Wednesday, September 2, 2026
Latest:

Day: March 3, 2021

ព័ត៌មាន​ជាតិ

មជ្ឈមណ្ឌលថែរក្សាសម្ភស្ស T&L Beauty Center កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនគ្រប់ទិសទី

(ភ្នំពេញ )៖ ថ្មីៗនេះលោកជំទាវបានបេីកមជ្ឈមណ្ឌលថែរក្សាសម្ភស្សដែលមានឈ្មោះថា T&L Beauty Center ដេីម្បីផ្តល់សេវាកម្មថែរក្សាសម្ផស្ស ដែលមានគុណភាពស្តង់ដាអន្តរជាតិជូនទៅដល់អតិថិជន។ នៅក្នុងនោះគេសង្កេតឃេីញថា មជ្ឈមណ្ឌលថែរក្សាសម្ភស្ស នេះទេីបតែរៀបចំរួចរាល់មិនទាន់ទាំងបេីកដំណេីរការជាផ្លូវការផង តែផ្ទុះការចាប់អារម្មណ៍និងមានអតិថិជនជាច្រេីនសម្រុកកក់សេវាកម្មផ្សេងៗ ឡេីងភ្លូកទឹកភ្លូកដីរង់ចាំទៅទទួលសេវាកម្មនៅមជ្ឈមណ្ឌលតែម្តង។ មួយរយៈ ពេលកន្លងទៅនេះ ឃេីញថាលោកជំទាវ លាង ធារ៉ា មមាញឹករៀបចំមជ្ឈមណ្ឌលថែរក្សាសម្ផស្ស ដែលជាមុខជំនួញថ្មីបន្ថែមទៀតរបស់លោកជំទាវ

Read More
សន្តិសុខ​សង្គម

បុរសម្នាក់ ធ្លាប់ជាប់គុក២លើកចំនួន១២ឆ្នាំ ពីបទលួច ចេញមកវិញមិនរាងចាល មកលួចទ្រព្យសម្បត្តិគេម្តងទៀត ត្រូវសមត្ថកិច្ចក្របួចជាប់ ត្រៀមបញ្ចូលគុកជាលើកទី៣..!

កំពង់ស្ពឺ៖ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ ធ្វើសកម្មភាព គាស់លួសសំណាញ់ដែក ចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រង់ចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ហេតុការណ៍ខាងលើនេះ ក្រោយពីជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាធំ កម្លាំងសមត្ថកិច្ចបានសហការជាមួយជំនាញនគរបាលយុត្តិធម៌ក្រុងច្បារមន ធ្វើការស្រាវជ្រាវ ឃាត់មុខសញ្ញាសង្ស័យឈ្មោះ កែវ

Read More
សន្តិសុខ​សង្គម

ស្ត្រីវ័យ២៣ឆ្នាំម្នាក់ ដេកស្លាប់យ៉ាងអាណោចអាធម្មក្នុងថ្លុកឈាមលើឡៅតឿ ក្នុងបន្ទប់ជួលលេខ៥ សង្ស័យករណីឃាតកម្ម.!

បន្ទាយមានជ័យ៖ នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន ក្រោយពេលដែលគេប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ជួលលេខ៥ លើឡៅតឿ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយគេដាក់ការសង្ស័យថា ជាករណីឃាត្តកម្ម។ បើតាមប្រភពបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ ជាបុគ្គលឹកធ្វើការនៅក្រុមហ៊ុនកាស៊ីណូ

Read More
សន្តិសុខ​សង្គម

ជនសង្ស័យប្រុសស្រី៣នាក់ក្នុងចំណោមបក្ខពួក៧នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ធ្វើការឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ធ្វើការគាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ក្នុងចំណោមបក្ខពួក ៧នាក់ដែលបានធ្វើសកម្មភាពវ៉ៃប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេចហើយគេចខ្លួនបានរយៈពេលពីរថ្ងៃ ករណីឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី២ ខែមិនាឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះជួលផ្លូវលំភូមិដំណាក់ធំ២​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ។ ជនសង្ស័យទាំង៣ នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១ឈ្មោះស្រី​ អន​ អាយុ ៣០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល ទី២ ឈ្មោះបុិល​ ឡែន​ អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ ទី៣ ឈ្មោះឈីម​

Read More