Saturday, September 27, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

ចិន​ បើករថយន្តឆ្លងផ្លូវរថភ្លើងមិនប្រយ័ត្នត្រូវរថ​ភ្លើង​បុកខ្ទេចមួយចំពីចហៀង

ភ្នំពេញ៖ បុរស​ ជនជាតិចិន​ ម្នាក់រួមដំណើរជា​មួយនិងនារីវ័យក្មេង​២​នាក់ បានបើករថយន្ត​ឡិចសុីស​ មួយគ្រឿង​ ឆ្លងកាត់ផ្លូវរថភ្លើងមិនប្រយ័ត្ន​ ត្រូវរថភ្លើងបុកចំពីចហៀងពេញ​ទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយចំហៀងសំណាងល្អមិនមានមនុស្សរងរបួស ។ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យញាក់សាច់នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង១០​នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវដែកផ្សារដី​ហុយ (តាមផ្លូវហាន់ណូយ) ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

Read More
សន្តិសុខ​សង្គម

កម្លាំងអាវុធហត្ថបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី ចាប់ខ្លួនឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣នាក់ ព្រមទាំងរឹបអូសរថយន្ដជាង៤០គ្រឿង ត្រៀមបំផ្លាញចោលនៅនឹងកន្លែង

ខេត្តមណ្ឌលគិរី៖ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាបក្នុងរូបភាពទ្រង់ទ្រាយធំ ដោយចាប់ខ្លួនមនុស្ស ០៤នាក់

Read More
សន្តិសុខ​សង្គម

នារីម្នាក់សង្ស័យខូចចិត្តរឿងស្នេហាផឹកស្រវឹង​លោទទឹកសម្លាប់ខ្លួនតែមិនសម្រេច

ភ្នំពេញ​៖​ នារីស្រស់ស្អាត់ម្នាក់សង្ស័យមាន​វិប្បត្តិស្នេហាបានមកអង្គុយផឹកស្រាក្រឡុកតែម្នាក់​ឯងហេីយបានលោតពីកន្កាន់ដៃមាត់​ទន្លេបំណងសម្លាប់ខ្លួនតែមិនបានសម្រេច​បណ្តាលអោយរងរបួសត្រូវបានបញ្ជូន​ទៅ​សង្គ្រោះភ្លាមៗ​ ៖​ ហេតុការភ្ញាក់ផ្អើលនេះបាន​កើតឡើងកាលពីវេលាម៉ោង២និង៤០នាទី​រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៩​ នៅតូបស្រាក្រឡុកមួយកន្លែងខាងជេីងសាលាបឋសិក្សាជ្រោយចង្វា​ សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា​។ នារីរូបស្រស់ដែលលោតទឹកប៉ងសម្លាប់ខ្លួន​មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ​ ។ តាមសាក្សីបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញនារីរូបស្រស់ខាងលេី​ មកអង្គុយផឹកស្រាក្រឡុកតែម្នាក់ឯង​ រយៈពេលយ៉ាងយូ​ហេីយបានចេញទៅបាត់មួយសន្ទុះក្រោយ​មកក៏មកវិញហៅស្រាក្រឡុកមកផឹកទៀត។ សាក្សីបន្តថា​ បន្ទាប់មកក៏ដេីរទៅអង្គុយយំ​នៅ​មាត់ទន្លេក្រោយមកស្រាប់តែលោតចុះទៅក្រោមបំណងសម្លាប់ខ្លួនតែលោតប៉ះច្រាំងទន្លេដែលគេចាក់បេតុងបណ្តាលអោយ​រងរបួសទេីបបង្កកាភ្ញាក់ផ្អេីលដល់អ្នកជិតខាងហៅរថយន្តសង្គ្រោះមកដឹកយកទៅ​មន្ទីរពេទ្យភ្លាមៗ៕

Read More
សន្តិសុខ​សង្គម

ឆក់ទូរស័ព្ទបានសម្រេចតែរត់មិនរួចជាប់ខ្នោះរបស់គរបាលប៉ុស្ដិ៍ព្រែកប្រា

ភ្នំពេញ៖ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង​ ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីរ​បុតសជនជាតិ​ចិនម្នាក់បានសម្រេចរួចជិះម៉ូតូគេចខ្លួនចូលទៅ​បុរីជ្រោយបាសាក់ ត្រូវបានសមត្ថកិច្ចឃើញដេញតាមចាប់បានភ្លាមៗ ទើបបង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង​៣០នាទី យប់ ទី៨ ខែកក្កដា ឆ្នាំ២០១៩​នៅ​តាមបណ្តោយផ្លូវ៣៦៩ ត្រង់ចំណុចស្ថានីយ៏ បូមទឹក ព្រះពន្លា ក្នុងសង្កាត់ព្រែកប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១៖មាន ឈ្មោះ វាទ វាសនា ភេទប្រុស អាយុ២០ឆ្នាំ

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង០២នាក់នាំយកប្រាក់ដុល្លាខុសច្បាប់ចំនួន ពីរលានពីរសែនដុល្លារអាមេរិក មកពីទីក្រុងហុងកុង

ខេត្តសៀមរាប៖ យោងតាមប្រភពព័ត៌មានដោយផ្អែកលើរបាយការណ៍នគរបាលអន្តោប្រវេសន៍នៅច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាបបានអោយដឹងថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ តាមជើងហោះហើរលេខ UO-706 (HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន ប៉ុស្តិ៍បានសហការជាមួយកម្លាំងការិយាលយ័គយ និង រដ្ឋករប្រចាំ​អាកាសយានដ្ឋានអន្តរជាតិសៀមរាប ឃាត់ជនជាតិកូរ៉េខាងត្បូង ចំនួន ០២ នាក់ ដែលមានឈ្មោះ ដូចខាងក្រោម ៖

Read More
សន្តិសុខ​សង្គម

ជនជាប់ចោទលួចកាត់ខ្សែភ្លើង២នាក់ ត្រូវបានកងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនខ្លួនទៅតុលាការ

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនជាប់ចោទលួចកាត់ខ្សែភ្លើង ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ បុរសទី១មានឈ្មោះ សួន សុភា ភេទប្រុស អាយុ ២៦ឆ្នាំ ។ និងបុរសទី២មានឈ្មោះ ម៉ៅ មុន

Read More
សន្តិសុខ​សង្គម

បើករថយន្តលឿនមិនប្រយត្ន័ជ្រុលបុករះខឿនផ្លូវស្លាកសញ្ញាចរាចរណ៍និងបង្គោលភ្លើងបណ្ដាលឲ្យរថយន្តឆេះសន្ធោសន្ធៅ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តលឿនដូច​ហោះ​ មិនប្រយត្ន័​ វ៉ាជែងគេឯងបួងចង្កូូតមិនទាន់ជ្រុលបុករះខឿនចែកទ្រូងផ្លូវ បង្គោលស្លាកសញ្ញាចរាចរណ៍បាក់២ដើម​និងបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើមទៀតធ្វើឲ្យរថយន្ត ឆ្លងចរន្តភ្លើងឆាបឆេះខ្ទិចសល់តែឆ្អឹងដែក គ្រោះថ្នាក់ចរាចរណ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់​ ថ្ងៃទី៧ ខែកក្កដាឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវវិមានឈ្នះៗកែង និងច្រកចូលសង្កាត់ សំរោងក្រោម ភូមិសំរោង សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញ​បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម

Read More
សន្តិសុខ​សង្គម

អ៊ិនធឺណិត​យីហោ​ 336​NET សង្ស័យ​ បង្កប់ល្បែងភ្នាល់បាល​ ផ្គេីនបទបញ្ជាររបស់ចៅហ្វាយក្រុង អាជ្ញាធរ មិនទាន់មានចំណាត់ការ

ភ្នំពេញ៖ បទបញ្ជារយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំង១៤ខណ្ឌ រឹតបន្តឹង នឹង បង្ក្រាបទីតាំងបង្កប់ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏គេនៅសង្កេត ឃើញថា ល្បែងសុីសងនៅក្នុងរាជធានីភ្នំពេញនៅតែកើតមានជាច្រើនកន្លែង ដោយនៅមិនទាន់អនុវត្តបានល្អនៅឡើយ ។ ជាក់ស្ដែងទីតាំងបើកអុីនធឺណេតយីហោ 336 NET សង្ស័យបង្កប់ល្បែងសុីសងខុសច្បាប់ តាមបណ្ដោយ​ផ្លូវ៣៣៦​ សង្កាត់​បឹងសាឡាង​

Read More
សន្តិសុខ​សង្គម

លោកអភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៉ីសងតាមប្រព័ន្ធអ៉ីនធើណែត មួយកន្លែងនៅសង្កាត់ច្រាំងចំរេះទី១ ឃាត់មនុស្សបាន១២នាក់

ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៨:៣០នាទីយប់ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំ គណៈបញ្ជាការឯកភាពខណ្ឌរួមមាន លោក លីន ញ៉ក់ អភិបាលរងខណ្ឌ លោកវីរៈសេនីយ៍ទោ គល់ យី

Read More
សន្តិសុខ​សង្គម

បញ្ជូនជនក្លែងបន្លំជាអាវុធហត្ថ ដែលដើរឆបោកប្រាក់អ្នកដ៏ទៃថាអាចអោយចូលក្របខណ្ឌអាវុធហត្ថបាន ទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណី ឆបោក។ ជនសង្ស័យឈ្មោះ ជួង សេត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ

Read More