Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌពោធិសែនជ័យ​ ឃាត់ខ្លួនជនជាតិចិនម្នាក់ពាក់ពន្ធ័ប្រេីប្រាស់អាវុធ​ខុស​ច្បាប់

ភ្នំពេញ​ ៖​ ជនជាតិចិនម្នាក់ត្រូវបានកម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​ពោធិ៍សែនជ័យ​ ធ្វេីការឃាត់​ខ្លួន​រួមនិងអាវុធខ្លី១ដេីម​ ៖​ ហេតុការណ៍​ឃាត់ខ្លួនជនសង្ស័យខាងលេី​នេះកេីតឡេីងកាលពីវេលាម៉ោង០២និង០០​នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី​០៥​ខែ​ កក្កដា​ឆ្នាំ​ ២០២៣​ ​នៅ​ចំណុច​ ភូមិ​ក្បាល​ដំរី​០២សង្កាត់​កាកាប​ទី​០២ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនកេីតហេតុកម្លាំង​នគរបាលខណ្ឌបានល្បាតក្នុងមូលដ្ឋាន​ លឺស្នូផ្ទុះអាវុធដោយមិនដឹងមូលហេតុខណៈនោះ​កម្លាំងនគរបាលខណ្ឌដឹងនាំដោយលោក​អធិការ​ បានចុះទៅដល់កន្លែង​កេីតហេតុ​ក៏​បានឃាត់ខ្លួនជនសង្ស័យនិងបានរកឃេីញអាវុធខ្លី១ដេីមម៉ាក(k54)ដែល​ជនសង្ស័យលាក់ទុកនៅផ្ទះសំណាក់​ បន្ទាប់​មកកម្លាំងនគរបាលខណ្ឌក៏បាននាំខ្លួនជនសង្ស័យយកមកសួរនាំ​ ។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​កំពុង​សាក​សួរ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕