Wednesday, December 17, 2025
Latest:
ពួកយើងមិនដែលភ្លេចពួកគាត់ឡើយ»
ព័ត៌មាន​ជាតិ

ពួកយើងមិនដែលភ្លេចពួកគាត់ឡើយ»

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តចុះបញ្ជីដីបុរាណដ្ឋាន ចំនួន ១៤ ទីតាំងបន្ថែមទៀត ដែលស្ថិតនៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង នៃខេត្តសៀមរាប ជាដីសាធារណៈរបស់រដ្ឋ ហើយប្រគល់ជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអ្នកកាន់កាប់
ព័ត៌មាន​ជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តចុះបញ្ជីដីបុរាណដ្ឋាន ចំនួន ១៤ ទីតាំងបន្ថែមទៀត ដែលស្ថិតនៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង នៃខេត្តសៀមរាប ជាដីសាធារណៈរបស់រដ្ឋ ហើយប្រគល់ជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអ្នកកាន់កាប់

សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ មកពីទិសព្រះវិហារ និងឧត្តរមានជ័យ ចំនួន៤រូប ដែលរងរបួសដោយការវាយប្រហាររបស់កងទ័ពថៃឈ្លានពាន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
ព័ត៌មាន​ជាតិ

សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ មកពីទិសព្រះវិហារ និងឧត្តរមានជ័យ ចំនួន៤រូប ដែលរងរបួសដោយការវាយប្រហាររបស់កងទ័ពថៃឈ្លានពាន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់ ទទួលជួបសម្តែងការគួរសម​ដេីម្បីពិភាក្សាការងារ ពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការជាមួយ​ឯកឧត្តម U Kyaw Soe Min​ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ព័ត៌មាន​ជាតិ

ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់ ទទួលជួបសម្តែងការគួរសម​ដេីម្បីពិភាក្សាការងារ ពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការជាមួយ​ឯកឧត្តម U Kyaw Soe Min​ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តកៀររថយន្តពីគ្រឿងទៀតនៅខាងមុខរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ : បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តកាមរីហាយប្រ៊ិតមួយគ្រឿងទៅកៀរថយន្ត ឡិចសុីស300 ទៅប៉ះនឹងរថយន្តតូយូតាព្រូសមួយគ្រឿងទៀតចតស្ងៀមតាមចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី ១០ ខែមីនាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិក្បែរនិងរង្វង់មូលសម្ដេចសង្ឃជួនណាត ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តកាមរីហាយប្រីតមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2BC-5962ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅកៀរនិងរថយន្ត ឡិចសុីស RX-300 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AJ-9287បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នាខាងឆ្វេងផ្នែកខាងមុខបណ្តាលឲ្យឡិចសុីសរេចង្កូចទៅប៉ះនឹងរថយន្ត តូយូតាព្រូស មួយគ្រឿងទៀតពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-7645ចតស្ងៀមតាមចិញ្ចើមស្របទិសដៅគ្នាបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីសងខាងធ្វើការសម្របសម្រួលគ្នារយះពេលជិតកន្លះម៉ោងនៅមិនត្រូវគ្នាទើបសមត្ថកិច្ចរដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងបី គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

បើកម៉ូតូលឿនពេកវាក់អើរថយន្តនៅខាងមុខរេចង្កូតបុកថយន្តថតនៅស្ងៀម

ភ្នំពេញ:យុវជនពីរនាក់ជិះម៉ូតូលឿនពេកចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តចតស្ងៀមលើចិញ្ចើមផ្លូវបណ្ដាលឲ្យរងរបួស ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង១២នាទី យប់ថ្ងៃទី១០ ខែមីនាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវទេពផនក្នុងសង្កាត់បឹងព្រលឹតខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុឃើញយុវជនពីរនាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌សពាក់ស្លាកលេខភ្នំពេញ1GP-1178 បើកបរទិសដៅពីលិចទៅកើតស្របពីក្រោយជាមួយរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកលុះដល់ចំណុចកើតហេតុខាងលើម៉ូតូលឿនពេកចាប់ហ្វាំងមិនជាប់ក៏រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករថយន្តម៉ាកKlAជនជាតិចិនចតស្ងៀមលើចិញ្ចើមផ្លូវបណ្ដាលឱ្យខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅខណ្ឌរងចាំដោះស្រាយគ្នានៅពេលក្រោយ។  

Read More
ព័ត៌មាន​ជាតិ

កម្ពុជារក​ឃើញករណីវីរុស​Covid-19 មួយ​ទៀត​ហើយ​ នៅលើខ្លួនស្ត្រីជនជាតិអង់​គ្លេស​​ម្នាក់ អាយុ៦៥ឆ្នាំ ចូលមកកម្ពុជាពីប្រទេសវៀតណាម

ភ្នំពេញ៖ ​នាព្រលប់ថ្ងៃទី១០ខែមីនា ឆ្នាំ២០២០​នេះ នៅទីស្តីការក្រសួងសុខាភិបាលបានធ្វើ​សន្និសីទសារព័ត៌មាន ស្ដីពីករណីវីរុសកូវីដ១៩​ ៖​ ក្នុងសន្និសីទសារព័ត៌មាននោះដែរ​លោក​សា​ស្រ្តា​ចារ្យ​ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខា​ភិបាលកម្ពុជា បានប្រកាសថា ក្រសួង​សុខាភិបាល បានរកឃើញនូវករណីវីរុសកូវីដ១៩ មួយករណីទៀត លើខ្លួនស្រ្តីជនជាតិអង់គ្លេស​ម្នាក់ អាយុ៦៥ឆ្នាំ ដែលបានចូលមកខេត្តកំពង់ចាម ប្រទេសកម្ពុជា តាមទូកទេសរណ៍ ដែលចេញពីកំពង់ផែហូជីមីង

Read More
សន្តិសុខ​សង្គម

ជនសង្ស័យ៦នាក់​ជាប់ពាក់ព័ន្ធ​ករណីគ្រឿង​ញៀនត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់​ខ្លួន​ជា​បន្តបន្ទាប់និងដកហូតគ្រឿងញៀនបានមួយ​ចំនួន

កំពង់ស្ពឺ​៖​ កម្លាំងស្នងការដ្ឋាន​នគរបាល​ ខេត្ត​កំពង់ស្ពឺ​ សហការជាមួយកម្លាំងនគរបាល​ស្រុកចំនួន២ដែលដឹកនាំដោយផ្ទាល់ពីលោក​ឧ​ត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានធ្វើការស្រាវជ្រាវនិង​បង្ក្រាប​ មុខសញ្ញាចែកចាយនូវសារធាតុ​ញៀនដោយខុសច្បាប់​ ដោយឃាត់ខ្លួនក្រុម​ជនសង្ស័យជាបន្តបន្ទាប់បានចំនួន៦នាក់នៅ​ទីតាំងផ្សេងពីគ្នានិងដកហូតគ្រឿងញៀនបានមួយចំនួន​ ៖​ ដោយទីតាំងទី០១សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យចំនួន៤​នាក់​ នៅវេលា​ម៉ោង០៦និង​០០នាទី​ ល្ងាចថ្ងៃទី ០៩ខែមិនាឆ្នាំ២០២០ នៅចំណុច​ភូមិសំបុកគ្រៀល ឃុំក្រាំង​ចេ​ក​ ស្រុកឧដុង្គ ។

Read More
សន្តិសុខ​សង្គម

ជាងពិដានជនជាតិវៀតណាមម្នាក់ត្រូវចរន្តអគ្គិសនីឆ្លងឆក់ស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ បុរសជនជាតិវៀតណាម​ ម្នាក់ត្រូវចរន្តអគ្គិសនីឆ្លងចេញពីម៉ូទ័រឆក់ស្លាប់យ៉ាង​អាណោចអធម៌​ ៖​ បង្កការណ៍ភ្ញាក់ផ្អើលកាល​ពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែ​មីនា ឆ្នាំ២០២០ នៅក្នុងបុរីអាកាសចរណ៍ ភូមិ​ក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ឡា គឹមសាន ហៅ ឡឺយ អាយុ៣១ឆ្នាំជនជាតិវៀតណាម សញ្ជាតិខ្មែរ មុខរបរជាងពិដាន

Read More
ព័ត៌មាន​ជាតិ

ព្រឹកនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជាង៣ពាន់នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០ ២០ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន៣,៤៥៨នាក់ ដែលធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ ។

Read More
សន្តិសុខ​សង្គម

ព្រៃផ្សៃណាស់! កូនប្រុសតិរច្ឆានសតិមិនយកកាំបិតផ្គាក់កាប់ឪពុកជិតដាច់ក៏ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌

ព្រៃវែង៖ អាសូរណាស់! បុរសវ័យចំណាស់​ម្នាក់ត្រូវកូនប្រុសចិត្តតិរច្ឆាន​ យកកាំបិតផ្គាក់​កាប់ចំកញ្ចឹងក​ ស្លាប់គួរអោយសង្វេក ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងបង្ក​ការ​ភ្ញាក់ផ្អើលកាល​ពីវេលាម៉ោងម៉ោង០២ និង២០នាទីរំលងអាធ្រាតចូលថ្ងៃទី០៩ខែមិនា ឆ្នាំ២០២០ នៅចំណុច​ លើផ្ទះជនរងគ្រោះក្នុង​ភូមិដីថុយឃុំបឹងព្រះស្រុកបាភ្នំ ខេត្តព្រៃវែង។ សពជនរងគ្រោះមានឈ្មោះ ស៊ិន ពៅ ភេទ​ប្រុសអាយុ ៥៥ឆ្នាំ​ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យជាកូនចិត្តតិរច្ឆានមាន​ឈ្មោះ​ សុិន ថាវ័ន្ត

Read More
សន្តិសុខ​សង្គម

ពលរដ្ឋស្នើដល់អាជ្ញាធរខណ្ឌដង្កោនឹងមន្ទីរសាធារណៈការរាជធានីភ្នំពេញចាត់វិធានការ លើកក្រុមរថយន្តខ្សាច់ធ្លាក់ពេញផ្លូវ៣៧១

ភ្នំពេញ៖​ ប្រជាពលរដ្ឋសម្តែងការមិនពេញ​ចិត្តចំពោះអាជ្ញាធរខណ្ឌដង្កោដោយសារតែអាជ្ញាធរគ្មានវិធានការ ទបស្កាត់ទៅលើ​ក្រុម​រថយន្តដឹកខ្សាច់ដែលបានដឹកធ្លាក់ហៀពេញផ្លូវ៣៧១ នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ព្រំប្រទល់សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ប្រជាពលរដ្ឋលើកឡើងថា រាល់ថ្ងៃនេះពួកគាត់ពិបាករស់នៅនឹងប្រកបអាជីវកម្មណាស់ តាំងពីមានការដ្ឋានខ្សាច់មួយកន្លែងនៅតាមបណ្តោយផ្លូវ ៣៧១ ដោយសាររថយន្តដឹកខ្សាច់បានបើកលឿនៗហើយបង្កការរំខាន ជាពិសេសខ្សាច់ធ្លាក់​ពេញផ្លូវ បណ្តាលអោយហុយស្ទើតែពួកគាត់​រកសុីមិនបាន ហើយមួយយប់ៗរថយន្តដឹកខ្សាច់បានបង្កសម្លេងលឺៗរំខានដល់ការ​សម្រាក។

Read More
សន្តិសុខ​សង្គម

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយ​ធ្វើសកម្មភាពគាស់តូបជួសជុលលួចយកសម្លារះ

កណ្តាល៖​ កម្លាំនគរបាលស្រុកអង្កស្នួលធ្វើ​ការសាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ​បានម្នាក់ក្រោយធ្វើសកម្មភាពលួចគាស់តូបយក​ទូរសព្ទ័និងកុំទ្យូទ័រ​ ៖​ ហេតុការណ៍ឃាត់ខ្លួន​នេះបានធ្វើឡើងកាលពីថ្ងៃទី០៨ខែមិនាឆ្នាំ​២០២០នៅចំណុចភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន​ឈ្មោះ​ សេម វឹត ភេទប្រុស អាយុ៣៤ឆ្នាំ​ជន​ជាតិខ្មែរ មុខរបរ មិនពិតស្នាក់នៅភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ​ ក្រាញ់​ វណ្ណះ​

Read More
ព័ត៌មាន​ជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ការបិត​សាលា​រៀន គឺបិទតែក្នុងក្រុងសៀមរាបមួយប៉ុណ្ណោះ មិនមែនបិទទូទាំងខេត្តសៀមរាបឡើយ

ភ្នំពេញ)៖ ឆ្លើយតបជាមួយសារព័ត៌មានមួយ​ចំនួន ដែលបង្ហោះលើបណ្តាញសង្គម Facebook បង្កឲ្យមានការយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិត​សាលារៀនទូទាំងខេត្តសៀបរាប ក្រោយមានការរកឃើញជំងឺ Covid-19 លើបុរសជនជាតិខ្មែរម្នាក់នោះ, សម្តេចតេជោបានចេញបញ្ជាក់ឲ្យច្បាស់ថា «ការបិត​សាលា​រៀន គឺបិទតែក្នុងក្រុងសៀមរាបមួយប៉ុណ្ណោះ មិនមែនបិទទូទាំងខេត្តសៀបរាបឡើយ»។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

Read More