Month: March 2021

គ្រោះថ្នាក់ចរាចរណ៍

រថយន្ត០២គ្រឿងបើកបុកគ្នាយ៉ាងពេញទំហឹង មួយគ្រឿងក្រឡាប់ និងមួយគ្រឿងទៀតកៀបមនុស្សជាប់ក្នុងកាប៊ីន

ខេត្តកំពង់ឆ្នាំង៖ រថយន្តពីរគ្រឿងបានបើកបុកគ្នាពេញទំហឹងបណ្តាលឱ្យរថយន្ត១គ្រឿងក្រឡាប់តៃកុងកៀបជាប់ក្នុងកាប៊ីន។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៥ត្រង់ផ្លូវបំបែកចូលរោងទឹកកកស្ថិតក្នុងភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី៣១ខែមីនាឆ្នាំ២០២១។ មន្ត្រីនគរបាលបានឱ្យដឹងថា៖រថយន្តម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខព្រះស៊ីហនុ 3A7277អ្នកបើកបរមិនស្គាល់អត្តសញ្ញាណត្រូវរថយន្តម៉ាកហ៊ីយ៉ានផ្លាកលេខលេខPP3F4851អ្នកបើកបរឈ្មោះនួនសុខឿន ភេទប្រុសអាយុ៤២ឆ្នាំនៅក្នុងភូមិប្រស្និប ឃុំប្រស្និប ស្រុកអង្គស្នួលខេត្តកណ្តាលបើកបររថយន្តឱ្យក្រុមហ៊ុនវរប៊ុនថាំបានកៀបជាប់ក្នុងការប៊ីនរថយន្ត ។ ក្រោយពេលកើតហេតុរថយន្តទាំងពីរគ្រឿងត្រូវសមត្ថកិច្ចនាំយកទៅការរិយាលយ័ចរាចរណ៍ផ្លូវគោគដើម្បីដោះស្រាយតាមនីតិវិធី៕

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចវែកមុខចាប់បានជនសង្ស័យ២នាក់ ដែលលួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវសាធារណៈ

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុលោកឧត្តមសេនីយ៍ទោជួនណារិន្ទបានឱ្យដឹងនៅល្ងាចថ្ងៃ៣០ ខែមីនា ឆ្នាំ២០២១ថា កម្លាំងនគរបាលក្រុងព្រះសីហនុសហការជាមួយនគរបាលស្រុកព្រៃនប់និងនគរប៉ុស្តិ៍រដ្ឋបាលបិតត្រាំង។កម្លាំងបានបង្ក្រាបករណីលួចខ្សែភ្លើងបំភ្លឺផ្លូវសាធារណៈដោយចាប់ជនសង្ស័យបាន២នាក់នៅម្តុំពយម៉ាចូវភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ ។ លោកស្នងការបានបន្តថា៖ជនសង្ស័យបានលួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវសាធារណ:ដែលទើបដាក់ថ្មីនៅតាមផ្លូវជាតិលេខ៤ម្តុំផ្លូវចូលក្បាលឆាយក្នុងសង្កាត់លេខ១និងតាមផ្លូវបំបែកចុះទៅវត្តអូរត្រេះសង្កាត់លេខ៤ក្រុងព្រះសីហនុកាលពីថ្ងៃទី២៧រហូតថ្ងៃទី២៩ខែមីនាកន្លងទៅ។ លោកស្នងការនគរបាលខេត្តបានបញ្ជាក់ថា៖ជនសង្ស័យឈ្មោះសុចចាន់ឌីអាយុ១៨ឆ្នាំ,ឈ្មោះ សុច ចាន់ធួន ភេទ ប្រុស អាយុ ២១ ឆ្នាំទាំងពីរនាក់ស្នាក់នៅភូមិគគីរ ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។វត្ថុតាងដកហូតបាន,សំបកខ្សែភ្លើងនិងបន្ទះលួសរុំខ្សែភ្លើងមួយចំនួនធំ,ពូថៅដៃ២,រណាអារដែក១,កាំបិតផ្គាក់២,ជំពាមកៅស៊ូគ្រាប់ដែក១៦,ម៉ូតូ១គ្រឿងម៉ាក Exicter ពណ៌

Read More
ព័ត៌មាន​ជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះក្រុមហ៊ុន កូកា-កូឡា កម្ពុជា!

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខ្ញុំបានចាត់តំណាង ទទួលភេសជ្ជៈ Sprite ចំនួន១០០០យួរ ពីក្រុមហ៊ុន កូកា-កូឡា កម្ពុជា ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី គឹម

Read More
សន្តិសុខ​សង្គម

ស្ត្រីម្នាក់មកលោតពីលើស្ពានស្ទឹងមានជ័យប៉ងសម្លាប់ខ្លួនតែរងរបួសធ្ងន់.!

ភ្នំពេញ៖ ស្ត្រីម្នាក់ឈ្លោះគ្នាជាមួយប្តីបានមកលោតពីលើស្ពានស្ទឹងមានជ័យប៉ងសម្លាប់ខ្លួនតែរងរបួសធ្ងន់។ករណីនេះនៅតាមបណ្ដោយផ្លូវ២១៧លើស្ពានស្ទឹងមានជ័យសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យកាលពីម៉ោង១០យប់ថ្ងៃទី៣០ខែមីនាឆ្នាំ២០២១។ សមត្ថកិច្ចបានឱ្យដឹងថា៖ស្ត្រីប៉ងសម្លាប់ខ្លួនឈ្មោះ លីនដាអាយុជាង២០ឆ្នាំ ធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលខាងក្រោយក្លិបសុធីសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ។ អ្នកដែលឃើញហេតុការណ៍បានឱ្យដឹងថា៖ដំបូងស្ត្រីម្នាក់នេះបានដើរយំតាមបណ្តោយផ្លូវ២១៧មកដល់ចំណុចលើស្ពានស្រាប់តែឡើងបង្កាន់ដៃស្ពាន។ឃើញដូច្នោះក៏មានអ្នករត់ទៅចាប់ដៃបានម្ខាងតែមិនជាប់បណ្ដាលឱ្យស្ត្រីនោះលោតទម្លាក់ខ្លួនមកក្រោមតែមិនស្លាប់បណ្ដាលឱ្យរបួសធ្ងន់។ ក្រោយកើតហេតុបុរសជាប្តីបានមកដល់ហើយបានប្រាប់ថា៖មុននេះរូបគាត់ជាប្តីបានឈ្លោះប្រកែកគ្នា តែមិននឹកស្មានថាប្រពន្ធមកលោតលើស្ពានប៉ងសម្លាប់ខ្លួនបែបនេះទេ៕

Read More
គ្រោះថ្នាក់ចរាចរណ៍

រថយន្តព្រូសបើកក្នុងល្បឿនលឿន រេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារពោះឡើងលើ នៅស្រុកព្រៃនប់.!

ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្ករដោយខ្លួនឯង នេះបានកើតឡើងកាលពីវេលាម៉ោង៣:៤៥នាទីរសៀល ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦៧+១៦៨ ស្ថិតនៅក្នុង ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថយន្តបង្កមានម៉ាកព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R 6711

Read More
សន្តិសុខ​សង្គម

នារីជនជាតិវៀតណាមស្រស់ស្អាតម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងក្នុងបុរីពិភពថ្មី១ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺប្រើប្រាស់គ្រឿងញៀនលើសកម្រិត និងមានសំពាធពីគ្រួសារ..!

ខេត្តកណ្តាល៖ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ និងបង្កឱ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្នុងផ្ទះលេខ៨វីឡាបុរីពិភពថ្មី១ ផ្លូវលេខ៨ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ង្វៀង ធីធូថាវ (NGUYEN THI THU THAO)

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចចាប់បានហើយឃាតកជាប្តីដែលសម្លាប់ប្រពន្ធក្រោយគេចខ្លួនជាង២ខែ

កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ចាប់ឃាតកជាប្តីដែលយកកាំបិតអារ.កសម្លាប់ប្រពន្ធទាំងកណ្តាលយប់នៅស្រុកទឹកផុសបានហើយ ។សមត្ថកិច្ចចាប់ជនដៃដល់ នៅម្តុំភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោយពីបានគេចខ្លួនអស់រយៈពេលជាង២ខែមកនោះ ។ លោក ឌុច ចំរើន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា៖ឃាតកជាប្តីឈ្មោះ ម៉ី ម៉ាប់ អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែអ៊ុក

Read More
ព័ត៌មាន​ជាតិ

អំណោយប្រចាំខែរបស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៨គ្រួសារ

ភ្នំពេញ៖ នាព្រឹក ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ

Read More
ព័ត៌មាន​ជាតិ

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតចុះពិនិត្យនិងសួរសុខទុក្ខកងកម្លាំងប្រចាំការប៉ុស្តិ៍ ត្រួតពិនិត្យដងផ្លូវជាតិលេខ៣ ព្រំប្រទល់ខេត្តខេត្តកំពត និងខេត្តព្រះសីហនុ

ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ១រោច ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខកងកម្លាំងសមត្ថកិច្ចឈរជើងប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យ លើដងផ្លូវជាតិលេខ៣ នៅចំនុចផ្សារត្រពាំងរពៅស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ

Read More
សន្តិសុខ​សង្គម

ម្នាក់ៗឆ្ងល់ថា ហេតុអីតូបលក់ដូរមួយនេះយូរបិទជាងគេម៉្លេះ ! ពេលទៅមើល ស្រាប់តែប្រទះឃើញស្រ្តីអាជីវករម្នាក់ដេកស្លាប់ក្នុងតូបរបស់ខ្លួន នៅផ្សារចាស់.!

ភ្នំពេញ៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចផ្សារចាស់ ផ្លូវលេខ១៥ ក្នុងភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះ សុខ ផា (ហៅយាយម៉ាប់) អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅកន្លែងកើតហេតុ ស្នាក់នៅផ្ទះលេខ២២E1Z

Read More