Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ទីតាំងអុីនធឺណេតបង្កប់ល្បែងសុីសង​យីហោ​ DH68 មុខផ្សារ​ដីហុយ​ កំពុងបើកបង្អួតភ្នែកអាជ្ញាធរ

ភ្នំពេញ៖ ទីតាំង​ អុិនធឺណេត​ បង្កប់ល្បែងសុី​សង​(យីហោ DH68) នៅមុខផ្សារដីហុយ តាមបណ្តោយផ្លូវ​ ភ្នំពេញ​ ហាណូយ សង្កាត់គោកឃ្លាងខណ្ឌសែនសុខ កំពុងបើកដំណើរ​ការយ៉ាងរលូន​ ដោយមិនរំខាន​ ដល់អាជ្ញាធរ​និងសមត្ថកិច្ច​ ឡើយ​ ។
-បើទោះបីជាមាន​បទបញ្ជារយ៉ាងម៉ឺងម៉ាត់ របស់​ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈ​អភិបាល​ រាជធានីភ្នំពេញ​ បានដាក់ឲ្យអាជ្ញាធរ​មានសមត្ថកិច្ចទាំង១៤ខណ្ឌ រឹតបន្តឹង នឹង បង្ក្រាបទីតាំងបង្កប់ល្បែងសុីសងគ្រប់ប្រភេទ​ នៅក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏គេនៅសង្កតឃើញ ទីតាំងបង្កប់ល្បែងសុីសង​ នៅក្នុងខណ្ឌ​ សែនសុខនៅតែកើត​មាន​ជាច្រើនកន្លែងដោយ​នៅមិនទាន់​ ឃើញអាជ្ញាធរ​ មាន​ សមត្ថកិច្ច​ ខណ្ឌ​អនុវត្ត​ តាមបទបញ្ជាបាន​នៅឡើយទេ។

ជាក់ស្ដែង​ ទីតាំង​ ​ អុីនធឺណេត​ បង្កប់ល្បែងសុីសង​ ខុសច្បាប់​ មួយ​កន្លែង​(យីហោ DH68) នៅមុខផ្សារដីហុយ តាមបណ្ដោយ​ផ្លូវ​ ​ហាណូយ​ សង្កា​ត់គោកឃ្លាង​ខណ្ឌ​សែនសុខ​ កំពុងតែបើក​ដំណើរ​ការ​ យ៉ាងរលូន​ ដោយមិនរំខាងដល់​ អាជ្ញាធរមានសមត្ថកិច្ច​ មូលដ្ឋានឡើយ​ ។

ប្រភពពីប្រជាពលរដ្ឋ​បានអោយដឹងថា​ទីតាំង​ បនល្បែងមួយនេះ​ តែងតែមាន​ក្រុមញៀនល្បែងចេញចូល​ពពាក់ពពួន​បង្កភាពអសន្តិសុខ​ ​ដូច្នេះហើយប្រជាពលរដ្ឋ​ សូមសំណូម​ ពរដល់លោក​ ​ អភិ​បាល​ ​និង​លោក​ អធិការ​ ខណ្ឌ​សូមមេត្តា​ពិនិត្យមើលទីតាំង​ បនល្បែងមួយនេះផងព្រោះល្បែងសុីសង​ ទាំងនេះ​ដែល​ បង្កើតឲ្យមាន​បទ​ល្មើស​ ចោរ​លួច​ ចោរឆក់​ ចោរប្លន់ ជា​ដើម​ ។ ល។

-សូមរំលឹកថា កន្លងទៅថ្មីៗ​នេះ​កាលពីថ្ងៃទី​២០ខែមិថុនា ឆ្នាំ២០១៩​ ឯកឧត្ដម អភិបាលនៃគណៈអភិបាល​ ​រាជធានី ភ្នំពេញ​ បានដាក់បទ​បញ្ជាដល់​ អាជ្ញាធរ​មូល​ដ្ឋាន​ទាំងអស់ត្រូវតែ​ដោះ​ស្រាយបញ្ហាល្បែង​ស៊ីសងខុសច្បាប់​ឱ្យខានតែបានដោយមិនមានការលើកឡែង​ឲ្យ​បានឡើយដើម្បីធានា​សន្តិសុខ​ សណ្តា​ប់​ធ្នាប់​ នៅក្នុងសង្គម ជួន​ប្រជាពលរដ្ឋ​ ។

ពលរដ្ឋបានលើកឡើងនិងរិះគន់ថា​ បើក​ទោះ​ ជាមាន​បទបញ្ជា​របស់​ ​ឯកឧត្ដម ឃួង​ ស្រេង​អភិបាល​ រាជធានីភ្នំពេញ​ យ៉ាងណា​ក៏ដោយក៏​ លោក​ អភិបាល​ និងលោក​ អធិការ​ ខណ្ឌ​មិនខ្វាយ​ខ្វល់​ អនុវត្ថតាមបទបញ្ជា​ ឡើយ​ ៕

ចែករំលែកអត្ថបទ