Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

អ្នកសារព័ត៌មាន២រូប ដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លី នៅខេត្តព្រះសីហនុ តុលាការសម្រេចដោះលែង ខណៈប្រជាពលរដ្ឋ៥នាក់ត្រូវដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តព្រះសីហនុ៖ អ្នកសារព័ត៌មាន២រូប ដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅខេត្តព្រះសីហនុនោះ ពេលនេះតុលាការបានសម្រេចដោះលែងអោយនៅក្រៅឃុំជាបណ្តោះអាសន្នហើយ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ខណៈប្រជាពលរដ្ឋចំនួន៥នាក់ដែលឃាត់ខ្លួនជាមួយគ្នានោះពាក់ព័ន្ធនឹងបញ្ហាដីធ្លីដែរ ត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន។ នេះបើតាមការបញ្ជាក់របស់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថ ខេត្តព្រះសីហនុ ។

គួររំលឹកផងដែរថា លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ និងលោក កែវ រតនា ចាងហ្វាងកាសែត TN និងពលរដ្ឋ៥នាក់ខាងលើនេះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួននារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធទៅនឹងបទល្មើសហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត នៅក្នុងខេត្តព្រះសីហនុ។

ប្រជាពលរដ្ឋទាំង៥នាក់ត្រូវបានឃុំខ្លួនក្នុងនោះរួមមាន៖
ទី១៖ ស្រី្តឈ្មោះ ហង្ស ចិន្ដា អាយុ៥២ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ
ទី២៖ ស្រ្តីឈ្មោះ ហង្ស សុភា អាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ
ទី៣៖ ស្រ្តីឈ្មោះ សែន លក្ខិណា អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
ទី៤៖ ស្រ្តីឈ្មោះ ប៉ែន ស៊ឺណា អាយុ៥៧ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
ទី៥៖ លោក ហេង រយ៉ូង អាយុ៥០ឆ្នាំ មុខរបរប្រជាការពារ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

តែទោះជាយ៉ាងណាក៏ដោយលោក ហ៊ុន សុខា និង លោក កែវ រតនា តុលាការបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ៕

ចែករំលែកអត្ថបទ