Tuesday, November 5, 2024
Latest:
ព័ត៌មាន​ជាតិ

នោះបែកធ្លាយ​ មន្ត្រីក្រោមឱវ៉ាទប្ដឹងលោក អ៊ាវ ចំរើន​ ស្នងការខេត្តកណ្ដាលរឿងពុករលួយ

ខេត្តកណ្ដាល ៖ លោក អ៊ាវ ចំរើន ស្នងការរដ្ឋានន គរបាលខេត្តកណ្ដាល ត្រូវបាន មន្ត្រីក្រោម ឱវាទ បក អាគ្រាតរឿងពុករលួយ និងដាក់ពាក្យបណ្តឹងទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋម ន្ត្រី ក្រសួង មហាផ្ទៃ ដើម្បីរកយុត្តិធម៌។

យោងតាមពាក្យបណ្តឹង របស់មន្ត្រីក្រោម ឱវាទ ជាច្រើនរូប ដែលប្តឹងលោក អ៊ាវ ចំរើន ស្នងការរដ្ឋានន គរ បាល ខេត្ត កណ្ដាល​បានលើកឡើងថា«យើងខ្ញុំទាំងអស់គ្នាកើតទុក្ខ​មិនសុខចិត្ត អំពើ ការដឹកនាំរបស់ លោកស្នងការ ដោយប្រើអំណាចផ្តាច់ការ ធ្វើបាប​កូនចៅ ដោយ កាត់ប្រាក់បោះឆ្នោតជាតិ, ក្រុមប្រឹក្សាឃុំ និងថវិកា អត្តសញ្ញាណ បណ្ណ័,​កាត់​ប្រាក់ការងារអន្តោប្រវេសន៍(ក្នុងចំនួន ៥០​ភាគរយនៃប្រាក់សរុបរបស់​រាជរដ្ឋាភិបាល​ផ្តល់ឲ្យ។

ពាក្យបណ្តឹងដដែរបន្តថា ៖លោក អ៊ាវ ចំរើន ស្នងការរដ្ឋានន គរបាលខេត្ត កណ្ដាល ប្រព្រឹត្តិអំពើ ពុករ លួយ ជាច្រើនរួមមាន៖ប្រើឈ្មោះឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន យកលុយ ពី អធិការគ្រប់បណ្តាល ស្រុក,លក់ដីរបស់រដ្ឋ មុខស្នងការដ្ឋាននគរបាលខេត្តកណ្តាល,រឹបអូសយក​ដី របស់ វរៈព្រុំដែនលេខ៦០៥នៅជ្រៃធំ,ដាក់ខែសង្វៀនជល់ មាន់ឈ្មោះម៉ាប់ ក្នុង១ខែ​៣០០០ដុល្លា និង សង្វៀនជល់មាន់ក្នុងកាស៊ីណូ លោកឧកញ៉ាសុខ ថៃ នៅជ្រៃធំចំនួន​៣០០០ដុល្លា។ល៕

សូមបញ្ជាក់ដែរថា ៖ការបែកធ្លាយភាពមិន​ប្រក្រតីនិងអំពើពុករលួយរបស់ លោកស្នង ការនគរបាលខេត្តក ណ្ដាលលោក អ៊ាវ ចំរើន បន្ទាប់ពី លោកស្នងការរូបនេះបាន​ប្រើបទបញ្ជាមិន សមរម្យមក លើកូនចៅក្រោមឳវាទ ទើបមានការផ្ទុះការតវ៉ានៅក្នុង រឿង​នេះឡើង៕
សូមអាននូវពាក្យបណ្តឹងរបស់មន្ត្រីក្រោមឱវាទលោក អ៊ាវ ចំរើន ស្នងការរដ្ឋានន គរ បាល ខេត្ត កណ្ដា ល ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖