងហុយឃ្មួលខ្មាញ់តែម្ដង ហើយភ្លាមៗនោះនគរបាលបានចេញអន្តរាគមន៍នាំយក រថយន្តពន្លត់អគ្គីភ័យ២គ្រឿងទៅបាញ់ទឹកពន្លត់ទើប រលត់ ទៅវិញទាំងស្រុង។ចំណែកអ្នកបើកបររថយន្តបាន បើកទ្វារចុះរត់ចេញតែមិនមានរងរបួសនោះទេ ។

ក្រោយកើតហេតុដោយមិនមានប៉ះពាល់ឬគ្រោះដល់អ្នកដទៃសមត្ថកិច្ចក៏ប្រគល់រថយន្តឲ្យទៅថៅកែ រថយន្តយកទៅធ្វើការជួសជុលដោយខ្លួនឯង៕