Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនយុវជន២​នាក់សង្ស័យជាមុខសញ្ញាឆក់

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលប៉ុស្ដិ៍ចតុមុខ ជិះម៉ូតូដេញចាប់ជនសង្ស័យជាមុខ​សញ្ញាឆក់បាន​២នាក់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវ កាលពីវេលាម៉ោង៩និង ២០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២៤០ កែង​និងផ្លូវ៥១ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់ខាងលើ មិនបានស្គាល់អត្តសញ្ញាណ​នោះទេ ខណះពេលក្រុមអ្នកសារព័ត៌មានចុះទៅសួរនាំ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលធ្វើការហាមឃាត់ ដោយគ្រាន់តែដឹងថា ជនសង្ស័យ២នាក់នេះ ជិះម៉ូតូ២គ្រឿង ម៉ាក និច ទាំង២គ្រឿងនិងត្រូវបានសមត្ថកិច្ចដកហូតរក្សាទុកផងដែរ ។

បើយោងតាមប្រភពពីមន្ត្រីនគរបាលប៉ុស្ដិ៍ចតុមុខ បានឲ្យដឹងថា មុននិងឃាត់ខ្លួនយុវជនសង្ស័យ២នាក់ខាងលើ គឺពួកគេ​និងបក្សពួកមួយចំនួនទៀត ត្រូវបានជាប់ពាក់ព័ន្ធមុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមដងផ្លូវក្នុងរាជធានី ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលធ្វើការស្រាវជ្រាវជាយូរមកហើយ ទើបឈានដល់ដេញឃាត់ខ្លួនពួកគេបាន​២នាក់ខាងលើបែបនេះ រឺឯបក្សពួកផ្សេងៗកំពុងរត់គេខ្លួន ។
តែទោះជាយ៉ាងណា ករណីខាងលើនេះ សមត្ថកិច្ចជំនាញ​នៅមិនទាន់រកឃើញវត្ថុតាងដើម្បីដាក់បន្ទុកទៅលើ​យុវជន​សង្ស័យខាងលើនោះនៅឡើយទេ​ តែសមត្ថកិច្ចបានឃាត់​ខ្លួនយុវជនសង្ស័យ២នាក់ខាងលើបណ្ដោះអាសន្ននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរង់ចាំស្រាវជ្រាវបន្ត ៕

ចែករំលែកអត្ថបទ