ណេតបង្កប់ល្បែងសុីសង២ទីតាំងនៅខណ្ឌដង្កោបើកដំណើរការមិនខ្លាចអាជ្ញាធរ
ភ្នំពេញ៖ ទីតាំង អុីនធឺណេត បង្កប់ល្បែងសុីសងជ្រក់ក្រោមស្លាកយីហោ(ALLDAY Net)24hចំនួន២ទីតាំង នៅក្នុងខណ្ឌដង្កោ។ -ទី១នៅលើផ្លូវ៣៧១ក្បែរការ៉ាស់សាំងតេលា សង្កាត់ដង្កោ ខណ្ឌដង្កោ ។ -ទី២ក្នុងបុរីពិភពថ្មីចំការដូងក្នុងសង្កាត់ដង្កោខណ្ឌដង្កោ ហើយទីតាំងទាំង២នេះកំពុងបើកទទួលស្វាគមន៍ភ្ញៀវយ៉ាងសុខសាន្ដខណះអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោមិនទាន់មានចំណាត់ការនៅឡើយ។ ទោះបីបទបញ្ជារបស់លោកស្នងការនគរបាល រាជធានីភ្នំពេញប្រកាសក្ដែងៗថាលុបបំបាត់ឱ្យអស់នៅល្បែងស៊ីសងទាំង១៤ខណ្ឌហាក់សាបដូចទឹកទន្លេខណៈដែលអាជ្ញាធរនិងសមត្ថកិច្ចនៅទឹកដីខណ្ឌដង្កោមិនទាន់មានចំណាត់ការនៅឡើយចំពោះទីតាំងអុីនធឺណេតខាងលើនេះ។ បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថាទីតាំងមួយនេះគេសង្កេតឃើញក្រុមក្មេងទំនើងតែងតែមកចូលលេងយ៉ាងអាណាធិបតេយ្យតែមិនឃើញអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់ឬបង្ក្រាបឡើយ។ ពលរដ្ឋរងចាំមើលតើ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌដង្កោ ហ៊ានបង្ក្រាបទីតាំងអុីធឺណេតទាំងនោះដែរទេ ? ប្រភពដដែលបន្តថាតើឯណាទៅពាក្យថាភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្ថនោះ?
Read More