Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ក្មេងប្រុសម្នាក់ត្រូវដែកដំបូលរថយន្តធ្លាក់ចំក្បាលរបួសធ្ងន់

ភ្នំពេញ៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ក្នុងចំណោម២នាក់ បានរងរបួសក្បាលធ្ងន់ធ្ងរខណៈដែលកំពុងជិះម៉ូតូត្រូវដែកបំពង់ទីបដំបូលរថយន្តធ្លាក់ចំក្បាល ៖ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី រសៀលថ្ងៃទី២២ខែសីហាឆ្នាំ២០១៨នៅតាមបណ្ដោយផ្លូវបេតុងព្រៃស ភូមិព្រៃទា សង្កាត់ពងទឹកខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្មេងប្រុសរងគ្រោះមានឈ្មោះ គង់ ជីវ័ន្ត អាយុ១៤ឆ្នាំ មុខរបរសិស្សមានទីលំនៅកន្លែងកើតហេតុ។ ចំណែក ម្នាក់ទៀតរបួសស្រាល ។ ចំណែកអ្នកបើករថយន្តមានឈ្មោះចន សុជាតា អាយុ២៤ឆ្នាំ ស្នាក់នៅភូមិកណ្ដាល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ

បើតាមសម្ដីក្មេងប្រុសដែលជាអ្នកបើកម៉ូតូនិងរងរបួស ស្រាលបានឲ្យដឹងថា មុនពេលកើតហេតុរូបគេទាំង២ នាក់បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ស៊េរីចាស់ ពណ៌ ខ្មៅពាក់ស្លាកលេខ យ-5374-ភព1 ជិះឌុបគ្នាចេញពីម្ដុំវត្តស្លែង តាមបណ្ដោយផ្លូវបេតុងព្រៃសបំណងទៅ ផ្ទះនៅក្បែចំណុចកើតហេតុខណៈមកជិតដល់ផ្ទះរាបបត់ចូល ស្រាប់តែរថយន្តបង្កពាក់ស្លាកលេខភ្នំពេញ 3C-9006 បានបើកវ៉ាជែងទៅមុខស្រាប់តែដែក បំពង់ទីបដែលដាក់នៅលើសំរាប់ធ្វើឆ្អឹងប្រកដំបូលរថយន្តធ្លាក់មកក្រោមត្រូវចំក្បាលក្មេងប្រុសដែលអង្គុយខាងក្រោយបណ្ដាលឲ្យធ្លាក់ពីលើម៉ូតូរងរបួស ធ្ងន់ត្រូវបានសាច់ញាត្តិបញ្ជួនទៅព្យាបាលនៅមន្ទីរ ពេទ្យ ។ ចំណែកអ្នកបើកបរនិងព្រួត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅប៉ុស្តិនគរបាលពងទឹកដើម្បីសាកសួរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌដង្កោរងចាំដោះតាមផ្លូវច្បាប់នៅពេលក្រោយ ៕

 

ចែករំលែកអត្ថបទ