ពលរដ្ឋសង្ស័យថាចៅសង្កាត់គោករកាកន្ទេលធំបន្លំដេកឲ្យកម្លាំងប្រជាការពារដាក់គោលដៅយកលុយពីរថយន្តដឹកទំនិញ
ភ្នំពេញ៖ ប្រជាពលរដ្ឋបាននាំគ្នាចោទប្រកាន់ទៅលើលោក សយសុីន ចៅសង្កាត់គោករការ សង្ស័យបើកដៃឲ្យកម្លាំងប្រជាការពារដាក់ទីតាំងយកលុយពីរថយន្តដឹកទំនិញគ្រប់ប្រភេទដែលធ្វើដំណើរតាមបណ្តោយផ្លូវបេតុងភូមិគោករកាសង្កាត់គោករកា ខណ្ឌព្រែកព្នៅត្រង់ចំណុច(ខាងមុខសាលាសង្កាត់ ) យោងតាមប្រភពពីប្រជាពលរដ្ឋបានខ្សិបប្រាប់អោយដឹងថា រាល់ថ្ងៃកម្លាំងប្រជាការពារ បានដាក់គោលដៅនោះចំនួន០២ទីតាំងចាំយកលុយ គឺទីតាំងទី១ត្រង់ចំនុចផ្លូវបេតុងចេញពីសង្កាត់គោករការកែងផ្លូវមហាវិថីឈ្នះៗមុខវត្តអង្គក្រពើ និងទីតាំងទី០២ត្រង់ផ្លូវបំបែកជា៣មុខសាលាសង្កាត់តែម្តង នៅពេលរថយន្តដឹកទំនិញឆ្លងកាត់គឺយកប្រាក់ចំនួន១០០០០រៀលទៅ២០០០០រៀលក្នុងរថយន្តមួយគ្រឿងហើយឲ្យជិះចេញទៅ ដោយឡែករថយន្តមួួយចំនួនដែលមិនបានអោយលុយនោះកម្លាំងប្រជាការពារមិនអោយទៅទេ ដូច្នេះហើយគ្រប់រថយន្តដឹកទំនិញត្រូវតែបង់លុយ។ ចំពោះករណីនេះផងដែរអ្នកយកព័ត៌មានបានសួរនាំលោក សយសុីន ចៅសង្កាត់គោករកាបានប្រាប់អោយដឹងថាការដាក់កម្លាំងប្រជាការពារចំនួន០២ទីតាំងខាងលើនេះគឺលោកបានធ្វើឡើងតាមការណែនាំរបស់ សាលារាជធានីភ្នំពេញ អោយ
Read More