ភ្នំពេញ៖ ជនជាតិចិនពីរនាក់ស្រវឹងស្រាឡើងទន់ខ្លួនបើករថយន្តស៊េរីទំនើកម៉ាករ៉េនរូវើមួយគ្រឿងវ៉ាជែងទៅបុកម៉ូតូចំពីមុខពេញទំហឹងផ្លោងទៅចិញ្ចើមផ្លូវ បណ្តាលអោយបុរសពីរនាក់បានស្លាប់បាត់បង់ជីវិតភ្លាមនៅនិងកន្លែងកើតហេតុៗយ៉ាងអាណោចអាធម័ កាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៦២ ភូមិអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ យោងតាមប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុឃើញបុរសជនជាតិម្នាក់រួមនិងបុរសជនជាតចិនម្នាក់ទៀតស្រវឹងស្រាឡើងទន់ខ្លួនបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាករ៉េនរូវើ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-0777 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងមកខាងឆ្វេងដៃជ្រុលបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី២០១៩
Read More