Tuesday, July 8, 2025
Latest:

Month: September 2018

សន្តិសុខ​សង្គម

ជនសង្ស័យជាមុខសញ្ញាឆក់២នាក់ត្រូវសមត្ថកិច្ចដេញ តាមចាប់បានផ្អើលខណ្ឌសែនសុខ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ តាមចាប់ជនសង្ស័យដែលជាមុខសញ្ញាឆក់យ៉ាងសកម្មនៅក្នុង រាជធានីភ្នំពេញ ដេញប្រផាប់ប្រភីមទើបចាប់ បាន ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខវត្តឃ្មួញ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ទី០១ មានឈ្មោះ

Read More
សន្តិសុខ​សង្គម

ចោរឆក់កាំភ្លើងខ្លីរបស់អធិការរងខណ្ឌមានជ័យត្រូវសមត្ថកិច្ចចាប់បានហើយ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពឆក់ការបូបលោក ម៉េង វិមានតារា អធិការរងខណ្ឌមានជ័យពេលនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនបានហើយ កាលពីរវេលាម៉ោង ៦និង០០ នាទីល្ងាច នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៨ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន០១នាក់នៅចំណុច ផ្ទះសំណាក់ទិតហួរ ផ្លូវលំ សង្កាត់គោក ឃ្លាង ខណ្ឌ

Read More
សន្តិសុខ​សង្គម

ជនបរទេសស្រវឹងស្រាបើករថយន្តបុករបាំងថ្មចែកទ្រូងផ្លូវក្រឡាប់ផ្ងាជើង

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ ស្រវឹងស្រាបើក រថយន្តមិនប្រយត្ន័រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែក ទ្រូងផ្លូវបាក់អស់៣កង់ រថយន្តក្រឡាប់ជើងច្រង៉ាង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង ២០នាទី រំលងអាធាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅ ចំណុចក្បែរក្ដាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុសស្សុី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី

Read More
សន្តិសុខ​សង្គម

ទីបំផុតសមត្ថកិច្ចសម្រេចឃុំខ្លួនជនសង្ស័យ៣នាក់ក្នុងចំណោម៤នាក់តាមបង្គប់ព្រះរាជអាជ្ញា

ភ្នំពេញ ៖ មនុស្ស៤នាក់ ជាអាជីវករផ្សារព្រៃទា ក្រោយពីផ្ទុះរឿង ប្រើអំពើហឹង្សា វាយធ្វើទារុណកម្ម ទៅលើនារីម្នាក់សង្ស័យ ប្រព្រឹត្តអំពើលួចទូរស័ព្ទ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ រហូតមកដល់រសៀលថ្ងៃទី១៤ខែកញ្ញានេះសមត្ថកិច្ចបាននាំមនុស្ស ប្រុសស្រីិ៤នាក់ មកសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ រហូតដល់ព្រលប់ថ្ងៃដដែល ជន៣នាក់ក្នុង ចំណោម ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅតាមបង្គាប់របស់តុលាកា

Read More
សន្តិសុខ​សង្គម

ទីបំផុតអាជីវករផ្សារព្រៃទាចំនួន៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនធ្វើការសាកសួរក្រោយចាប់ក្មេងស្រីម្នាក់វាយ និងកោសក់ដោយចោទថាលួចទូរសព្ទ័

ភ្នំពេញ៖ ក្រុមអាជីវករផ្សារព្រៃទាចំនួន៤នាក់ដែលប្រើអំពើហឹង្សាវាយធ្វើទារុណកម្មនិងចាប់កោសក់ក្មេងស្រីម្នាក់ដោយចោទថាបានលួចទូរសព្ទ័ នោះនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកធ្វើការសាកសួរនៅប៉ុស្តិនគរបាលចោមចៅ៣ សមត្ថកិច្ចបានឲ្យដឹងថា អាជីវករចំនួន៤នាក់ ក្នុងនោះស្រីម្នាក់ ត្រូវសមត្ថកិច្ចហៅមកសួរនាំ ពាក់ព័ន្ធការប្រើប្រាស់ហិង្សា និងចាប់កោរសក់ ក្មេងស្រីដែលជនសង្ស័យចោរលួចទូរសព្ទ័នៅក្នុងផ្សារព្រៃទា កាល ពីថ្ងៃទី១៣ខែកញ្ញាម្សិលមិញតែមិនបានបញ្ជាក់ឈ្មោះ ។ ចំពោះចំណាត់ការបន្ដយ៉ាងណានោះសមត្ថកិច្ចមិន ទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេ ដោយលោកគ្រាន់តែបង្ហើបថា

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

លោក ហែម ដារិទ្ធ ធ្វើមិនដឹង ឬ ត្រូវថ្នាំសណ្ដុំបានជាបណ្ដោយឲ្យគេសង់ផ្ទះអត់ច្បាប់ ហើយរំលោភ យកព្រំដីអ្នកជិតខាងទៀត

ភ្នំពេញ៖ អជ្ញាធរខណ្ឌពោធិ៍សែនជ័យធ្វើមិនដឹង ឬត្រូវថ្នាំសណ្ដុំបានជា បណ្ដោយឲ្យជនខិលខូចធ្វើផ្ទះអត់សុំច្បាប់អនុញ្ញាត ហើយរំលោភព្រំដីអ្នករស់នៅជិតខាងបង្កជាទំនាស់ដោយភាគីរងគ្រោះបានប្ដឹងទៅសុំការអន្ដរាគមន៍ពីអាជ្ញារធសង្កាត់ ខណ្ឌ ប៉ុន្ដែគ្មានដំណោះស្រាយទេ ។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ខាងប្រធានភូមិបាល និងសាលាសង្កាត់ចោមចៅ២ចុះទៅដល់ទីតាំងសំណង់ដែលកំពុងសាងសង់ដែលអត់ច្បាប់សាងសង់ ពេលក៏ដើរមើលព្រំដី ប៉ុន្ដែព្រំដីដូចជា គ្មានសញ្ញាសម្គាល់ទើបខាងភូមិបាលយកម៉ាស៊ីនដើម្បីវាស់រកព្រំដីដើម ។ មន្ដ្រីភូមិបាលបានបញ្ជាក់ថា សំណង ដែលកំពុងសាងសង់នេះមិនបានសុំច្បាប់អនុញ្ញាតសាងសង់ទេ

Read More
សន្តិសុខ​សង្គម

ក្រុមចោរប្លន់លុយជិត២ម៉ឺនដុល្លារនៅខណ្ឌសែនសុខ បង្ក្រាបបាន២នាក់ដកហូតកាំភ្លើង២ដើមម៉ូតូ២គ្រឿង

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលនាយកដ្ឋានកណ្តាលសន្តិសុខ និងកម្លាំងនគរបាលរាជធានីភ្នំពេញ បានរួមដៃគ្នា បើកប្រតិបត្តិការតាមបង្ក្រាប ក្រុមចោរប្លន់ប្រដាប់ អាវុធចំនួន២នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ដែលបានប្លន់ទ្រព្យសម្បត្តិយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ រួមទាំងដកហូតបានកាំភ្លើងខ្លីចំនួន២ដើម និងវត្ថុតាងមួយចំនួនធំ សម្រាប់ធ្វើសកម្មកម្មភាពប្លន់។ ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យនេះ បានធ្វើឡើង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត

Read More
សន្តិសុខ​សង្គម

ស្គាល់អត្តសញ្ញាណសពបុរសម្នាក់ដែលគេសម្លាប់យកចោលនៅវាលស្រែហើយ

ភ្នំពេញ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលដែលប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់កណ្ដាល វាលស្រែ មានស្នាមអា ក ឈាមជោគខ្លួនសង្ស័យសម្លាប់ប្លន់យកម៉ូតូកាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨នៅភូមិកប់គង សង្កាត់ចោម ចៅ២ ខណ្ឌពោធិ៍សែនជ័យ ឥលូវត្រូវបានស្គាល់អត្តសញញ្ញាណហើយ ក្រោយ​ពី​ស្ត្រី​ជា​ប្រពន្ធ បាន​​មក​ដល់​កន្លែង​កើត​ហេតុយំសោក​បោក​ខ្លួន ពេល​ឃើញ​​​ប្តី​បានស្លាប់បាត់បង់ជីវិតបែបនេះ ជនរងគ្រោះគឺជាអ្នករត់ម៉ូតូឌុប ។ ជន​រង​គ្រោះ​ដែល​ស្លាប់មាន​ឈ្មោះ​ ឡាញ់ វន អាយុ​២៥​ឆ្នាំ មុខរបរត់​ម៉ូតូឌុប​​ពេល​យប់

Read More
សន្តិសុខ​សង្គម

ប្រទះឃើញសពបុរសម្នាក់នៅក្នុងស្រែទាំងព្រឹក សង្ស័យវាយសម្លាប់ប្លន់យកម៉ូតូ

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ដេកស្លាប់កណ្តាលវាលស្រែ សង្ស័យជាករណីវាយសម្លាប់ ប្លន់យកម៉ូតូ ហេតុការណ៍ភ្ញាក់ផ្អើល នេះបានកើតឡើងវេលាម៉ោង ៦និង៤០នាទីព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨នៅចំណុច វាលស្រែ ផ្លូវបេតុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោខ្លីពណ៍ខៀវ ពាក់អាវផ្កាដៃវែងពណ៌ប្រផេះហើយមានស្នាមអារក និងចាក់ ចំណែកនៅលើផ្លូវត្រង់កន្លែងដែលកើតហេតុ មានមួកសុវត្ថិភាពរបស់មនុស្សប្រុស១និងស្រី១ព្រមទាំងមានឈាមផងដែរ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា

Read More
សន្តិសុខ​សង្គម

ប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណសង្ស័យករណីឃាត់កម្មសម្លាប់រួចយកមកផ្លុងចោល

ស្វាយរៀង៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ សង្ស័យករណីឃាតកម្មសម្លាប់ហើយដឹកយកមកផ្លុងចោលក្បែរប៉ុស្តិនគបាលរដ្ឋបាលសង្កាត់ច្រកម្ទេស ចំងាយប្រហែល៥០ម៉ែត្រនៅតាមបណ្ដោយផ្លូវជាតិលេខ១ បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ចទាំងព្រឹក ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១៣កញ្ញា ២០១៨ នៅភូមិសាលាទានសង្កាត់ច្រកម្ទេសក្រុងបាវិត ខត្តស្វាយរៀង។ សមត្ថកិច្ចបានឲ្យដឹងថា បើតាមការសន្និដ្ឋានជំហ៊ាន ដំបូងសពជនរងគ្រោះមានសប្បុរសពាក់អាវខ្មៅស្លៀកខោខ្លីហើយសពត្រូវបានក្រុមជនល្មើស សម្លាប់នៅកន្លែងផ្សេងរួចបានច្រកសពក្នុងថង់ផ្លាស្ទិចពណ៌ខ្មៅដឹកតាមរថយន្តមកពីទិសខាងកើតមក ទម្លាក់ផ្លុងចោលនៅលើចិញ្ចើមថ្នល់ជាតិលេខ១ ជិតប៉ុស្តិរដ្ឋបាលសង្កាត់ច្រកម្ទេសចម្ងាយ៥០ម៉ែត្រ។ ប្រភពដ៏ដែលបានបន្តទៀតថា បើតាមប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា៖នៅវេលាម៉ោងប្រមាណជា៤ទៀបភ្លឺគេឃើញមានរថយន្តតូចមួយគ្រឿងបើកមកពីទិសខាងកើតលុះមកដល់ចំណុចខាង លើបានឈប់មួយសន្ទុះក៏បានបត់រថយន្តត្រឡប់ទៅ ទិសខាងកើតវិញ

Read More