Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

អាវុធហត្ថចាប់ខ្លួនឃាតកសម្លាប់នារីជាស្រី​ស្នេហ៍ក្នុងផ្ទះសំណាក់ «រំចង់»បានហើយ

ព្រៃវែង៖ ជនសង្ស័យជាឃាតក​ដែលបាន​នាំ​នារីជាស្រីស្នេហ៍ទៅដេកនៅផ្ទះ​ សំណាក់​(រំចង់)​រួច​យកខ្សែរឹតក​ សម្លាប់​ចោល​ប្លន់យក​ ទ្រព្យ​សម្បត្តិនោះ​ ត្រូវបានកងកម្លាំង​ រាជអា​វុធ​ហត្ថខេត្តកណ្តាល សហការជាមួយកម្លាំង​អាវុធហត្ថខេត្តព្រៃវែង ចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នៅ​ចំណុច​ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ឃាតកដែលសម្លាប់នារីវ័យក្មេង នៅក្នុងផ្ទះសំណាក់ «រំចង់» ខេត្តព្រៃវែង ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយកងកម្លាំងរាជអាវុធហត្ថខេត្តព្រៃវែង ចាប់ខ្លួនបានហើយ បន្ទាប់ពីធ្វើសកម្មភាពមួយចំអិនកំពិស នៅចំណុចឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ជា ជាង ភេទប្រុសអាយុ​៣០ឆ្នាំមានទីលំនៅភូមិជ្រោយដងឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្ដាល។​ សមត្ថកិច្ចដកហូតម៉ូតូបានម៉ាកឌ្រីមសង់C125​ពណ៌ខ្មៅ ជារបស់ជនសង្ស័យមួយគ្រឿង។

ចំណែកនារីរងគ្រោះឈ្មោះ​ ផែ ស្រីម៉ាក់​ភេទ​ស្រីអាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែក​បាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។​ មានប្ដីនិងកូន២នាក់ប៉ុន្តែមួយរយៈចុងក្រោយនេះ នាងបានលួចទាក់ទងមានស្នេហាជាជនសង្ស័យ។

គួរំលឹកថា​ កាលពីវេលាម៉ោង០៤និង១៥នាទី​រសៀលថ្ងៃទី០៨ខែឧសភាឆ្នាំ២០១៩ មានការ​ភ្ញាក់ផ្អើលមានករណីរឹតកសម្លាប់ស្ត្រីរង​គ្រោះ​ នៅ​ក្នុងបន្ទប់​ លេន207ផ្ទះសំណាក់ (រំចង់)ស្ថិតនៅភូមិ៥ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរក៍ ខេត្តព្រៃវែង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្តាល ប្រគល់ជូនកម្លាំង អាវុធហត្ថខេត្តព្រៃវែង ដើម្បីចាត់ការបន្តចាត់កា​រ​នីតិវិធី៕

ចែករំលែកអត្ថបទ