Saturday, September 27, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

រន្ធត់ណាស់​!!អាដើមត្នោតមិនប្រយត្ន័រលំសង្កត់សិស្សសាលាស្លាប់ម្នាក់និងម្នាក់ទៀត​របួសធ្ងន់

កំពង់ឆ្នាំង៖ បុរស២នាក់​ អាដើមត្នោត​មិនបាន​ ប្រុងប្រយត្ន័​ រលំលើសិស្សសាលា​ស្លាប់ម្នាក់​និងម្នាក់ទៀតរងរបួសធ្ងន់​ -ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើង​នៅវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី៨ ខែសីហាឆ្នាំ២០១៩​ នៅចំណុចមុខ​សាលា​បឋមសិក្សា ចំបក់រង្សី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ។ សិស្សសាលាដែលរងគ្រោះទី១៖​មានឈ្មោះ​ សា ម៉ៃសំ ភេទស្រី អាយុ១៤ឆ្នាំ(ស្លាប់)។ ទី២​៖​

Read More
សន្តិសុខ​សង្គម

ព្រោះតែភ្លើងប្រចណ្ឌមន្ត្រីយោធាម្នាក់ដកកាំ​ភ្លើងបាញ់ប្រពន្ធជាច្រើនគ្រាប់រងរបួសធ្ងន់

ភ្នំពេញ៖ មន្ត្រីយោធាម្នាក់សង្ស័យកើត​ ភ្លើងប្រចណ្ឌ​ ដកកាំភ្លើងបាញ់​ ប្រពន្ធ​ ជាច្រើនគ្រាប់​​បណ្តាលឲ្យរងរបួសធ្ងន់​ ភ្លាមៗត្រូវបាន​កម្លាំងសមត្ថកិច្ច​ ចាប់ខ្លួនយកទៅសួរនាំ -ហេតុការណ៍បាញ់ប្រហា ដ៏សាហាវនេះ​បង្ក​ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​១១និង៣០​នាទីយប់ថ្ងៃទី៧ខែសីហាឆ្នាំ២០១៩​ ​នៅចំនុចអាហាដ្ឋាន(យីហោ ទីរ៉ានី)តាមបណ្ដោយផ្លូវ​រថភ្លើងកែងនិងផ្លូវ ភ្នំពេញហាណូយ ភូមិចុងខ្សាច់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹ​ង​ថា​ មុនកើតហេតុគេឃើញប្តីប្រពន្ធ២នាក់អង្គុយផឹកសុី​ ស្រាប់តែមួយសន្ទុះ​ មិនថាមានរឿងអ្វីទេប្រពន្ធបានដើរចេញមកក្រៅ​

Read More
សន្តិសុខ​សង្គម

បុរសម្នាក់ជាប់ក្នុងល្អាងភ្នំជាច្រើនថ្ងៃកម្លាំង​អាជ្ញាធរនិងសមត្ថកិច្ចកំពុងជួយសង្គ្រោះ

បាត់ដំបង ៖​ បុរសម្នាក់ដែលមានមុខរបរដើរ​ប្រមូលអាចម៍ប្រចៀវនៅតាមល្អាងភ្នំនានា​បានរអិលជើងធ្លាក់ជាប់ក្នុងប្រហោងថ្មអស់រយៈពេលជាច្រើនថ្ងៃកំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងត្រូវបានសមត្ថកិច្ចកំពុងព្យាយាម​រកវិធីសង្គ្រោះផងដែរ ។ -ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង​នៅយប់ថ្ងៃទី៦ខែសីហាឆ្នាំ២០១៩​ ​ នៅស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង​ បើតាមប្រភពថា​ បុរសដែលជាប់ក្នុងល្អាងភ្នំនោះ​តាំងពីថ្ងៃទី៤ខែសីហា​ តែដល់ថ្ងៃទី៦ទើបដឹងដល់អាជ្ញាធរ​ ។

Read More
សន្តិសុខ​សង្គម

ទីតាំងអុីនធឺណេតបង្កប់ល្បែងសុីសង​យីហោ​ DH68 មុខផ្សារ​ដីហុយ​ កំពុងបើកបង្អួតភ្នែកអាជ្ញាធរ

ភ្នំពេញ៖ ទីតាំង​ អុិនធឺណេត​ បង្កប់ល្បែងសុី​សង​(យីហោ DH68) នៅមុខផ្សារដីហុយ តាមបណ្តោយផ្លូវ​ ភ្នំពេញ​ ហាណូយ សង្កាត់គោកឃ្លាងខណ្ឌសែនសុខ កំពុងបើកដំណើរ​ការយ៉ាងរលូន​ ដោយមិនរំខាន​ ដល់អាជ្ញាធរ​និងសមត្ថកិច្ច​ ឡើយ​ ។ -បើទោះបីជាមាន​បទបញ្ជារយ៉ាងម៉ឺងម៉ាត់ របស់​ ឯកឧត្ដម ឃួង ស្រេង

Read More
សន្តិសុខ​សង្គម

ខ្លាំងមែន! ទីតាំងណេត​ បង្កប់ល្បែងសុីសង​ ជិតស្តុបសំណង់​១២​សូម្បីតែអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌទួលគោកក៏មិនហ៊ានបង្ក្រាបដែរ

ភ្នំពេញ៖ បើទោះបីជាមាន​បទបញ្ជារយ៉ាងម៉ឺងម៉ាត់ របស់​ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈ​អភិបាល​ រាជធានីភ្នំពេញ​ បានដាក់ឲ្យអាជ្ញាធរ​មានសមត្ថកិច្ចទាំង១៤ខណ្ឌ រឹតបន្តឹង នឹង បង្ក្រាបទីតាំងបង្កប់ល្បែងសុីសងគ្រប់ប្រភេទ​ នៅក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏គេនៅសង្កេត ឃើញថា ទីតាំងបង្កប់ល្បែងសុីសង​ នៅក្នុងខណ្ឌ​ ទួលគោក​នៅតែកើត​មាន​ជាច្រើនកន្លែងដោយ​នៅមិនទាន់​ ឃើញអាជ្ញាធរ​ មាន​

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់!​ ពេលឃើញ​កូនគ្រោះថ្នាក់​ចរា​ចរណ៍ស្លាប់​ ម្តាយសន្លប់ស្តូកស្តឹង

ភ្នំពេញ៖ អាសូរស្ត្រីម្នាក់​សន្លប់ស្តូកស្ដឹងត្រូវបានក្រុមរថយន្តសាមុយលើកដឹងយកទៅ​ពេទ្យ​ ខណៈដែលរូបគាត់ឃើញកូនប្រុស​គ្រោះថ្នាក់ចរាចរណ៍ស្លាប់​ -ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង០១និង១០នាទីរំលងអាធ្រាតឈានចូល​ថ្ងៃទី៧ខែសីហាឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវ​ ភ្នំពេញ​ ហាណូយ​ កែងនិងផ្លីវ១៩៨២ខាងត្បូងវត្តសំរោងអណ្តែត​ ក្នុងសង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពី​ជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃមកផ្លូវ១៩៨២​ មិនប្រយត្ន័ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកវិវ៉ាពណ៌ខ្មៅគ្មានស្លាកលេខជិះដោយបុរសម្នាក់​បញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើងក៏បុកចំ​កណ្តាលម៉ូតូបណ្តាលឲ្យជនរងគ្រោះបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌នៅនិងកន្លែង​ ហើយរថយន្តបង្កមិនបានឈប់នោះទេ​ ដោយបើកគេចបាត់​ ។​ បន្ទាប់​មកកម្លាំងសមត្ថកិច្ច​ បានមកដល់ឃើញទូរ​សព្ទ័ជនរងគ្រោះក៏យកខលទៅសាច់ញាត្តិ​ភ្លាមៗនោះបងប្រុសនិងម្តាយជនរងគ្រោះបាន​ មកដល់ឃើញកូនស្លាប់ក៏សន្លប់ស្តូក​ស្តឹងនៅកន្លែងកើតហេតុុ​ ត្រូវបានក្រុមរថយន្តសង្គ្រោះដឹកយកទៅពេទ្យ​

Read More
សន្តិសុខ​សង្គម

ឈប់រថយន្តលើស្ពានអាកាសស្ទឹងមានជ័យ​ដកកាំភ្លើងបាញ់ជាច្រើនគ្រាប់រួចបើកចេញទៅបាត់

ភ្នំពេញ​៖​ ផ្ទុះអាវុធជាច្រេីនគ្រាប់នៅលេីស្ពានអាកាសស្ទឹងមានជ័យ​ ផ្អេីលប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍​ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង​​កាលពីវេលាម៉ោង៣ និង៣០នាទីទាបភ្លឺថ្ងៃទី​៧​ខែសីហា​ឆ្នាំ២០១៩​ នៅចំណុច​ លេីស្ពានអាសស្ទឹងមានជ័យ​ ស្ថិតក្នុងសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីសRX300ពណ៍ស​ មួយគ្រឿងមិនចាំស្លាកលេខធ្វេីដំណេីរតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅពីត្បូងទៅជេីងឡេីង​លេី​ស្ពានអាកាសស្ទឹងមានជ័យ​ ខណៈមកដល់ចំណុចកេីតហេតុ​ ស្រាប់តែដកកាំភ្លេីងបាញ់មេឃជាច្រេីនគ្រាប់​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ ​រួចក៏បានបើករថយន្តចេញ​ ទៅ​បាត់​ បន្សល់ទុកសំបក​ គ្រាប់នៅកន្លែងកើត​ហេតុ​ ។ ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចប៉ុស្តិ៏ទំនប់ទឹក​

Read More
សន្តិសុខ​សង្គម

អាវុធហត្ថស្រុកឧដុង្គឃាត់ខ្លួនជនសង្ស័យ​៥​នាក់ករណីឆបោក​

កំពង់ស្ពឺ៖​ កម្លាំង​កងរាជអាវុធហត្ថ​ ស្រុកឧដុង្គ​ សំរោងទង​ និងកម្លាំង​នៃមន្ទីរយុត្តិធម៏ ដឹកនាំដោយលោក​ វរសេនីយ៏ទោ ទិត្យ វណ្ណៈ ប្រធានមន្ទីរយុត្តិធម៏ ដោយមានការសម្រប​សម្រួល ពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការឃាត់​ខ្លួន ជនសង្ស័យប្រុសស្រីចំនួន០៥នាក់កាលពីថ្ងៃទី០៤ខែ​សីហា ឆ្នាំ២០១៩ នៅជាប់ផ្លូវលេខ៥១ ភូមិអំពឹលរូង

Read More
សន្តិសុខ​សង្គម

អាជ្ញាធរខណ្ឌឫស្សីកែវចុះបង្ក្រាបទីតាំងបង្កប់ល្បែងភ្នាល់បាលឃាត់ខ្លួនមនុស្ស៤នាក់

ភ្នំពេញ៖​ ទីតាំងភ្នាល់បាលជ្រកក្រោមស្លាក​ណេត​ កាំកូទី២នៅខាងជើងអតីតរង្វង់មូលកាំកូ ត្រូវបានគណះបញ្ជាការឯកភាព ខណ្ឌ ឬស្សីកែវ ចុះបង្ក្រាបដោយឃាត់ខ្លួន បុគ្គលិក និងអ្នកលេង បាន៤នាក់ ព្រមទាំងដកហូតទូរដែក១គ្រឿង-កុំព្យូទ័រ២០គ្រឿង-CPU​១៨​គ្រឿង-ទូរទស្សន៍៦គ្រឿង-ទូរទឹកកក១​គ្រឿង, ម៉ាស៊ីន ព្រីន៣គ្រឿង, ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់១គ្រឿង ,កង្ហា៥គ្រឿងតារាងភ្នាល់បាលជាច្រើន និងប្រាក់ចំនួន៣៩១​ដុល្លារ​និង២ ៣៧៨ ៥០០រៀល។ -ការចុះបង្រ្កាបល្បែងស៊ីសងនោះ ធ្វើឡើង

Read More
សន្តិសុខ​សង្គម

ចោរប្លន់២នាក់ត្រូវនគរបាលខេត្តត្បូងឃ្មុំ ប្រកាសរកកន្លែងលាក់ខ្លួន ចាំមើលរត់ទៅណារួច

ខេត្តត្បូងឃ្មុំ៖ មុខសញ្ញា​ចោរប្លន់២នាក់ដែល​តែងតែធ្វើសកម្មភាពប្លន់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និង តាមបណ្ដាខេត្តជាប់ព្រំប្រទល់ នៅពេលនេះផែនការងារនគរបាល ព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ សូមធ្វើការប្រកាស ស្វែងរកចាប់ខ្លួនជនត្រូវចោទឈ្មោះ វុទ្ធី សំអូន ហៅ ប៊ូម ភេទ ប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្នល់កែង ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

Read More