Saturday, September 27, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

រថយន្តដឹកប្រេងជាន់ហ្វាំងមិនទាន់ជ្រុលបុក​ម៉ូតូរឺម៉កដឹកដែកក្រឡាប់ផ្ងាជើង

ភ្នំពេញ៖ ម៉ូតូរឺម៉កដឹកដែកបើកបញ្ច្រាស់ទិសដៅចរាចរណ៍ត្រូវរថយន្តដឹកប្រេងកំពុងធ្វើដំណើរជាន់ហ្វាំងមិនទាន់បណ្តាលឲ្យបុកក្រឡាប់ផ្ងាជើងសំណាងល្អអ្នកបើកបរទាំងសងខាងរងបួសស្រាល​ ៖​ គ្រោះថ្នាក់​ចរាចរណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​៦និង៣០នាទីព្រលប់ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹងថា នៅមុនពេលកើតហេតុគេឃើញមានម៉ូតូរឺម៉ក១គ្រឿងដឹកដែក​បើកបរដោយបុរស​ម្នាក់ក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាស់ទិសដៅចរាចរលុះមកដល់ចំណុចកើតហេតុក៍មានរថយន្ត១គ្រឿងដឹកប្រេងពាក់ស្លាក​លេខភ្នំពេញ៣D-៩០៦៩បើកបរដោយបុរស​ ម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅពីត្បូងទៅជើងបញ្រ្ចាស់ទិសដៅចរាចរក៍ជ្រុលទៅបុកនិងម៉ូតូខាងលើបណ្តាលអោយរថយន្តក្រឡាប់ផ្ងាជើងរងការខូចខាតនិងម៉ូតូរឺម៉កជ្រុសដែកពេញផ្លូវតែសំណាងល្អអ្នកបើកបរ​ទាំងសងខាងរងរបួសស្រាល។ ក្រោយកើតហេតុសមត្ថកិច្ចនគរបាលផ្នែកចរាចរបានចុះមកដល់និងធ្វើការវាស់វែងស្ទួច​យករថយន្តនិងរុឺម៉កម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរងចាំម្ចាស់ចូលដោះស្រាយគ្នានៅពេលក្រោយ៕

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើង២ក្រុម បន្ទាបពីបើកឆាកប្រយុទ្ធមួយប្រាវ

ភ្នំពេញ៖ យុវជនទំនើង៥នាក់ត្រូវបានកម្លាំង​នគរបាល​ប៉ុស្ដិ៍រដ្ឋបាលទំនប់ទឹក ធ្វើការឃាត់ខ្លួនយកទៅសួរនាំ ក្រោយពីពួកគេធ្វើសកម្ម​ភាពបើកឆាកប្រយុទ្ធគ្នាយ៉ាងចាស់ដៃ បង្កឲ្យមានការភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង១១ និង​០៥នាទីយប់ ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៩ នៅ​ក្បែរច្រកចូលផ្សារទំនើបសុវណ្ណា តាមបណ្ដោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទំនប់ទឹក បានឲ្យដឹងថា យុវជនទំនើងដែលបង្កហេតុមាន២ក្រុម ដោយមួយក្រុមៗមានគ្នា៣នាក់ដូចគ្នាតែត្រូវ​ សមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់​

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចស្រុកសំរោងទង​ឃាត់ខ្លួនជន​សង្ស័យ៦នាក់រួមនិងថ្នាំញៀនមួយចំនួន

កំពង់ស្ពឺ៖​ កំលាំងនគរ​បាលស្រុកសំរោងទង​ បេីកប្រតិបត្តិកា​រ​បង្ក្រាប​មុខសញ្ញា​រក្សាទុ​ក​ចែកចាយនិងប្រេីប្រាស់គ្រឿង​ញៀ​ន​ខុសច្បាប់​ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន​៦នាក់​ ប្រតិបត្ដិការបង្ក្រាបនេះ​ ​ដឹកនាំ​កំលាំងដោយ​ លោក​ វរសេនីយ៍​ឯ​ក​ ឃុត​ សុផល​ អធិការ​នគរបាល​ស្រុក​ សំរោងទង​ ធ្វើឡើងកាល​ពីវេលាម៉ោង០២និង៣០នាទីរសៀល​ ថ្ងៃទី​២៨ខែមិថុនាឆ្នាំ២០១៩​ នៅផ្លូវជាតិលេខ​ ៤​ ចំណុច​បឹងស្រែឈូកខាងជេីង​ភូ​មិពង្រ​ធំ​ ឃុំកាហែងស្រុក​សំរោងទង​ ខេត្តកំពង់ស្ពឺ​ ។ សមត្ថកិច្ចបានឲ្យដឹងថា​

Read More
សន្តិសុខ​សង្គម

ឆក់កាបូបមិនបានសម្រេច ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ ចាប់បានវាយខ្នោះ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូបបានសម្រេច ប៉ុន្ដែអកុសលត្រូវជនរងគ្រោះបងប្អូនប្រតប់ប្រតាយបង្កការភ្ញាក់​ផ្អើលដល់សមត្ថកិច្ចល្បាតចុះធ្វើការឃាត់​ខ្លួនបានកាលពីវេលាម៉ោង២២ និង ៣០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្បែរការ៉ាស់សាំងតេលាផ្លូវបេតុង ​​ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ទី១-ជនសង្ស័យឈ្មោះ សោម សំបូរ ភេទ ប្រុស អាយុ

Read More
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិ៍ចាក់អង្រែលើឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន២៩កញ្ចប់

ភ្នំពេញ៖​ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនបាន២៩កញ្ចប់​ ៖​ ហេតុការឃាត់ខ្លួននេះបានធ្វើឡើងកាលវេលា​ម៉ោង​០៨និង០០នាទីយប់​ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៩​ នៅចំណុចមុខ​សំណង់មិនរាបរយ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ​ ។ លោក​ អ៊ុំ​ រតនា​ នាយប៉ុស្តិ៍​ នគរបាលចាក់អង្រែលើ​ បានអោយដឹងថា​

Read More
សន្តិសុខ​សង្គម

សារធាតុញៀនជាច្រើនប្រភេទទំងន់ជាង២តោន ត្រូវដុតកំទេចចោលនៅកោះពេជ្រនាព្រឹកនេះ

ភ្នំពេញ៖ មហាជនតែងតែចោទសំនួរថា តើគ្រឿងញៀនចាប់បានយកទៅណា? ពេលនេះដឹងហើយ គឺគេត្រូវមានពេលមានវេលាក្នុងការកំទេច ជាក់ស្តែងនៅព្រឹកនេះ គ្រឿងញៀនជាច្រើនប្រភេទទំងន់ជាង២តោន ត្រូវដុតកំទេចចោលនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ក្នុងទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ។ ទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ ដែលរៀបចំធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី

Read More
សន្តិសុខ​សង្គម

ជនសង្ស័យចំនួន០៤នាក់ត្រូវបានបញ្ចូនទៅពន្ធនាគារខេត្តកណ្តាល ក្រោយពីពួកគេបានបង្កហិង្សាដោយចេតនាលើជនរងគ្រោះរហូតដល់ស្លាប់

ខេត្តកណ្តាល៖ តាមប្រភពព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះបានអោយដឹងថា ជនសង្ស័យចំនួន០៤នាក់ត្រូវបានបញ្ចូនទៅពន្ធនាគារខេត្តកណ្តាលរួចរាល់ហើយ ក្រោយពីពួកគេបានបង្កហិង្សាដោយចេតនា បណ្តាលអោយជនរងគ្រោះស្លាប់ ហើយត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ដោយមានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ គួររំលឹកផងដែរថា នៅវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី០៦ ខែមិថុនា

Read More
សន្តិសុខ​សង្គម

នគរបាលបញ្ជូនខ្លួន បុរសចិនតៃវ៉ាន ៤នាក់ និងមន្ត្រីអាវុធហត្ថម្នាក់ ទៅតុលាការ ពាក់ព័ន្ធ រឿងបង្ខាំងមនុស្សជំរិតទារប្រាក់

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួន បុរសជនជាតិចិនតៃវ៉ាន់ ចំនួន ៤ នាក់ និងបុរសជនជាតិខ្មែរ ដែលគេរាយការណ៍ជាមន្ត្រីកងរាជអាវុធហត្ថ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការណី បង្ខាំងមនុស្សជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ បើតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យទាំង ៥ នាក់រួមមានឈ្មោះ

Read More
សន្តិសុខ​សង្គម

លោក ហេង វណ្ណារ៉ា នាយរងការិយាល័យ​ប្រឆាំងគ្រឿងញៀនដែលបា ញ់រះលើផ្ទះពលរដ្ឋជាង ១០គ្រាប់ ត្រូវបញ្ជូនខ្លួនទៅតុលាការហើយ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ​សែនសុខ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ហេង សុវណ្ណារ៉ា ដែលជានាយរងការិយាល័យប្រឆាំគ្រឿងញៀន (ក៤) ទៅដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណី បាញ់រះលើផ្ទះពលរដ្ឋជាង១០គ្រាន់ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សូមជម្រាបថា ជនសង្ស័យមានឈ្មោះ ហេង

Read More
សន្តិសុខ​សង្គម

រថយន្តសេរីទំនើប០៥គ្រឿង ដែលមិនបានបង់ពន្ធនាំចូល ត្រូវមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ សហការណ៍ជាមួយកម្លាំងប្រដាប់អាវុធចុះបង្ក្រាប

ខេត្តកំពង់ស្ពឺ៖ រថយន្តទំនើបចំនួន០៥គ្រឿង មិនបានបង់ពន្ធនាំចូល ត្រូវបានសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ សហការណ៏ជាកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើការស្រាវជ្រាវ រហូតឈានដល់ការចុះបង្ក្រាបបាន នៅចំណុចភូមិសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ។ រថយន្តសេរីទំនើប ដែលកម្លាំងស្រាវជ្រាវ និងឈានទៅបង្ក្រាបបានចំនួន០៥គ្រឿងមាន៖ ទី១ Lexus 350

Read More