Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

ប្តីដែលកាប់ប្រពន្ធជាច្រើនកាំបិតស្លាប់ក្នុងថ្លុកឈាមម្សិលមិញនោះពេលនេះសមត្ថកិច្ចចាប់ខ្លួនបានហើយ

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យដែលកាប់សម្លាប់ប្រពន្ធខ្លួនឯងដោយសារតែភ្លើងប្រចណ្ឌនោះ ពេលនេះកម្លាំងសមត្ថកិច្ចតាមប្រមាញ់បានហើយនៅវេលាម៉ោងប្រមាណជា០៦:២០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមការដឹកបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងកានគរបាលខេត្តត្បូងឃ្មុំ ។

គួររំលឹកផងដែរថា កាលពីម្សិលមិញនៅវេលាម៉ោង២:៣០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខមន្ទីបក្សប្រជាជនកម្ពុជា ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីឃាតកម្មយ៉ាងព្រៃផ្សៃមួយ ដោយជនសង្ស័យជាប្តីបានកាប់ជាច្រើនកាំបិតទៅលើប្រពន្ធស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាម ។ ជនសង្ស័យជាប្តីមានឈ្មោះ ព្រាប ម៉ាយ អាយុ២៣ឆ្នាំ ចំណែកសពប្រពន្ធមានឈ្មោះ ជុំ ធារី អាយុ១៧ឆ្នាំ ។

យោងទៅតាមប្រភពព័ត៌មានដែលទទួលបានពីឪពុកជនរងគ្រោះបានប្រាប់អោយដឹងថា ប្ដីប្រពន្ធខាងលើក្នុងមួយរយះចុងក្រោយនេះតែងតែមានជម្លោះទាស់ពាក្យសំដីជាមួយគ្នាជាញឹកញាប់ ហើយប្រពន្ធក៏បានចុះចេញពីផ្ទះឪពុកម្ដាយខាងប្រុសដែលនៅជិតគ្នា ហើយមករស់នៅជាមួយឪពុកម្ដាយរបស់ខ្លួនវិញ លុះដល់រសៀលថ្ងៃនេះប្ដីបានទៅផ្ទះខាងឪពុកម្តាយខាងស្រី ហើយបានបង្កជាជម្លោះជាមួយគ្នារហូតឈានដល់ការដេញកាប់សម្លាប់ប្រពន្ធយ៉ាងសារហាវ ដែលសង្ស័យថាមកពីប្រចណ្ឌ។

សម្ថតកិច្ចក្នុងមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ រួចបានត្រួតពិនិត្យសាកសពជនរងគ្រោះ គឺពិតជាស្លាប់ដោយសារជនល្មើសជាប្ដីសម្លាប់ពិតប្រាកដមែនហើយក៏ប្រគល់សាកសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអរធិកាដ្ឋាននគរបាលស្រុកត្បូងឃុំ ដើម្បីកសាងសំណុំរឿងទៅតុលាការចាត់ការតាមនិតិវិធី៕

ចែករំលែកអត្ថបទ