Tuesday, July 8, 2025
Latest:

Day: August 22, 2018

សន្តិសុខ​សង្គម

ប្រើល្បិចហៅម៉ូតូឌុបជិះដល់កន្លែងស្ងាត់យកកាំបិតចាក់ប្លន់យកម៉ូតូតែមិនបានសម្រេច

ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់បានរងរបួសធ្ងន់ខណៈជនសង្ស័យម្នាក់ហៅម៉ូតូឌុបជិះលុះទៅដល់កន្លែងស្ងាត់បានយកកាំបិតចាក់ពីក្រោយបំណងប្លន់យកម៉ូតូតែមិនបានសម្រេច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០១៨នៅផ្លូវលំ ស្ងាត់មួយកន្លែងចំនុចភូមិព្រែកថ្លឹងសង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ធន សុភីអាយុ៤២ឆ្នាំមុខរបរត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុន មានស្រុក កំណើតភូមិកោះកែវឃុំកោះកែវស្រុកល្វាឯមខេត្តកណ្ដាល ។ បើតាមសម្តីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុជនសង្ស័យបានហៅម៉ូតូឌុបគាត់ជិះពីម្តុំរោង ចក្រSLផ្លូវ៣៧១ភូមិឬស្សីសង្កាត់ស្ទឹងមានជយ័២ខណ្ឌ មានជយ័ទៅតាខ្មៅក្នុងតំលៃ១៥០០០រៀលខណៈមក ដល់ចំនុចកើតហេតុកន្លែងផ្លូវស្ងាត់ជនសង្ស័យក៏បាន ដកកាំបិតចុងស្រួចចាក់ពីក្រោយចំខ្នងបណ្តាលអោយជាប់កាំបិតនៅនិងខ្នងហើយក៏បានស្រែកអោយគេជួយភ្លាមៗនោះក៏មានអ្នកធ្វើដំណើរនៅទីនោះបាន

Read More
សន្តិសុខ​សង្គម

ក្មេងប្រុសម្នាក់ត្រូវដែកដំបូលរថយន្តធ្លាក់ចំក្បាលរបួសធ្ងន់

ភ្នំពេញ៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ក្នុងចំណោម២នាក់ បានរងរបួសក្បាលធ្ងន់ធ្ងរខណៈដែលកំពុងជិះម៉ូតូត្រូវដែកបំពង់ទីបដំបូលរថយន្តធ្លាក់ចំក្បាល ៖ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី រសៀលថ្ងៃទី២២ខែសីហាឆ្នាំ២០១៨នៅតាមបណ្ដោយផ្លូវបេតុងព្រៃស ភូមិព្រៃទា សង្កាត់ពងទឹកខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្មេងប្រុសរងគ្រោះមានឈ្មោះ គង់ ជីវ័ន្ត អាយុ១៤ឆ្នាំ មុខរបរសិស្សមានទីលំនៅកន្លែងកើតហេតុ។ ចំណែក ម្នាក់ទៀតរបួសស្រាល ។ ចំណែកអ្នកបើករថយន្តមានឈ្មោះចន

Read More