សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើឃាត់ខ្លួនជនសង្ស័យម្នាក់និងថ្នាំញៀន៦កញ្ចប់
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន៦កញ្ចប់តូចធំ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី១៦ខែមករាឆ្នាំ២០១៩ នៅចំណុចសំណង់មិនរៀបរយផ្លូវ៦០ម៉ែត្រ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ លោក អុំ រតនា នាយប៉ុស្តិនគរបាលចាក់អង្រែលើ បានឲ្យ ដឹងថា មុនឃាត់ខ្លួនកម្លាំងនគរបាលប៉ុស្តិបានធ្វើការល្បាតខណៈមកដល់ចំណុចកើតហេតុប្រទះឃើញជនសង្ស័យបានហៅសួរនាំឆែកឆេរកឃើញថ្នាំញៀនចំនួន៦កញ្ចប់ក្នុងនោះធំ១កញ្ចប់ ហើយក៏បានយកមកធ្វើការសាកសួរនៅប៉ុស្តិ
Read More