មិនប្រយត្ន័លើកដែកប៉ះខ្សែរភ្លើង ឆក់ឆេះរលាកបុរសម្នាក់ធ្ងន់គួរសម នឹង២នាក់ទៀតរងរបួសស្រាល
ភ្នំពេញ៖ ដោយសារការធ្វេសប្រហែល បណ្តាលអោយបុរសជាកម្មករជាងបាញ់ថ្នាំម្នាក់រងរបួសធ្ងន់ដោយសារតែគេលើកដែកទីបទៅប៉ះនឹងខ្សែកាបភ្លើង ឆក់ឆេះរលាកពេញខ្លួន ចំណែក២នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានចិនមួយកន្លែង តាមផ្លូវ២០០៤ ស្ថិតក្នុង ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ឡុង ណារិន
Read More