Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ចាប់បេីកវិញហេីយល្បែងសុីសងតាមអនឡាញប្រភេទមាន់ជល់តាមទូរទស្សន៍ ប្ដូមក​បេីកលេងតាមអាយផេត​ បន្លំភ្នែកមហាជន​ ផ្គេីន​និងបទបញ្ជារបស់​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃព្រះកម្ពុជា

កណ្ដាល​ ​ ៖​ ពិតជាមិនធម្មតាមែនហ៊ានផ្គេីននិង​បទបញ្ជារបស់នាយករដ្ឋមន្ត្រី​ បេីក​ល្បែង​សុីសង​ លេងយ៉ាងអាណាធិបតេយ្យជា​ច្រេីនទីតាំងនៅឃុំព្រែកថ្មី​ ស្រុកកោះធំ​ ខេត្តកណ្ដាល​ សង្ស័យ​ប្រហែលជាអាជ្ញាធរមាន​សមត្ថកិច្ចស្រុកកោះធំ​ គិតថា​ បទបញ្ជារបស់សម្ដេច​ នាយក​រដ្ឋ​មន្ត្រី​ សាបរលាប​ ហេីយ​មេីលទៅទេីប​បានជា​មិន​ចុះត្រួតពិនិត្យមេីលល្បែងសុីសង​ តាមមូលដ្ឋាន​ បណ្ដែ​បណ្ដោយឲ្យក្រុមមេបន​ល្បែងទាំងនោះធ្វេីព្យុះធ្វេីភ្លៀងបេីកល្បែងសុីសងឡេីងវិញ​នៅមូលដ្ឋានបានយ៉ាងរលួន​ដូច្នេះ​ ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។​ ប៉ុន្តែនៅស្រុកកោះធំ​ អាជ្ញាធរនិង​សមត្ថកិច្ច​ ហាក់សំងំស្ងៀម​ មិនបង្ក្រាបទីតាំង​ល្បែងសុីសង​ ប្រភេទមាន់ជល់​ អនឡាញ​ដែលបេីកលេង​ ប្ដូពីទូរទស្សន៍មកលេងតាម​អាយផេតវិញ​ នៅទឹកដីមូលដ្ឋានស្រុកកោះធំ​ដែលផ្គេីនទៅ​និង​បទបញ្ជារបស់​សម្ដេច​ នាយករដ្ឋមន្ត្រី​ ។

បេីតាមសម្ដីស្ត្រីម្នាក់ដែលជាអ្នកជួលផ្ទះឲ្យក្រុមមេបនល្បែងសុីសង​ ជល់មាន់​អនឡាញ​បានអោយដឹងថា​ រូបគាត់បានជួលផ្ទះឲ្យគេ​ដាក់ទីតាំង​ មាន់ជល់អនឡាញ​ នេះបានមួយខែតម្លៃ​១៥០$​ ហេីយពីមុនក្រុមមេបនល្បែងបានអះអាងថា​ មានច្បាប់​ គេដាក់ទូរទស្សន៍ធំ​ តាំងពី​ សម្ដេច​ ដាក់បទបញ្ជាបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទមក គេបិតមួយរយ:ខ្លី​ ឥឡូវគេដាក់វិញតែដាក់អាតូច​ ។

មហាជនបានដាក់ជាចម្ងល់ថា​ តេីបទបញ្ជា​ របស់​សម្ដេច​ នាយករដ្ឋមន្ត្រី​ ដែលបាន​ដាក់​ឲ្យមន្ត្រីថ្នាក់​ក្រោមអនុវត្ថ​ សាបរលាបអស់ហេីយ​មែនទេ​ ទេីបបានជាអាជ្ញាធរនិងសមត្ថកិច្ច​ នៅស្រុកកោះធំ​ នាំគ្នា​សំងំស្ងៀម​ មិនមាន​វិធានការច្បាប់ចំពោះក្រុមបនល្បែងសុីសង​ បំពុលសង្គមទាំងនោះ? ៕​

ចែករំលែកអត្ថបទ