Tuesday, July 8, 2025
Latest:

Day: June 4, 2018

សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជនជាតិថៃនិងក្មេងប្រុសម្នាក់….

ភ្នំពេញ៖ ស្ត្រីជនជាតិថៃម្នាក់រួមនិងក្មេងប្រុសត្រូវបានកម្លាំង សមត្ថិច្ចធ្វើការឃាត់ខ្លួនក្រោយពេលឆែកឆេររកថ្នាំញៀនជាង៤គីឡូនៅក្នុងអាវរងា ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ០៣ខែមិថុនា ឆ្នាំ២០១៨ នៅប្រលានយន្តហោះអន្តរជាតិភ្នំ ពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលជាជនសង្ស័យជនជាតិថៃ រួមជាមួយនិងក្មេងប្រុសម្នាក់ដែលឃាត់ខ្លួនក្រោយឆែកឆេររកឃើញថ្នាំញៀនជាង៤គីឡូនោះគឺគេបានធ្វើដំណើរតាមជើងយន្តហោះជប៉ុនមកភ្នំពេញ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានសួរនាំនិងឆែកឆេរនៅលើខ្លួនបាន ប្រទះឃើញថ្នាំញៀនលាក់នៅក្នុងអាវរងាររបស់នាងក៏ធ្វើការឃាត់ខ្លួនតែម្ដង ។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវសមត្ថកិច្ចជំនាញធ្វើការ សាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ ការបន្តតាមនិតិវិធី ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ៕

Read More
សន្តិសុខ​សង្គម

នាំខ្លួនជនសង្ស័យ២នាក់ដែលវាយសម្លាប់បុរសម្នាក់ប្លន់យកម៉ូតូមកធ្វើត្រាប់ឡើងវិញ

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យជំនាញបាននាំខ្លួនជនសង្ស័យ ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានឲ្យទៅធ្វើតម្រាប់ឡើង វិញពីសកម្មភាពជនស្ស័យនិងបក្ខពួកបានវាយសម្លាប់ប្លន់យក ម៉ូតូជនរងគ្រោះកាលពីយប់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៨នៅ ចំណុចខាងក្រោយវិទ្យាល័យខ្លាកូនប្រហែល៧០០ម៉ែត្រ ជើងភ្នំខ្លាកូន ស្ថិតនៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។ ក្រោយពីកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់និងស្រាល ខេត្តបន្ទាយមានជ័យសហការជាមួយនិង នគរបាលក្រុង សិរីសោភ័ណ ។ បានបើកប្រតិបត្តិការស្វែងរកចាប់ខ្លួនជនសង្ស័យជាឃាតករសមត្ថកិច្ចចំណាយពេលមួយសប្តាហ៍ ស្រាវជ្រាវស៊ើបអង្កេតទើបឈានទៅដល់កំណត់មុខសញ្ញាជនសង្ស័យនិងចាប់ខ្លួនបាន២នាក់ក្នុងចំណោមបក្ខពួក៤នាក់ កាលពីថ្ងៃទី២

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូធ្លាក់ផ្លូវស្លាប់ម្នាក់របួសស្រាលម្នាក់នៅស្រុកកំចាយមារ

ព្រៃវែង៖ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿនដោយមិនបាន ប្រុងប្រយត្ន័រេចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ម្នាក់ចំណែកម្នាក់ទៀតរបួសស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើតកាលពី វេលាម៉ោង៩ព្រឹកថ្ងៃទី០៤ខែមិថុនាឆ្នាំ២០១៨ ត្រង់ចំណុចចុងភូមិស្នួល ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ជនរងគ្រោះទី១៖ ដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ម៉ៅ ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិព្រៃតាម៉ាន់ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ជាអ្នកបើកម៉ូតូបាន

Read More
សន្តិសុខ​សង្គម

សង្វេកណាស់!ម្នាក់តូចចិត្តនិងប្ដីបីកូនមកលោតទឹកលើស្ពានជ្រោយចង្វា

ភ្នំពេញ៖ ស្រីម្នាក់ព្រោះតែប្ដីធ្វើបាបផ្លូវចិត្តចង់គិតខ្លីបីកូនតូចអាយុ២ខែមករកលោតទឹកពីលើស្ពានជ្រោយចង្វារថ្មីតែមិនបានសំរេចត្រូវប្រជាពរដ្ឋឃើញឃាត់នាំមកគល់ស្ពានត្រើយខាងលិចប្រគល់អោយសមត្ថកិច្ច។ ហេតុការណ៍បង្កឲ្យមានកាភ្ញាក់ផ្អើលនេះបានកើតឡើងកាល ពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៨ នៅចំនុចលើស្ពានជ្រោយចង្វារថ្មីក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ។ ស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ខេង ណាវី ភេទស្រីអាយុ២៧ឆ្នាំមុខរបនៅផ្ទះស្នាក់នៅផ្ទះជួលម្ដុំរោងកុនលុចក្នុងខណ្ឌដូនពេញមានស្រុកកំនើតនៅក្រុងសួងខេត្តត្បូងឃ្មុំ ជាកូនកំព្រាឪពុកម្តាយ មានប្ដីជាជនជាតិបរទេស ។ បើតាមសម្ដីស្ត្រីរងគ្រោះនិយាយទាំងទឹកភ្នែកហូររហាមថាខ្លួនពិបាកចិត្តពេកព្រោះប្ដីដែលរួមរស់ជាមួយគ្នាអស់រយះពេលប្រាំបីឆ្នាំមកហើយដោយមួយរយះនេះគាត់ដើរមិនសូវចូលផ្ទះដោយមានស្រីនៅខាងក្រៅចំណែកលុយចាយវិញគាត់មិនដែលអោយគ្រប់គ្រាន់ទេជួនកាលដាច់បាយក៍មាន ទើបគាត់ដាច់ចិត្តគិតខ្លីចង់មកលោតទឹកសម្លាប់ខ្លួនតែដោយ សារបានបងប្អូនប្រជាពលរដ្ឋឃើញហើយនិយាយលួងលោមកុំអោយគិតខ្លីទើបខ្ញុំតាមគាត់ដើរត្រលប់មកក្រោយវិញឈប់គិតខ្លី ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ក៍បាននិយាយលួងលោមអស់រយះពេលយ៉ាងយូរទើបព្រមទៅជាមួយ សមត្ថកិច្ចត្រលប់ទៅផ្ទះជួលវិញ៕

Read More
សន្តិសុខ​សង្គម

ប្លន់ម៉ូតូបានសម្រេចទៀតហើយនៅខណ្ឌទួលគោក​

ភ្នំពេញ៖ បុរសម្នាក់ត្រូវក្រុមចោរមួយក្រុមជិះម៉ូតូ៤គ្រឿងមកស្ទាក់ប្លន់យកម៉ូតូបានសម្រេចរួចនាំគ្នាជិះគេចខ្លួនបាត់ ស្រមោល ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា ម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី០៣ មិថុនា​ ២០១៨ នៅតាមបណ្តោយផ្លូវ៣១៣ កែងផ្លូវ៦០៨​ (ជិតសលកវិទ្យាបញ្ញាសាស្រ្ត) ស្ថិតសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមសម្ដីបុរសរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូមកពីទិញនំបុ័ងសាច់បំណងត្រឡប់ទៅផ្ទះលុះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ៤គ្រឿងដេញមកពីក្រោយរួចធ្វើសកម្មភាពធាក់ផ្តួលម៉ូតូប្លន់យកទៅបាត់ដោយសុវត្ថភាពមិនរំខានដល់ សមត្ថកិច្ចមូលដ្ឋានឡើយ ។ ម៉ូតូដែលត្រូវក្រុមចោរប្លន់យកទៅបាត់នោះ

Read More