Sunday, November 29, 2026
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

អាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ក្នុងទីក្រុងកោះពេជ្រ ជា លើកទី២ , ពលរដ្ឋសង្ឃឹមថា បិទលែង បើករហូត

ភ្នំពេញ៖ កម្លាំងចម្រុះរដ្ឋបាលខណ្ឌចំការមន នៅវេលា១៦ និង ៣០ នាទីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីយីហោ ដាយមិន ខានធូន វើល ដែលស្ថិតនៅក្នុងទីក្រុងកោះពេជ្រ ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

Read More
សន្តិសុខ​សង្គម

នគរបាលមែនទែន បញ្ជូនខ្លួននគរបាលក្លែងក្លាយ ទៅឲ្យតុលាការដាក់គុកតាមច្បាប់

(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនជនសង្ស័យ ជានគរបាលក្លែងក្លាយម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធ ស្លៀកពាក់ក្លែងខ្លួនជានគរបាលជាតិ ដេញឃាត់ម៉ូតូពលរដ្ឋតាមដងផ្លូវពេលយប់ទារយកលុយ។ បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ទូច ដេវីត ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរ លក់ផលិតផលតាម

Read More
សន្តិសុខ​សង្គម

ធ្វើជាជាងដែកមិនសូវកាក់កបឆ្លៀតគាស់ផ្ទះ​គេលួចទ្រព្យសម្បត្តិត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

កំពង់ស្ពី៖កម្លាំងនគរបាលព្រហ្មទណ្ឌនៃ​អធិការដ្ឋាននគរបាលស្រុកភ្នំស្រួចឃាត់ខ្លួនជនសង្ស័យម្នាក់ជាចោរ(គាស់ដំបូលផ្ទះចូលលួចយកទ្រព្យសម្បត្តិ)របស់ប្រជាពលរដ្ឋនៅឃុំត្រែងត្រយឹងស្រុកភ្នំស្រួច​ខេត្តកំពង់ស្ពឺ​ ។ ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពី​ល្ងាចថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៩ក្រោយពីទទួល​បានបណ្ដឹងពីឈ្មោះបូកស្រីណែតភេទស្រីអាយុ២៥ឆ្នាំថាបានទទួលពាក្យបណ្តឹងពីជន​រងគ្រោះឈ្មោះទូចសុខហេងភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិទី២ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចពាក់ពន្ធ័ករណីគាស់ផ្ទះលួច​យកទ្រព្យសម្បត្តិកាលពីវេលាម៉ោង០៩​និង​១០នាទីយប់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩​ ។ សមត្ថកិច្ចបានអោយដឹងថា​ លុះដល់វេលា​ម៉ោង០១និង០០នាទីរសៀលថ្ងៃខែឆ្នាំដដែលដោយទទួលបានគោលការណ៍ពីលោក​ឧត្តមសេនីយ៍ទោសមសាមួនស្នងការនគរ​បាលខេត្តកំពង់ស្ពឺនឹងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីសោមបូរ៉ាស្នងការរងទទួលផែននគរបាលយុត្តិធម៌, លោកវរះសេនីយ៍ឯកសាយប៊ុនថនអធិការនគរបាលស្រុកភ្នំស្រួចបានចាត់អោយលោកអនុសេនីយ៍ឯកម៉ែនសុខេមអធិការរងនគរបាលយុត្តិធម៌ដឹកនាំកម្លាំងសហការជាមួួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹងបើកការស្រាវជ្រាវរហូតកំណត់​មុខសញ្ញាហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ​ ឌឿនសុផាតភេទប្រុសអាយុ២១​ឆ្នាំរស់នៅភូមិព្រែកជ្រឹងឃុំព្រៃរំដេងស្រុកស្រីសន្ធរខេត្តកំពង់ចាមយកមកសាក​សួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង បន្ទាប់ពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តពិតមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច​ឃាត់​ខ្លួននិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់​ ៕

Read More
សន្តិសុខ​សង្គម

បើកម៉ូតូកង់បីឥណ្ឌាឆ្លងផ្លូវត្រូវរថយន្តដឹកគ្រឿងសង្ហារឹមបុករងរបួសធ្ងន់ពីរនាក់

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងដឹកភ្ញៀវ​ បើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តហុីយ៉ាន់ដាយដឹកគ្រឿងសង្ហារឹមបុក​ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង៣ទៀបភ្លឺចូលថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់​ស្លាក​លេខភ្នំពេញ1IA-1867បើកបរដោយ​បុរស​ម្នាក់និងដឹកបុរសជាភ្ញៀវម្នាក់ទៀតដោយធ្វើដំណើរ​តាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងមកផ្លូវ​១៩៨៦ ខណៈកំពុងក៏មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌បៃតងចាស់ ពាក់​ស្លាកលេខភ្នំពេញ3B-4831​ ដឹកគ្រឿងសង្ហារឹម​ បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់​ទៀត​

Read More
សន្តិសុខ​សង្គម

ពលរដ្ឋសង្ស័យថាម្ចាស់សង្វៀនជល់មាន់ អាប៉ោងនិងយូគី​ នៅចំការស្វាយចន្ទីភ្នំអូរត្រាវ ក្រុងបានលុង​ មានខ្នងជាអ្នកធំទើប​សមត្ថកិច្ចមិនហ៊ានបង្ក្រាប

ខេត្តរតនគីរី៖​ យោងតាមសេចក្ដីរាយការណ៍​ពីប្រជាពលរដ្ឋ​បានឲ្យដឹងថា​នៅក្នុងចំការ​កៅ​ស៊ូរលោកពៅសៀក​ និងចំការស្វាយចន្ទីនៅ​ចំណុចភ្នំអូរត្រាវ ក្រុងបានលុង ខេត្តរតនៈគិរី​ គឺមានទីតាំងសង្វៀនជល់មាន់​ អាប៉ោង​ និង​យូគី​ មួយកន្លែងដ៏ធំកំពុង​បើកលេង​ គគ្រឹកគគ្រេង​ស្រែកហោកង់រំពង​យ៉ាងអាណាធិបតេយ្យ​ ដោយមិនមានការ​បង្ក្រាប​ ពីសំណាក់​ អាជ្ញាធរ​ មាន​សមត្ថកិច្ច​ឡើយ​ សង្ស័យម្ចាស់​ ទីតាំងបនល្បែងសុីសងខុសច្បាប់ដ៏ធំមួយនេះ​​មានខ្នងបង្ហែកជាអ្នកធំហើយមើលទៅ។ ប្រភពដដែលបានបន្តថា​ ទីតាំងសង្វៀនមាន់​អាប៉ោងនិងយូគី​ មួយកន្លែងនេះ​ គេសង្កេត​ឃើញជារៀងរាល់ថ្ងៃ​

Read More
សន្តិសុខ​សង្គម

រថយន្តក្រុមហុ៑ន Avacas បើកឡើងចំណោតមិនរួចរអិលថយក្រោយកិនម៉ូតូពីរគ្រឿងរុញផ្ទប់នឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋ

ភ្នំពេញៈ រថយន្តក្រុមហុ៑ន Avacas បានបើកឡើងចំណោតមិនរួចហើយជាន់ហ្វ្រាំងមិនសុីបានរអិលថយក្រោយមកកិនពីលើកម៉ូតូ២គ្រឿងរងការខូចខាតហើយបានរុញផ្ទប់ទៅនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋ សំណាងល្អដែលមិនប៉ះពាល់ដល់មនុស្ស ដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩នឹង២០នាទីព្រឹកថ្ងៃទី ២៨ ខែវិច្ចិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចចំណោត ក្លោងទ្វារវត្តពោធិញាណ ភូមិឬស្សី សង្កាត់ស្ទឹង មានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុរថយន្តបង្កម៉ាក

Read More
សន្តិសុខ​សង្គម

ប្រទះឃើញសាកសពនារីកម្មការិនីរោងចក្រម្នាក់ស្លាប់ក្នុងបន្ទប់ផ្ទះជួលជាន់ទី២មាន​ក្លិន​ស្អុយសង្ស័យករណីឃាតកម្ម

ភ្នំពេញ៖ សាកសពនារីកម្មការិនីរោងចក្រម្នាក់​បានស្លាប់មានស្នាមរឹតករួចរុំភួយធំក្លិនស្អុយនៅក្នុងបន្ទប់ផ្ទះជួលជាន់ទី២បានចាក់សោរពីក្រៅសង្ស័យករណីឃាតកម្ម បង្កឲ្យមាន​ការ​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង​៣០​នាទីយប់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ នៅ​ចំណុចបន្ទប់ផ្ទះជួលជាន់ទី២ តាមបណ្តោយផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាកសពជនរងគ្រោះមានឈ្មោះ ស្តដា ហៅថា ភេទស្រី អាយុ២២ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅកន្លឺងកើតហេតុ មានស្រុកកំណើត ភូមិគោល ឃុំរកាប្រាំ ស្រុកត្បូងឃ្មុំ

Read More
សន្តិសុខ​សង្គម

ស្រវឹងស្រឿងៗនឹកឃើញស្រីបែជាបះខ្ទើយខ្វេះយកលុយអស់២០មុឺនរៀលប្ដឹងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យជាខ្ទើយម្នាក់តែងខ្លួនជា​ (ស្រី)​ រពឹសដៃខ្វេះយកលុយពីបុរសម្នាក់ជាង​២០មុឺនរៀលបានសម្រេច​ ត្រូវជនរងគ្រោះប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួន ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីកាលពីវេលា​ម៉ោង​១២និង៣០នាទី​រំលងអាធ្រាត្រ ឈានចូលថ្ងៃ​ទី២៨ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ កែង​ផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ បុរសរងគ្រោះមានឈ្មោះ លី សារុន ភេទ​ប្រុសអាយុ២៨ឆ្នាំ មុខរបបតៃកុងឡាន ស្នាក់​នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

Read More
សន្តិសុខ​សង្គម

ជនជាតិចិន​ ព្រួតគ្នាវាយនារីខ្មែរម្នាក់​ដែល​ជា​មេការKTVជិនជន​ ដូចគ្នា

ភ្នំពេញ៖ នារីម្នាក់ដែលជាមេការនៅក្នុង​KTV​ជិនជន​ ​រួមនិងសង្សារ ត្រូវបានក្រុមជនជាតិ​ចិន​ ដែលជាមេក្នុងKTV​ ដូចគ្នាព្រួតវាយ និងធាក់ចេញពីKTV បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ហើយត្រូវបានប្រជាពលរដ្ឋ​ជួយអន្តរាគមន៍​ ចាប់បំបែក ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង​០១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៩ នៅក្នុង​KTV​ជិនជន ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្បែរព្រលាន្តយន្តហោះពោធិ៍ជិនតុង ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះ២នាក់គូរសង្សា​

Read More
សន្តិសុខ​សង្គម

អាណិតប្អូនណាស់​! ម្ដាយចុងចិត្តអប្រិយ៍ញុះញង់ឲ្យប្ដីធ្វើបាបកូនស្ទើស្លាប់ត្រូវសមត្ថកិច្ច​ចាប់វាយខ្នោះ

ភ្នំពេញ៖ ក្មេងប្រុសអាភព័្វម្នាក់រស់នៅជាមួយ​ម្ដាយចុងមានចិត្តអប្រិយ៍​ ញុះញង់ឲ្យប្ដីប្រើ​អំពើហឹង្សាធ្វើ​បាបកូនបង្កើតយ៉ាងព្រៃផ្សៃរហូតសម្លប់បាត់ស្មាតី​ ស្ទើរស្លាប់ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង​កាលពីវេលាម៉ោង១០និង២០យប់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៩ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅបន្ទប់ជួលក្បែរ​នោះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស ដែលជាឪពុក បានប្រើហិង្សាលើកូនប្រុសខ្លួនឯង ដែលមានអាយុទើបតែបាន១០ឆ្នាំរហូតទាល់សន្លប់ស្ដូកស្ដឹងបាត់ស្មារតី។ ប្រភពបន្តថា​ ការប្រើអំពើហ្សា​ទៅលើកូន​បង្កើត​នេះ គេសង្កេតឃើញកើត​មានឡើងស្ទើរ​ ជារៀងរាល់ថ្ងៃស្ទើឆ្កួតស្ទើរ​ជា​

Read More