Monday, July 7, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងបន្ទប់ជួលលេខ4Bជាន់ទី១ ផ្លូវលំ ភូមិត្រពាំងចេក

Read More
សន្តិសុខ​សង្គម

យើងខ្ញុំជាអាណាព្យាបាលរបស់កូនស្រីឈ្មោះ ឌៀប ស្រីឡាយ រស់នៅភូមិហង្សឈូក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។

យើងខ្ញុំសូមប្រកាសស្វែងរកកូនស្រីឈ្មោះ ឌៀប ស្រីឡាយ ដែលបានបាត់ខ្លូនពីផ្ទះចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន។ កូនស្រីរបស់យើងខ្ញុំ បានចាកចេញពីផ្ទះកាលពីដើមខែធ្នូ ឆ្នាំ២០២២ ដោយប្រាប់ថា ទៅធ្វើការនៅភោជនីយដ្ឋានមួយកន្លែងនៅក្បែរវត្តភ្នំព្រះធាតុ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លុះដល់ដើមខែឧសភា ឆ្នាំ២០២៣ ម្ចាស់ភោជនីយដ្ឋាន ប្រាប់ថាកូនស្រីរបស់យើងខ្ញុំឈ្មោះ ឌៀប ស្រីឡាយ បានឈប់ធ្វើការ

Read More
សន្តិសុខ​សង្គម

បទល្មើសទំនិញឆ្លងដែន ជាច្រើនមុខ កំពុងដឹកចេញតាមច្រករបៀង អូរបីជាន់ នៅស្រុកអូរជ្រៅ ជារៀងរាល់ថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការ !

ខេត្ដបន្ទាយមានជ័យ៖ មានសេចក្ដីរាយការណ៍មកថានៅ ច្រករបៀងអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងដំណើរការ បទល្មើស ចេញចូលទំនិញគ្រប់ប្រភេទយ៉ាងសេរីខណៈពេលដែល លោក វរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀង អូរបីជាន់ មិនមានចំណាត់ការឬមួយលោកមិនទាន់ដឹងទើបមិនទាន់មានចំណាត់ការ។ ប្រភពបានឲ្យដឹងថា ទំនិញទាំងនោះ ដឹកជញ្ជូន​តាម​រថយន្ត​តូច​ៗ, រ៉ឺ​ម៉ក​សណ្តោង​, រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី

Read More
សន្តិសុខ​សង្គម

នគរបាល​ប៉ុស្តិ៍ស្ទឹងមានជ័យ​ទី​៣​ ឃាត់​ខ្លួន​ជនសង្ស័យ៣នាក់ដែលលួចអាគុយរថយន្តប្រជាពលរដ្ឋ

ភ្នំពេញ ៖​ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការឃាត់​ខ្លួនជនសង្ស័យចំនួន៣នាក់ដែលបានលួចអាគុយពីរថយន្តរបស់ប្រជាពលរដ្ឋនៅពេលយប់ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វេីឡេីងកាលពីវេលាម៉ោង ៩និង ៥០ នាទីព្រឹកថ្ងៃទី១៣ ខែឧសភាឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវលំភូមិទ្រា ៤ សង្កាត់​ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១​ ឈ្មោះ​ ឈុយ​ អឿន​ អាយុ

Read More
សន្តិសុខ​សង្គម

រថយន្ដដឹកទូរទឹកក,ម៉ាសុីនត្រជាក់និងកង្ហារ បម្រុងឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង តែត្រូវ បែកធ្លាយ

ខេត្តស្វាយរៀង៖ ក្រុមឈ្មួញបានដឹកទូរទឹកកក,ម៉ាសុីនត្រជាក់និងកង្ហារ បម្រុងឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង ក៏ប៉ុន្តែបែកធ្លាយដល់អ្នកសារព័ត៌មានតាមប្រម៉ាញ់រូបភាព ត្រូវបានខកខាន  ឈ្មួញបានបើកត្រឡប់កមវិញ ដើម្បីបើករត់គេច បាត់ស្រមោលតែម្ដង ស្ថិតនៅក្នុងឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង ។ ករណីរថយន្ដដឹកទូរទឹកកនិងម៉ាសុីនត្រជាក់នេះ បម្រុងឆ្លងដែនទៅប្រទេសវៀតណាមនេះកើតឡើងនៅថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២៣ ។ ប្រភពបានឲ្យដឹងថា ថ្វីត្បិតតែរថយន្តមួយគ្រឿងនេះមិនបានចេញតែមានរថយន្តផ្សេងទៀតបានដឹកចេញតាមច្រកផ្សេងទៀតនៃច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោងដឹកទំនិញចេញនៅពេលយប់ បានយ៉ាងរលូនផងដែរ ។

Read More
សន្តិសុខ​សង្គម

ល្បែងសុីសងមាន់ជល់តាមអនឡាញ អជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មិនបង្ក្រាប នៅស្រុកពញាក្រែក!

  ខេត្ដត្បូងឃុំ ៖​  ទីតាំង ល្បែងសុីសងជល់មាន់តាមអនឡាញ បេីកលេងយ៉ាងរំភើយ  អាជ្ញាធរ​និងសមត្ថកិច្ច​ ក្នុងមូលដ្ឋាន​ទំនងជា ភ្លេចបទបញ្ជារបស់សម្ដេច​ នាយក​រដ្ឋ​មន្ត្រី​ ហេីយ មេីលទៅ​ បានជាមិនចុះបង្ក្រាប​  ដែលមានទីតាំងភូមិ ស្ទឹង ឃុំ កោងកាង ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ បាននឹងកំពុងបើកលេងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនទាន់បង្ក្រាបនៅឡើយ

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌពោធិសែនជ័យឃាត់ខ្លួនចោរ​គាស់ផ្ទះបាន២នាក់ក្នុងចំណោមបក្ខពួក៤នាក់

ភ្នំពេញ​ ៖​ កម្លាំងនគរបាលខណ្ឌពោធិសែន​ជ័យ​ ល្បាតក្នុងមូលដ្ឋាន​ ឃាត់ខ្លួនក្រុមចោរ​កំពុងធ្វេីសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋបានចំនួន២នាក់​ ៖​ ហេតុការណ៍នេះ​កេីតឡេីងកាលពីវេលា​ម៉ោង០១និង០៥​នាទី​រំលងអាធ្រាតថ្ងៃទី១៩ខែមិនាឆ្នាំ២០២៣ នៅ​ចំណុចផ្ទះល្វែង ស្ថិតក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​ ។ សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យ ដែលឃាត់ខ្លួន ៖ ទី១ -ឈ្មោះ ទូច សុខន

Read More
សន្តិសុខ​សង្គម

ជនក្លែងជាអាវុធហត្ថ និងកាន់កាប់អាវុធខុសច្បាប់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

​នៅថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៣​​ កម្លាំង​ការិយាល័យ​ប្រឆាំងបទល្មើស ព្រហ្ម​ទណ្ឌ​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការជាមួយ​ កម្លាំង​មូលដ្ឋានអាវុធហត្ថ​ខណ្ឌពោធិ៍សែនជ័យ បានចុះឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ នៅចំណុច​ ផ្ទះ​កោសជប់​ម៉ាស្សា​ ផ្លូវ​៣០​ម៉ែត្រ​ ភូមិ​ស្រែជំរៅ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ​សែន​ជ័យ ពាក់​ពន្ធ័​ករណី​ក្លែង​បន្លំ​ជា​កងរាជ​អាវុធហត្ថ​ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់។ ជនសង្ស័យ ឈ្មោះ​ ស៊ី កប

Read More
សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

នាព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន២ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖ *ករណីទី១៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់

Read More
សន្តិសុខ​សង្គម

តេីលោក(គានិងលោករ៉ន)ជានណាទេីបបេីកលេង​ អាប៉ោង​ មិនខ្លាចសមត្ថកិច្ចពេលសារព័ត៌មានផ្សាយបំភ្លឺថារូបចាស់គេឈប់លេង​រាប់ឆ្នាំហេីយ​ ម្ដងនេះលែងថារូបចាស់ទៀត​ សមត្ថកិច្ចចុះទៅបង្ក្រាប​ តែ​ចាប់​បានតែខ្យល់​ ប្រមូលមែកឈេី​ គ្រែចាស់និងស្លឹកឫស្សីយកដុតធ្វេីភស្ភុតាង

ស្វាយរៀង​ ៖​ ពិតជាគួរឲ្យចង់សេីច ​ទីតាំងលេងល្បែងសុីសងខុសច្បាប់ដុះស្លែមួយកន្លែងប្រភេទ (អាប៉ោង)​ នៅភូមិព្រៃត្រុំ​ ឃុំញ័រ​ ស្រុកកំពង់រោទ៍​ ខេត្តស្វាយរៀង​ បេីក​លេង​យ៉ាងរលួន​ ឡេីងដុះស្លែ​ ដែលអ្នកបេីក​លេងគេស្គាល់ឈ្មោះថា​លោក​ (គានិងលោករ៉ន) លុះពេលសារព័ត៌មានចុះផ្សាយ​ អាជ្ញាធរមាន​សមត្ថកិច្ចចុះទៅពិនិត្យនិងបាន​បកស្រាយបំភ្លឺថា​ ជា​រូបចាស់ទទួលស្គាល់ថាកន្លងមកមានលេងមែនតែឥឡូវគេឈប់យូ​ហេីយ​ ការបកស្រាយបំភ្លឺរបៀបនេះហាក់​បីដូចស្រាតខោកណ្ដាលវាល​ ។ ដោយសារតែមិនអស់ចិត្តនិងការបកស្រាយទេីបនៅថ្ងៃទី២៥​ខែកុម្ភះឆ្នាំ២០២៣​ អ្នកសារព័ត៌មានបានចុះទៅថតផ្សាយនិង​បានរាយការណ៍ជួនលោក​

Read More