តខ្សែរភ្លើងឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ចោលប្រពន្ធ
កណ្ដាល៖ បុរសជាងជួសជុលរថយន្តម្នាក់យកឌុយអាំងវទ័រ តភ្ជាប់ជាមួយភ្លេីងអគ្គិសនីដើម្បីជួសជុលរថយន្តត្រូវឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ០៩-៣០នាទីព្រឹកថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៨នៅចំណុចភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះមាន ឈ្មោះ ង៉ែត បូណា ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរជាងធ្វេីឡានមានទីលំនៅភូមិឃុំកេីតហេតុខាងលេី។ មានប្រពន្ធ ឈ្មោះឡុង-ស្រស់ អាយុ៣១ឆ្នាំ បើតាមសម្ដីស្ត្រីជាប្រពន្ធបានឲ្យដឹងថាមុនពេលកើតហេតុប្ដីរបស់គាត់បានយកឌុយអាំងវទ័រយកទៅតភ្ជាប់ជាមួយភ្លេីងអគ្គិសនី ពេលតភ្ជាប់រួចហេីយគាត់ក៍យកអាំងវទ័រនោះដាក់ នៅផ្ទាល់ដីក្បែរឡានរួចក៍យកដង្គៀបទៅចាប់ជាមួយនឹងក្បាលអាគុយសាកភ្លេីងដេីម្បីបញ្ឆេះឡាន
Read More