Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យ៣ឃាត់ខ្លួនជន​សង្ស័យម្នាក់រួមនិងថ្នាំញៀន១៨កញ្ចប់

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាជួញដូរប្រេីប្រាស់គ្រឿងញៀន​ត្រូវបានកម្លាំងសមត្ថកិច្ចប្រទះឃេីញ​ពេលកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍​ផ្លូវគោកក៏បានឃាត់សួរ​នាំនិងធ្វេីការឆែកឆេររកឃេីញថ្នាំញៀនចំនួន១៨ថង់​ ទេីបកម្លាំងនគរបាលឃាត់ខ្លួនតែម្តង​ ៖​ ហេតុការណ៍នេះបានធ្វើឡើងកាល​ពីវេលា​ម៉ោង០២និង៣០នាទីរសៀលថ្ងៃទី​១៤​ខែ​មិថុនាឆ្នាំ២០១៩​ នៅចំណុចមុខផ្សារឯករាជ្យ​៣​ ភូមិដំណាក់ធំ៣​ សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

លោក​ ឯម​ ភារី​ នាយប៉ុស្តិ៍នគរបាលស្ទឹងមាន​ជ័យ៣​ បានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ​ ប្រាក់​ ផៃ​ ភេទប្រុសអាយុ១៩​ឆ្នាំ​ មុខរបរនិងស្នាក់នៅ​ មិនពិតប្រាកដ។ លោក​ ឯម​ ភារី​ បានបន្តថា​ បន្ទាប់ពីឃាត់ខ្លួន​ជនសង្ស័យ​ កម្លាំងសមត្ថកិច្ច​ បានឆែកឆេនិងដកហូតវត្ថុតាងម្សៅក្រោមពណ៌សថ្លាប្រភេ​ទ​ថ្នាំញៀនចំនួន១៨កញ្ចប់ថង់តូច​ រួចបាននាំខ្លួនមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣តែម្ដង​ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ណោះអាសន្ននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់​ការបន្តតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ