Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ក្រុមចោរប្លន់លុយជិត២ម៉ឺនដុល្លារនៅខណ្ឌសែនសុខ បង្ក្រាបបាន២នាក់ដកហូតកាំភ្លើង២ដើមម៉ូតូ២គ្រឿង

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលនាយកដ្ឋានកណ្តាលសន្តិសុខ និងកម្លាំងនគរបាលរាជធានីភ្នំពេញ បានរួមដៃគ្នា បើកប្រតិបត្តិការតាមបង្ក្រាប ក្រុមចោរប្លន់ប្រដាប់ អាវុធចំនួន២នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ដែលបានប្លន់ទ្រព្យសម្បត្តិយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ រួមទាំងដកហូតបានកាំភ្លើងខ្លីចំនួន២ដើម និងវត្ថុតាងមួយចំនួនធំ សម្រាប់ធ្វើសកម្មកម្មភាពប្លន់។

ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យនេះ បានធ្វើឡើង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។
សមត្ថកិច្ចឲ្យដឹងថា ៖ ជនសង្ស័យទី១៖ មានឈ្មោះ តាំង រុន អាយុ៣១ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងទី២៖ ឈ្មោះ ឡា ធារ៉ា អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។

សមត្ថកិច្ចបន្តថា វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន២គ្រឿង (សេ១២៥ មួយគ្រឿង និងម៉ូតូម៉ាកស្កុបពី១គ្រឿង), អាវុធខ្លីចំនួន២ដើម (ម៉ាករ៉ូឡូ១ដើម និងម៉េអាកុលចំនួន១ដើម និងម្សៅពណ៌សមួយកូនកញ្ចប់។

សមត្ថកិច្ច បានឱ្យដឹងទៀតថា ជនក្រុមជនសង្ស័យ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ថ្មីៗនេះ បាន ប្លន់ទ្រព្យសម្បត្តិស្ត្រីជាអ្នករកស៊ីរាប់លុយ នៅក្នុងផ្សារឈូកមាស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយដកកាំភ្លើងខ្លីវាយក្បាលជនរង គ្រោះបណ្តាលឱ្យបែកក្បាល ដើម្បីប្លន់ទ្រព្យសម្បត្តិបានប្រាក់ដុល្លារចំនួន១.៧ម៉ឺនដុល្លារ និងប្រាក់រៀលចំនួន៥លានរៀល។

ក្រោយបញ្ចប់ការសួរនាំ ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨ដើម្បីចាត់ការតាមច្បាប់៕

ចែករំលែកអត្ថបទ