Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

ប្រទះឃើញសពបុរសម្នាក់នៅក្នុងស្រែទាំងព្រឹក សង្ស័យវាយសម្លាប់ប្លន់យកម៉ូតូ

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ដេកស្លាប់កណ្តាលវាលស្រែ សង្ស័យជាករណីវាយសម្លាប់ ប្លន់យកម៉ូតូ
ហេតុការណ៍ភ្ញាក់ផ្អើល នេះបានកើតឡើងវេលាម៉ោង ៦និង៤០នាទីព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨នៅចំណុច វាលស្រែ ផ្លូវបេតុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោខ្លីពណ៍ខៀវ ពាក់អាវផ្កាដៃវែងពណ៌ប្រផេះហើយមានស្នាមអារក និងចាក់ ចំណែកនៅលើផ្លូវត្រង់កន្លែងដែលកើតហេតុ មានមួកសុវត្ថិភាពរបស់មនុស្សប្រុស១និងស្រី១ព្រមទាំងមានឈាមផងដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលមានការ ភ្ញាក់ផ្អើលមានកម្មករ១ក្រុមបាននាំគ្នាដើរចេញពីផ្ទះជួលនៅក្នុងភូមិកប់គងដើម្បីទៅធ្វើការរោងចក្រ ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានប្រទះឃើញមានឈាមនិងមួកសុវត្ថិភាព២នៅរប៉ាត់រប៉ាយនៅលើផ្លូវ។ដោយមានការសង្ស័យបាននាំគ្នា រកមើលស្រាប់តែបានប្រទះឃើញសពបុរសខាងលើដេកស្លាប់នៅលើវាលស្មៅក្នុងស្រែ ទើបរាយការណ៍ជូនអាជ្ញាធរភូមិ និងសមត្ថកិច្ច ភ្លាមៗតែម្ដង។

ក្រោយទទួលបានដំណឹងនគរបាលប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុភ្លាមៗ តែមិនទាន់ដឹងថាជាករណីអ្វីពិតប្រាកដនៅឡើយ ប៉ុន្តែបើតាមការសន្និដ្ឋានដំបូង សង្ស័យថាជនរងគ្រោះស្លាប់ដោយសារតែអំពើឃាតកម្មព្រោះសពមានស្នាមអារកនិងចាក់សម្លាប់ ហើយនគរបាលប៉ុស្តិ៍បានរាយការណ៍បន្តទៅកាន់ការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើកោសល្យវិច្ឆ័យ ៕