Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

ទីបំផុតសមត្ថកិច្ចសម្រេចឃុំខ្លួនជនសង្ស័យ៣នាក់ក្នុងចំណោម៤នាក់តាមបង្គប់ព្រះរាជអាជ្ញា

ភ្នំពេញ ៖ មនុស្ស៤នាក់ ជាអាជីវករផ្សារព្រៃទា ក្រោយពីផ្ទុះរឿង ប្រើអំពើហឹង្សា វាយធ្វើទារុណកម្ម ទៅលើនារីម្នាក់សង្ស័យ ប្រព្រឹត្តអំពើលួចទូរស័ព្ទ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ រហូតមកដល់រសៀលថ្ងៃទី១៤ខែកញ្ញានេះសមត្ថកិច្ចបាននាំមនុស្ស ប្រុសស្រីិ៤នាក់ មកសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ រហូតដល់ព្រលប់ថ្ងៃដដែល ជន៣នាក់ក្នុង ចំណោម ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅតាមបង្គាប់របស់តុលាកា ហើយ នេះបើតាមប្រសាសន៍ លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ បានប្រាប់អ្នក សារពត៌មាន ។
ជនត្រូវឃាត់ខ្លួនចំនួន៣នាក់ ទី១ ឈ្មោះ សុង ហេង ក្នុងសកម្មភាព ជាអ្នកកោរសក់ ។ ទី២ ណាំង ណារិទ្ធ ជា ឪពុករបស់បុរស ឈ្មោះ សុង ហេង ។ ទី៣ ហុក គឹមហ៊ន ភេទស្រី ជាម្ចាស់ទូរស័ព្ទ និងជាម្ដាយ របស់ សុង ហេង ។ ចំណែក ទី៤ ជនម្នាក់ ឈ្មោះ ឈួរ គឹមឡេង គ្រាន់ជាអ្នកបំភ្លឺ សមត្ថកិច្ចអនុញាតិឲ្យវិលត្រឡប់ទៅផ្ទះវិញ ។
ជនសង្ស័យទាំង៣នាក់ ស្រី១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌពោធិសែនជ័យ នាយប់ថ្ងៃទី១៤នេះ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីច្បប់ ដោយឆ្លងកាត់ប្រព័ន្ធតុលាកា ៕