Monday, April 29, 2024
Latest:
សិល្បៈ​និង​វប្បធម៌

ធ្វើខួបកំណើតឆ្នាំនេះ អ៊ឹម ជីវ៉ា យកថវិកា៥លានរៀលជួយដល់កុមារកំព្រា និងចាស់ជរា

 

នៅ ថ្ងៃ ទី ១០ ខែ ធ្នូ ឆ្នាំ ២០១៩ ស្អែក នេះ លោក អ៊ឹម ជីវ៉ា នឹង រៀបចំ ធ្វើ ពិធី ខួប កំណើត របស់ ខ្លួន ដោយ លោក បាន អញ្ជើញ ភ្ញៀវ កិត្តិយស ទាំង ក្នុង និង ក្រៅ រង្វង់ សិល្បៈ ឲ្យ ចូល រួម យ៉ាង ច្រើន កុះករ នៅ វីហ្រ្វេន បឹង ត្របែក។

អ្វី ដែល គួរ ឲ្យ ចាប់ អារម្មណ៍ ខ្លាំង បំផុត នោះ ថវិកា មួយ ចំនួន ដែល បាន មក ពី ពិធី ខួប កំណើត លោក អ៊ឹម ជីវ៉ា នឹង យក ៥ លាន រៀល ទៅ ជួយ ដល់ ក្មេងៗ កំព្រា និង ចាស់ ជរា ដែល កំពុង តែ ជួប ភាព ខ្វះខាត ខ្លាំង នៅ ពេល នេះ។ ត្បិត ថវិកា ទាំង អស់ នេះ មិន ច្រើន ក្ដី តែ អាច ជួយ ពួកគាត់ បាន មួយ គ្រាសិន ដែរ។

ការ យក ថវិកា ផ្ទាល់ ខ្លួន ទៅ បរិច្ចាគ ដល់ ចាស់ ជរា និង ក្មេង កំព្រា នេះ ដែរ គឺ ក្នុង គោល បំណង តបស្នង សង គុណ ដល់ លោក ឪពុក អ្នក ម្ដាយ ដែល បាន ផ្ដល់ កំណើត ដល់ លោក ដោយ បាន ពរពោះ អស់ រយៈ ពេល ៩ ខែ ១០ ថ្ងៃ ។ ដូច្នេះ ខ្លួន គ្មាន អ្វី ក្រៅ ពី លើក ម្រាម ដៃ ១០ សំពះ អរគុណ ចំពោះ លោក ទាំង ពី នោះ ទេ។

គួរ រម្លឹក ថា លោក អ៊ឹម ជីវ៉ា គឺ ជា អ្នក សិល្បៈ មួយ រូប ដែល សកម្ម ជាមួយ ការងារ សប្បុរសធម៌ ខ្លាំង ណាស់ គ្រប់ ពេល អ្នក សិល្បៈ ឬ ពុក ម៉ែ បង ប្អូន ជួប ភាព ខ្វះ ខាត ថវិកា ក្នុង ការ ព្យាបាល ជម្ងឺ ឬ សង្រ្គោះ បន្ទាន់ តែង តែ មាន វត្តមាន លោក ជានិច្ច៕

ចែករំលែកអត្ថបទ