Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូឌុបគ្នាទៅធ្វើសក់មេឃកំពុងភ្លៀងត្រូវរថយន្តដឹកដី បុកពីក្រោយក្រ​ឡាប់កិន​ស្លាប់ម្នាក់និងម្នាក់​ទៀតរបួសស្រាល

ភ្នំពេញ៖​ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត​យ៉ាង​អាណោចអាធម៌​នឹងម្នាក់ទៀតបានរង​របួសស្រាល​ ខណៈជិះម៉ូតូឌុបគ្នាទៅធ្វើសក់ផាតមុខនៅផ្សារទួលពង្រ​តែអកុសលត្រូវ​រថយន្តដឹកដីបើកបុកពីក្រោយ​នឹងកិនពេញ​ទំហឹង​ កាលពីវេលាម៉ោង​ ២នឹង៣០នាទី​ រសៀលថ្ងៃទី​២២​ ខែឧសភា​ឆ្នាំ​ ២០១៩​ ករណី​ចរាចរនេះស្ថិតនៅតាមបណ្តោយផ្លូវ​បេងតុង​ ភូមិ​ព្រៃស​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធា នីភ្នំពេញ​ ។ 

សមត្ថកិច្ចបានអោយដឹងថា​ សពស្ត្រីរងគ្រោះ​មានឈ្មោះ​ រិន​ ធីតា​ ​ ភេទស្រី​ អាយុ​ ៣០ឆ្នាំ​ មុខរបរកម្មការនីរោងចក្រ​ (អ្នកជិះពីក្រោយ​ )​ នឹងអ្នករបួស​ឈ្មោះ​ រិន​ ស្រី​ពេជ្រ​ ភេទស្រី​ អាយុ​ ២៨​ ឆ្នាំ​ (អ្នកឌុប)​ អ្នកទាំងពីរមានស្រុកកំណើត​ភូមិអញ្ជាញ​ សង្កាត់ស្ពានថ្មខណ្ឌដង្កោ​។ ប្រភពបន្តថា​មុនពេលកើតហេតុអ្នកទាំងពីរបានជិះម៉ូតូម៉ាក​សេ​ ១២៥​ ពណ៌​ខ្មៅ​​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FA 4828 ឌុបគ្នាចេញពីផ្ទះទៅធ្វើសក់​នឹងផាត់មុខ​ ដើម្បីចូលរួមមង្គលការប្អូនជីដូន​មួយ​ ខណៈធ្វើដំណើរដល់ចំណុចកើត​ហេតុ​ក៏មានភ្លៀងធ្លាក់​ ពេលនោះមានរថយន្តដឹកដី​ពាក់ស្លាកលេខ​ ខេមរៈភូមិន្ទ​ 3-3447​បើកបរ​ដោយបុរសម្នាក់​ក្នុងល្បឿនលឿន​ ហើយជាន់ហ្វ្រាំងមិនសុីក៏ជ្រុលរអិលទៅបុកចំស្ត្រីទាំងពីរនាក់កំពុងជិះម៉ូតូពីក្រោយពេញទំហឹង​ បណ្តាលអោយរថយន្តក្រឡាប់កិនស្ត្រីម្នាក់​ស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើត​ហេតុ​ នឹងម្នាក់ទៀតខ្ទាតទៅម្ខាងរង​របួសស្រាល​ ចំណែកតៃកុងរថយន្តបង្កបានចុះរត់គេចខ្លួនបានស្រមោល   

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះវាស់វែងអូសយករថយន្តបង្កនឹងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ​ ចំណែកសពស្ត្រីខាងលើត្រូវបានសមត្ថកិច្ចធ្វើឯកសារប្រគល់ជូនក្រុមគ្រួសារដឹកយក​ទៅធ្វើបុណ្យតាមប្រពៃណី​ ៕

ចែករំលែកអត្ថបទ