Tuesday, July 8, 2025
Latest:

Month: June 2019

សន្តិសុខ​សង្គម

រថយន្ត៣គ្រឿងបុកគ្នាឆាបឆេះបណ្ដាលឲ្យ​ស្លាប់មនុស្ស១១នាក់និងរបួសធ្ងន់៤នាក់

កំពង់ស្ពឺ៖ មន្ត្រីនគរបាលនៃស្នងការរដ្ឋានខេត្តកំពង់ស្ពឺបានថ្លែងប្រាប់សារព័ត៌មានក្នុង​ស្រុកថាមានមនុស្សស្លាប់បានកើនឡើងដល់​១១នាក់ហើយក្នុងនោះមានស្រីម្នាក់​ដោយឡែកអ្នករងរបួសមាន៤នាក់កំពង់សង្គ្រោះនៅមន្ទីពេទ្យ។ហេតុការណ៍​គ្រោះថ្នាក់​ចរាចរដ៏រន្ធត់​នេះ បានកេីតឡេីងកាលពីវេលាម៉ោងជាង៦ល្ងាចថ្ងៃ០៨ខែមិថុនាឆ្នាំ២០១៩ នៅលេី​ ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ៨៥​.៨៦ ក្នុងឃុំត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។ បើតាមសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានអោយដឹង​ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្ត ៣គ្រឿងបុកគ្នា បណ្តាលឲ្យរថយន្ត២គ្រឿងឆាបឆេះ​ តាមការបញ្ជាក់ពីសមត្ថកិច្ចថាគ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើតឡើង ដោយសារតែរថយន្ត HIGHLANDER បើកពីកើតទៅ​លិច (ភ្នំពេញ-ព្រះសីហនុ) បានវ៉ាជែងស្រាប់តែជ្រុលទៅបុក​រថយន្តទេសចរណ៍២៤កៅ​អី​

Read More
សន្តិសុខ​សង្គម

រន្ធត់ទាំងព្រឹក!! ប្តីត្រូវស្លាប់ ប្រពន្ធរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ចំណែកជនបង្ករត់គេចខ្លួនបាត់

ខេត្តតាកែវ៖ យ៉ាងហោចណាស់បុរសម្នាក់ត្រូវស្លាប់និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ នៅស្រុកត្រាំកក់​​ កាលពីវេលាម៉ោង០៩:៥០នាទីព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយលើផ្លូវលេខ២២ ចន្លោះគីឡូម៉ែត្រលេខ០៨និងលេខ០៩ ក្នុងភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនដំបូងមានរថយន្តមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយពណ៌ស គ្មានពាក់ផ្លាកលេខ (អ្នកបើកបរគេចខ្លួនបាត់)

Read More
សន្តិសុខ​សង្គម

បាញ់មេឃ២គ្រាប់ ដោយសារខឹងព្រះសង្ឃ ស្រោចទឹកអោយហើយធ្វើអោយយីអ៊ុនដាក់រកស៉ី មិនឡើង

ភ្នំពេញ៖ ស្រ្តីជើងខ្លាំងម្នាក់ដោយសារតែរឿងព្រះសង្ឃមួយអង្គស្រោចទឹកអោយហើយធ្វើអោយយីអ៊ុនដាក់ និងដេកមិនលក់ ដោយមានអារម្មណ៍ដូចត្រូវអំពើ ក្រោយពីបានស្រោចទឹករួច កាលពីក្នុងអំឡុងខែ០៥ ឆ្នាំ២០១៧ ដោយខឹងពេកបានយកកាំភ្លើងស៊េរីទំនើបមួយទៅបាញ់ដល់កុដ្ឋ ផ្អើលសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ។ ករណីប្រត្តិបត្តិការបង្ក្រាបជាក់ស្ដែង ករណីប៉ុនប៉ងឃាតកម្ម(ដកអាវុធខ្លីបាញ់ចំនួន០២គ្រាប់)និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត្តិនេះ បានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្នុងកុដ្ឋលេខ២៣វត្តសារ៉ាវ័ន្ត ផ្លូវលេខ១៧៨ ភូមិទី៩ សង្កាត់ជ័យជំនះ

Read More
សន្តិសុខ​សង្គម

ឆែកឆេររកឃើញថ្នាំញៀនមួយចំនួន នៅក្លឹបកម្សាន្ត លុច្សសារី និងឃាត់ខ្លួនអ្នកចូលកម្សាន្តក្នុងក្លឹបជាង ៤០០នាក់

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី»ទាំងកណ្តាលអាធ្រាត្រ រកឃើញថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនអ្នកចូលលេងកម្សាន្តក្នុងក្លឹបជាង ៤០០នាក់។ ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ ៤រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ក្លឹបកម្សាន្ត «លុច្សសារី» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤

Read More
ព័ត៌មាន​ជាតិ

លោកឧត្តមសេនីយ៍ស្នងការ និងសហការីពិសារនំបញ្ចុកសាមគ្គីជាមួយកងកម្លាំងអន្តរាគមន៍ពិសេស

ខេត្តព្រះសីហនុ៖ នាវេលាថ្ងៃត្រង់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានណែនាំអោយកងកម្លាំងអន្តរាគមន៍ពិសេសដែលចេះធ្វើម្ហូបស្រាប់ អោយរៀបចំធ្វើនំបញ្ចុក មានសម្លការី និងសម្លខ្មែរ មានបន្លៃស្រស់ៗគ្រប់មុខសំរាប់អារហារថ្ងៃត្រង់។ លោកឧត្តមសេនីយ៍ស្នងការមានប្រសាសន៍ក្នុងពេលហូបនំបញ្ចុកថ្ងៃត្រង់នេះថា នេះគឺការពិសារនំបញ្ចុកសាមគ្គី ក្នុងនាមជាកងកម្លាំងសមត្ថកិច្ច និងក្នុងនាមខ្មែរតែមួយដូចបងដូចប្អូន ហើយលោកឧត្តមសេនីយ៍ស្នងការ និងសហការីក៏បានកោតសរសើរដល់កងកម្លាំងអន្តរាគមន៍ពិសេសដែលចេះធ្វើម្ហូបសម្លនំបញ្ចុកយ៉ាងឆ្ងាញ់ពិសារជាប់មាត់ ហើយលោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថាយើងនឹងរៀបចំកម្មវិធីបែបនេះនៅថ្ងៃ០៩

Read More
សុខភាព

កាំកុងត្រូលខេត្តស្វាយរៀង បន្តចុះពិនិត្យ និងទប់ស្កាត់សារធាតុគីមីដែលអាជីវករដាក់ក្នុងរបស់ប្រើប្រាស់ប្រចាំថ្ងៃ

ខេត្តស្វាយរៀង៖ លោក ផឹង និន ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានថ្លែងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះថា ដើម្បីទប់ស្កាត់សារធាតុគីមីដែលបងប្អូនអាជីវករតាំងលក់ក្នុងគ្រឿងឪបភោគបរិភោគនៅក្នុងផ្សារវាលយន្ត និងនៅតាមគេហដ្ឋាននានាជាសុវត្តិភាពដល់អ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគប្រចាំថ្ងៃទៅលើម្ហូបអាហារបន្លែ ត្រីសាច់ ប្រហុក ផ្អកត្រីប្រៃ ដែលបងប្អូនតាំងលក់សម្រាប់កម្មវិធីនំបញ្ចុកនៅថ្ងៃទី៩ នេះផងដែរ មន្ត្រីសាខាកាំកុងត្រូលសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យអាជីវករតាំងលក់គ្រឿងឧបភោគបរិភោគនៅក្នុងផ្សារវាលយន្តក្រុងស្វាយរៀង។ លោកបានបន្តថា ការត្រួតពិនិត្យបន្លែផ្លែឈើ និងគ្រឿងគ្រឿងឧបភោគបរិភោគគឺដើម្បីស្វែងរកសាធាតុគីមីហាមឃាត់ដាក់លើបន្លែផ្លែឈើ

Read More
ព័ត៌មាន​ទាន់​ហេតុការណ៍

តាក់ស៊ីមួយគ្រឿងបើកបរមិនប្រយ័ត្នបុកមនុស្សស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធម័នៅវេលាម៉ោង០៣និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពានសរសរខ្មូ ស្ថិតក្នុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត កាមរី បុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យបុរសម្នាក់ស្លាប់មួយរំពេច ហេតុការណ៍នេះបានកើតឡើង ។ ប្រភពពីកន្លែងកើតហេតុបានអាយដឹងថា អ្នកបើករថយន្តតាក់សុីខាងលេីមិនប្រកាន់ស្តាំ ហេីយបេីកបរក្នុងល្បឿនយ៉ាងលឿនទៀត ។ តាមការបញ្ជាក់របស់សមត្ថកិច្ចថា

Read More
សន្តិសុខ​សង្គម

បញ្ជូនខ្លួនជនជាតិអាមេរិកម្នាក់ទៅតុលាការ ក្រោយរកឃើញមានលាក់អាវុធខ្លីទំនើប០៩ដើម និងគ្រាប់៦៦គ្រាប់

ភ្នំពេញ៖ ជនជាតិអាមេរិកកាំងម្នាក់ ដែលលាក់ទុកអាវុធខ្លីទំនើប (Glock) ចំនួន៩ដើម និងគ្រាប់៦៦គ្រាប់ ត្រូវកម្លាំងនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃតាមចាប់ខ្លួនបាន នៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មន្ដ្រីនគរបាលជាន់ខ្ពស់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះថា ជនជាតិអាមេរិកកាំងនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី០៣

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់!!យុវជនម្នាក់ជិះម៉ូតូបុករុឺម៉ងសណ្ដោងធ្លាយពោះស្លាប់គួរឲ្យសង្វេក

ភ្នំពេញ៖ អាសូរ​ យុវជនម្នាក់ជិះម៉ូតូលឿនមិន​ប្រយត្ន័បាន​ ជ្រុលទៅបុករុឺម៉កសណ្ដោងពី​ក្រោយ​ បណ្ដាលឲ្យធ្លាយពោះស្លាប់ភ្លាមៗ​នៅនិងកន្លែង គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើត​ឡើង​កាលពីវេលា​ម៉ោង​៨ នឹង​៥០នាទី​យប់ ថ្ងៃ​ទី​៦ខែមិថុនាឆ្នាំ​២០១៩នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ភូមិ​ព្រៃ​សាលា​ សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ​។ សមត្ថកិច្ចបានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ​ សុខ​ ហេង​ ភេទ​ប្រុស ​អាយុ​២០ឆ្នាំ មុខ​របរ​ ជា​ង​កាមេរ៉ា​

Read More
សន្តិសុខ​សង្គម

ឧត្ដមសេនីយ៍ឯក ស ថេត អញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តមន្រ្ដីនគរបាលប៉ុស្ដិ៍ចោមចៅ២ ពីរនាក់ ដែលបានរងរបួសធ្ងន់-ស្រាល នៅពេលចុះបង្រ្កាបមុខសញ្ញាចោរឆក់

ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តមន្រ្ដីនគរបាលប៉ុស្ដិ៍ចោមចៅ២ ពីរនាក់ ដែលបានរងរបួសធ្ងន់-ស្រាល នៅពេលចុះបង្រ្កាបមុខសញ្ញាចោរឆក់ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។ មន្រ្តីនគរបាលប៉ុស្តិ៍ចោមចៅ២ ដែលរងរបួសធ្ងន់មានឈ្មោះ

Read More