Sunday, September 14, 2025
Latest:
អបអរសាទរ​ ខេត្តកែបទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយ​
ព័ត៌មាន​ជាតិ

អបអរសាទរ​ ខេត្តកែបទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយ​

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានក្បាលដីលេខ ០០៥ ទំហំ ៣.១៦៣០ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរីត្រូវបានចុះបញ្ជី
ព័ត៌មាន​ជាតិ

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានក្បាលដីលេខ ០០៥ ទំហំ ៣.១៦៣០ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរីត្រូវបានចុះបញ្ជី

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានក្បាលដីលេខ ០០៤ ទំហំ ០.៦១៦៩ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរីត្រូវបានចុះបញ្ជី
ព័ត៌មាន​ជាតិ

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានក្បាលដីលេខ ០០៤ ទំហំ ០.៦១៦៩ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរីត្រូវបានចុះបញ្ជី

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានលេខក្បាលដី០០៣ ទំហំ ១.២៣៨៧ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី​ ត្រូវ​បាន​ចុះបញ្ជី​
ព័ត៌មាន​ជាតិ

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានលេខក្បាលដី០០៣ ទំហំ ១.២៣៨៧ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី​ ត្រូវ​បាន​ចុះបញ្ជី​

សន្តិសុខ​សង្គម

យុវជន២នាក់ជិះម៉ូតូលឿនវ៉ាជែងជ្រុលបុករថយន្តយីឌុក​ស្លាប់ទាំង២នាក់

ភ្នំពេញ៖​ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌នៅកន្លែងកើតហេតុនឹងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅ​​សង្គ្រោះនៅមន្ទីរពេទ្យ​ ខណៈដែលយុវជនរងគ្រោះទាំង​២នាក់ជិះម៉ូតូឌុបគ្នាបើកលឿនវ៉ាជែងមិនប្រយត្ន័ជ្រុលទៅ​បុកជាមួយរថយន្តចំពីមុខ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះកើតឡើងកាលពីវេលា​ម៉ោង៧ព្រឹកថ្ងៃទី០៤​ ខែ​ មីនា​ ឆ្នាំ​ ២០១៩​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ​ ។ បើតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានអោយដឹងថាដំបូងឡើយយុវជន២នាក់បានជិះម៉ូតមួយគ្រឿងម៉ាកសេ១២៥​ ពណ៌ខ្មៅ​ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ​លេខ៤​ ទិសដៅពិលិចទៅកើតបើក​បរក្នុងល្បឿនយ៉ាងលឿនវ៉ាម៉ូតូមួយគ្រឿងផ្សេងទៀតក៏ជ្រុលទៅបុកជាមួយរថយន្តយីឌុក​ ម៉ាកហុីយ៉ានដាយ​ មួយគ្រឿងដែលធ្វើ​ដំណើរ​បញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលអោយយុវជនម្នាក់​ស្លាប់​បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុចំណែកយុវជនម្នាក់​ទៀតរងរបួសធ្ងន់​ ហើយបានស្លាប់ពេលរថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីពេទ្យ​

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនដល់ផ្លូវកោងមិនបន្ថយល្បឿនជ្រុលបុកឃឿងផ្លូវខ្ទាតបោកក្បាលនិងបង្គោលស្លាកសញ្ញា ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូពេកមិនបានប្រុងប្រយត្ន័ខណៈដល់​ផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលចង្កូតទៅបុកឃឿនចញ្ចើមផ្លូវ​ខ្ទាតបុកនិងបង្គោលស្លាកសញ្ញាចរាចរណ៍​ បែកក្បាលស្លាប់យ៉ាងអាណោចអធម៌ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពី​ វេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៤ ខែមីនាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ត្រង់ចំនុចរង្វង់មូលគួចកាណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ អ៊ូុ ករិទ្ធទ្យា ភេទប្រុស អាយុ​៣២​ឆ្នាំ មានទីលំនៅផ្ទះ៣៩៩អី៣ ផ្លូវ៩៣

Read More
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់ត្រូវបាន​កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែ​លើ​ឃាត់ខ្លួននិងកដហូតថ្នាំញៀនបាន២កញ្ចប់ធំ

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចប៉ុស្តិនគរាបាលចាក់អង្រែលើល្បាត​ក្នុងមូលដ្ឋានឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀនចំនួន២កញ្ចប់ធំ​ ៖​ ហេតុការនេះបានធ្វើឡើងកាលពីវេលា​ម៉ោង​ ០៥និង០០នាទីទៀបភ្លឺថ្ងៃទី០៣ ខែ មីនា ឆ្នាំ​២០១៩​ នៅ​ចំណុចមុខហាងលក់ម៉ូតូផ្ទះលេខ១១៥៧ ផ្លូវ​ជាតិលេខ២ ភូមិ ព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។ លោក​ អ៊ុំ​

Read More
សន្តិសុខ​សង្គម

អាជីវករផ្សារសុមង្គល់រត់មកប្តឹងសមត្ថកិច្ចបន្ទាប់ពីមេតុងទីន បោកលុយជិត១០មុឺនដូល្លារដាក់មេប្រូចបាត់ស្រមោល

ភ្នំពេញ ៖ អាជីវករផ្សារសុភមង្គលមួយប្រមាណជិត២០នាក់បាននាំគ្នាមករកប៉ុស្តិ៍ទួលសង្កែដើម្បីដាក់ពាក្យបណ្ដឹងប្ដឹងមេតុងទីនម្នាក់ដែលឆបោកលុយពួកគាត់សរុបអស់ជិត 10 ម៉ឺនដុល្លារហើយដាក់មេប្រូចបាត់ស្រមោល ។  ការដាក់ពាក្យបណ្ដឹងបានធ្វើឡើងនៅរសៀលថ្ងៃទី 2 ខែមីនាឆ្នាំ 2014 នៅប៉ុស្តិ៍ទួលសង្កែ 1 ខណ្ឌឬស្សីកែវ។ បើតាមក្រុមអាជីវកររងគ្រោះប្រមាណ២០នាក់តំណាងឱ្យជិត១០០នាក់មកពីផ្សារសុមង្គល់ភូមិទួលសង្កែសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ បានឱ្យដឹងថា មេតុងទីនដែលបោកកូនៗហើយរត់បាត់នោះ ឈ្មោះ រដ្ឋ ភេទស្រីអាយុជិត៤០ឆ្នាំរស់នៅផ្ទះជួលម្តុំជិតផ្សារសាំហាន់សង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ ។

Read More
សន្តិសុខ​សង្គម

តូចចិត្តនិងបងប្អូនស្តីបន្ទោសតិចតួចរឿងដើរលេងច្រើនគិតខ្លី​ជិះម៉ូតូមកលោតទឹកពីស្ពានជ្រោយចង្វារបញ្ចប់ជីវិត

ភ្នំពេញ ៖ សពយុវជនម្នាក់ត្រូវបានក្រុមគ្រួសាររកឃើញហើយ​ បន្ទាប់ពីយុវជនរូបនេះចិត្តខ្លាំងបានសម្រេចចិត្តមក​លោតទឹកសម្លាប់ខ្លួនដោយសារបងប្អូនស្តីបន្ទោសបន្តិចបន្តួចរឿងដើរលេងច្រើនរកលុយមិនសល់ ។ ហេតុការណ៍ភ្ញាក់ផ្អើលរកឃើញសពនេះកើតឡើងកាល​ពី​វេលាម៉ោង១២និង៥០ នាទីរសៀលថ្ងៃទី២ខែមីនាឆ្នាំ ២០១៩​នៅក្រោមស្ពានជ្រោយចង្វារ​ ភូមិដើមគសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា ។ សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ពៅដាវីនហៅនីត ភេទប្រុសអាយុ ២២ឆ្នាំរស់នៅភូមិចុងខ្សាច់សង្កាត់ទួលសង្កែ1 ខណ្ឌឬស្សីកែវ មុខរបររត់ម៉ូតូកង់បី ។ បើតាមក្រុមគ្រួសារ ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានផឹកស៊ីជាមួយបងប្អូននៅភូមិចុងខ្សាច់សង្កាត់ទួលសង្កែ1

Read More
សន្តិសុខ​សង្គម

រកឃើញហើយសពយុវជនលោតទឹកស្ពានជ្រោយចង្វារ

ភ្នំពេញ៖​ យុវជនម្នាក់ដែលលោតទឹកពីលើស្ពានជ្រោយចង្វារ​កាលពីម៉ោង០៥ទាបភ្លឺថ្ងៃទី០១ខែមិនាឆ្នាំ២០១៩​ ឥលូវរកឃើញហើយ​ នៅវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃទី២​ខែមិនានេះ​ នៅក្រោមស្ពានជ្រោយចង្វារ​ ស្ថិតក្នុងសង្កាត់​ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​

Read More
សន្តិសុខ​សង្គម

សង្ស័យស្រវឹងស្រាបើករថយន្តលឿនដូចហោះបុករះម៉ូតូនិង​រុឺម៉កកង់បីស្លាប់ជនបរទេសនិងខ្មែរ៣នាក់

ភ្នំពេញ ៖ រថយន្តលុចសុីសRX330​ បើកលឿនមិនប្រយត្ន័​បុករះម៉ូតូនិងរុឺម៉កកង់បី​ ស្លាប់បុរសជនជាតិបរទេស២នាក់និង​អ្នកបើកម៉ូតូកង់បីម្នាក់ទៀតស្លាប់ពេលបញ្ជួនដល់មន្ទីរពេទ្យកាល់ម៉ែត្រ ៖​ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ​បានកើតឡើងកាលពីវេលាម៉ោង៣រំលងអាធ្រាតចូលថ្ងៃទី​០២ខែមិនាឆ្នាំ២០១៩​ នៅចំណុចមុខព្រះបរមរាជវាំង តាមបណ្ដោយផ្លូវព្រះសុីសុវត្តិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សពជនងគ្រោះដែលជាជនជាតិបរទេស ទាំង២នាក់និងម្ចាស់ម៉ូតូកង់បីនៅមិនទាន់ស្គាល់អត្តសញ្ញាណ​ នៅឡើយនោះទេ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើត​ហេតុគេឃើញបុរសម្នាក់​ស្រវឹងស្រាជោគបើករថយន្តម៉ាក​លុចសុីសRX-330 ពណ៌ខ្មៅ

Read More
សន្តិសុខ​សង្គម

មន្ត្រីយោធាផ្កាយ៣ទះ​​​​​​​​​​​​​​​​​​​​​កំផ្លៀងស្ត្រីតារាចំរៀង៣ដៃសង​ជំងឺ​ចិត្ត៨០០០$

ភ្នំពេញ៖​ បើតាមប្រភពបានបង្ហើបអោយដឹងថា នៅរសៀល ថ្ងៃទី០១ ខែ​មីនា ​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំ​២០១៩​​​​​​​​​​​​​​ ​ស្ត្រីតារា​ចម្រៀងដែលរងអំពើហិង្សាដោយ​ការ​ទះ​កំភ្លៀងពីមន្ត្រីទាហានផ្កាយ៣នោះ​​​​​​​ ពេល​​​​​​​​​នេះ​នាង​ទ​​​​​​​​​ទួល​បាន​​​​​​​​​​​​យុត្តិធម៌​​​​​​​​​​​​​​ហើយ​ ក្រោយពេ​​​​​​​​​​​ល​ជ​​​​​​​​ន​បង្ក​ចូល​សម្រុះសម្រួល​ដោ​យ​ព្រម​សង​​​សំណង​ជំ​​​​​​​​​​​​​ងឺ​ចិត្ត​នូវ​ទឹក​​​​​​​​​​​​​​​​​ប្រាក់​ចំនួន​៨​ពាន់​ដុល្លារ។ សូមរំលឹកថា ​កាលពី​វេលា​ម៉ោ​ង​១១​និង​២០​នា​​ទី​យប់​ ​​​​​​​​​​​​​​ថ្ងៃទី​២៧​កុម្ភៈ ​ឆ្នាំ២០១៩​ នៅ​ចំណុ​​​​​​​​​ច​ភោ​​​​​​​​​​​​​​​​​​​ជនីយដ្ឋាន​បឹង​​​​​​​​​មាស ​​​​​​​​​​​​​​​​​​​​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A​ក្នុង​សង្កា​​​​​​​​​​​​​​ត់​ជ្រោយ​​​​​ចង្វារខណ្ឌជ្រោយចង្វារ មានរឿង​​​​​​​​​​​​​​​​​​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​​​​​​​​​​​មួយ​ បា​​​​​​​​​ន​​​​​​​​​​​​​​​​​​​​​​​​​​​​កើត​ឡើង ​ខណៈ​​អ្នកចម្រៀង​ស្រស់​ស្អាត​ប្រចាំ​​​​​​​​​​នៅ​ហាង​​​​​​​​ខា​​​​​​​​​​​​​ង​លើ ​ត្រូវ​បុរស​ម្នាក់​​​​​​​​​​​​​​អួតខ្លួន​ថា ​​​​​​​​​​​ជា​មន្ត្រី​យោធា​ពា​​​​​​​​​​ក់​ផ្កាយ​​​​​​​​​​​​​​​​​​​​​​​​​​​៣

Read More
សន្តិសុខ​សង្គម

ឆេះព្រៃក្បែរស្ពានអាកាស៧មករាផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់

ភ្នំពេញ៖ សំរាម និងព្រៃឈើក្នុងដីឡូត៍មួយកន្លែងសង្ស័យក្មេងស្ទាវញៀនថ្នាំលួចដុតបណ្ដាលឲ្យឆាបឆេះសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍​កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី០១ខែមិនាឆ្នាំ ២​០១​៩ ស្ថិតនៅក្បែរស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញផ្សែងហុយនិងមានអណ្ដាតភ្លើងឆាបឆេះចេញពីព្រៃឈើដែលស្ថិតក្នុងដីឡូតិ៍ក្បែរផ្លូវសហព័ន្ធរុស្សីខាងក្រោយហាងលក់រថយន្ត១៦៨ រួចក៏មានការភ្ញាក់​ផ្អើលនិងបាននាំគ្នាយកទុយោទឹកមកបាញ់ពន្លត់ តែភ្លើងកាន់តែឆេះខ្លាំងទៅៗ ទើបទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានចេញរថយន្ដពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ទើប​រលត់ទៅវិញ​។ចំពោះករណីខាងលើនេះមិនមានអ្នកណាម្នាក់​រងរបួសនោះទេ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានត្រួតពិនិត្យឃើញខូចខាតខ្សែភ្លើងនិងព្រៃឈើរបស់បងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុជាច្រើន តែបើកសិនរថយន្ដពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍មិនទាន់ពេលវេលាទេ និងអាចរៀងដាលឆេះដល់ផ្ទះប្រជាពលរដ្ឋជាក់ជាមិនខាន។ ដោយឡែកករណីនេះមានគេសង្ស័យថា

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់! ជិះម៉ូតូលឿនដូចហោះជ្រុលបុកគល់ស្ពានស្ទឹងមានជ័យ រួចផ្លោងទៅបុកបង្គោលភ្លើងដាច់ជើងម្ខាង

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូMSXបោះពួយលឿនដូចហោះមិនបានប្រុងប្រយត្ន័ជ្រុលទៅបុកគល់ស្ពានស្ទឹងមានជ័យ រួចផ្លោងទៅបុកបង្គោលភ្លើងបណ្ដាលឲ្យដាច់ជើងឆ្វេងម្ខាងចេញពីគ្នារបួសធ្ងន់​ ។ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង​២និង៣០នាទីរំលងអាធ្រាតចូលថ្ងៃទី២ខែមិនាឆ្នាំ២០១៩ នៅ​តាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ​ ជិះម៉ូតូម៉ាកMSXពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ1GO-5418 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំនុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកគល់ស្ពានពេញទំហឹងបណ្ដាលឲ្យបុរសរងគ្រោះនោះផ្លោងទៅបុកបង្គោលភ្លើងបណ្ដាលឲ្យដាច់ជើងឆ្វេងម្ខាងរងរបួសធ្ងន់ធ្ងរ។ ភ្លាមៗនោះដែរជនរងគ្រោះត្រូវបានរថយន្តសាម៉ុយដឹកទៅមន្ទីរពេទ្យរុស្សីដើម្បីសង្គ្រោះជីវិត។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនរងចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ៕

Read More