Saturday, November 22, 2025
Latest:

ព័ត៌មាន​ជាតិ

ព័ត៌មាន​ជាតិ

អភិបាលរាជធានីភ្នំពេញ​ ចុះពិនិត្យទីតាំងច្រាំង​ទន្លេដែលបាក់ ដោយទឹកជំនន់

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈ​ អភិបាលរាជធានីភ្នំពេញ អមដំណើរដោយមន្ត្រីជំនាញនិងអាជ្ញាធរដែនដីនៅ​ព្រឹក​ថ្ងៃទី ០៩ខែកញ្ញាឆ្នាំ២០១៩ បានចុះត្រួតពិនិត្យទីតាំងច្រាំងទន្លេមួយកន្លែងដែលទទួលរងការបំផ្លាញដោយទឹកជំនន់នៅក្នុងភូមិរនៈ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យទីតាំងខាងលើនេះ គឺក្នុងគោលបំណង ដើម្បីទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យច្រាំងទន្លេ​ មានការបាក់ស្រុតបន្តទៀត។ លោកឃួង ស្រេង ក្នុងឱកាសនោះបានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានក៏ដូចជា​មន្ត្រីជំនាញដែលចុះមកដល់ទីតាំងនេះធ្វើយ៉ាងណាដាក់បាវខ្សាច់ជាមួយនឹងថ្មទម្លាក់ចូលទៅក្នុងច្រាំងទន្លេដែលបាក់ស្រុតដើម្បីទប់ស្កាត់កុំឲ្យបាក់បន្តទៀត។ បើតាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់កោះដាច់បានឲ្យដឹងថា ច្រាំងទន្លេដែលទទួលរងការ​បាក់ស្រុតនេះបានកើតឡើងប្រមាណជាពីរទៅបីថ្ងៃមកហើយ

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់​ !​ ប្ដីប្រពន្ធ២នាក់ត្រូវឃាតកញីឈ្មោលបាញ់ប្រហាស្លាប់គួរឲ្យសង្វេក

មណ្ឌលគិរី៖​  បុរសស្ត្រី​២ប្ដីប្រពន្ធ​ ត្រូវខ្មាន់កាំភ្លើងញីឈ្មោល​បាញ់ប្រហាជា​ច្រើនគ្រាប់ស្លាប់ទាំង២នាក់ប្ដីប្រពន្ធយ៉ាងអាណោចអធម៌​ ចោលកូនតូច​៣នាក់​ឲ្យនៅកំព្រាតែលតោល ហេតុការណ៍បាញ់ប្រហារគួរឲ្យរន្ធត់នេះបាន​ កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅណុចអូរគគី ស្ថិតក្នុងភូមិវាលវិល ឃុំត្រយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ សពជនរងគ្រោះ មានឈ្មោះ រ៉ា ហៅ ម៉ៅ អាយុ៣៧ឆ្នាំជាប្ដី

Read More
សន្តិសុខ​សង្គម

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញឆ្មក់បង្ក្រាបហាងចិនម៉ាស្សាបង្កបសេវាកម្មផ្លូវភេ​ទ​៤កន្លែង ឃាត់មនុស្ស២៩នាក់

ភ្នំពេញ​៖​ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាប​ ហាងចិន​ ៤កន្លែងដែល​បង្កប់សេវាផ្លូវភេទឃាត់ជនជាតិចិន​ និងវៀតណាមចំនួន២៩នាក់។ ប្រតិបត្តិ​ការណ៍នេះ ធ្វេីឡេីងកាលពី​វេលា​ម៉ោង​៨យប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩​ នៅ​ទីតាំងហាង៤កន្លែងជិតៗគ្នា​ ដែលទីតាំងទី១​- មានយីហោ​ កន្លែងសំរាកកាយ​ -​ ទី២យីហោ​ អេស៊ាងទីស្បាម៉ាស្សា​ -​ ទី៣​ យីហោ​

Read More
សន្តិសុខ​សង្គម

បើករថយន្តឡិចសុីស​LX-570​ស្លាកលេខខេមរភូមិន្ទឡើងលើសួនច្បារបុកបង្គោលផ្លាក​ប៉ាន់ណូរបួសធ្ងន់

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្ត​ ឡិចសុីស​LX-570​ លឿនដូចហោះមិនប្រយត្ន័ដល់​ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលបុកខឿនឡើងលើសួច្បារទៅបុកបង្គោលផ្លាកប៉ាន់ណូផ្សាយពាណិជ្ជកម្ម​ បណ្ដាលឱ្យរបួសធ្ងន់ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី​វេលាម៉ោង២និង២០នាទីរំលងអាធ្រាត្រចូលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩ នៅចំណុចក្រោម​ស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្ត​ ឡិចសុីស​ ​LX-570​ ពណ៌ស​ ស៊េរីទំនើបមួយគ្រឿង ពាក់​ស្លាកលេខ​ ខេមរៈភូមិន្ទ 01-2-9297

Read More
សន្តិសុខ​សង្គម

មន្ត្រីនគរបាលម្នាក់របួសធ្ងន់​ ខណៈជិះម៉ូតូដួល​ខ្លួនឯង

ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់បែក​មុខមាត់​ ខណៈដែលជិះម៉ូតូលឿនមិនប្រយត្ន័ដួលបោកនិងថ្នល់ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី​វេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៩នៅចំណុចរង្វង់​មូល​ វិមានឯករាជ្យ តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកែងកង១ ខណ្ឌចំការមន។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញជនរងគ្រោះជាមន្ត្រីនគរបាល​ រូបនោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ស៊េរីីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GV-8528ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុទិសដៅ​ពីលិចទៅកើត​ ខណៈមកដល់ចំណុចកើត​ហេតុ​ បានរេចង្កូតដួលខ្លួនឯងបោកនិងថ្នល់​បែកមុខមាត់និងភ្នែកមួយចំហៀងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនិកហុង ហាក់ដឹងយកទៅសង្គ្រោះភ្លាមៗ។ ក្រោយកើតហតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកែងកង១​ រងចាំប្រគល់ជូនម្ចាស់វិញ៕

Read More
ព័ត៌មាន​ទាន់​ហេតុការណ៍

រថយន្ដបុកបន្ដគ្នាបណ្ដាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ!

ព្រះសីហនុ៖រថយន្ត៣គ្រឿង បុកកន្ទួយគ្នាបណ្តោអោយបុរសម្នាក់ដែរបេីករថយន្តតូចស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុដោយសារគាប់ជាប់នៅក្នុងរថយន្ត។ កាលពីវេលាម៉ោង៩ និង៣០នាទីថ្ងៃទី៥កញ្ញា២០១៩ ដែរស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិបត់គគីរឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បេីតាមសមត្ថកិច្ចបានប្រាប់អោយដឹងថានៅមុនពេលកេីតហេតុគេឃេីញមានរថយន្តកុងតឺនរ័មួយគ្រឿង(មិនស្គាល់ផ្លាកលេខ)ឈប់ហេីយក៏ត្រូវបានរថយន្តតូចកាមរីស្វិតមួយគ្រឿងផ្លាកលេខ ភ្នំពេញ2E-8070 ជាប្រភេទរថយន្តកែឆ្នៃផ្នែកខាងក្រោយរត់ឈ្នួលដូចរុឺម៉កកង់៣ បន្ទាប់មកក៍ត្រូវរថយន្តដឹកដីឬគ្រួសថ្មមួយគ្រឿងទៀតដែរពាក់ផ្លាកលេខព្រះសីហនុ3A-7352 និងរថយន្តតូចនេះខូចខាតខ្ទេចទាំងស្រុង ថែមទាំងបណ្តលោអោយស្លាប់អ្នកបើកបរម្នាក់យ៉ាងអាណោចអាធម្ម។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ធ្វេីការវស់វេងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកចំណែករថយន្តមួយទៀតដែរត្រូវរថយន្តតូចបុកនេះបានបេីកចេញពីកន្លែងកេីហេតុបាតទៅហេីយរឺឯសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕  

Read More
សន្តិសុខ​សង្គម

កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបង្រ្កាបចោរឆក់ឃាត់ខ្លូនជនសង្ស័យប្រុសស្រី៧នាក់ជាបន្តបន្ទាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់និងបក្ខពួកប្រុសស្រី៦នាក់ទៀតត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យធ្វើការបង្ក្រាបក្រោយពីបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីស្រ្តីម្នាក់បានសម្រេចរត់មកសម្ងំលាក់នៅក្នុងផ្ទះជួល កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៩ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែង តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១/មានឈ្មោះសំ រ៉ាដូ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ទី២/ឈ្មោះទិត្យ វិសា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ

Read More
សន្តិសុខ​សង្គម

ចោរថ្លើមធំ! ប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រចនៅក្បែ ប៉ុស្ដិនគបាលដង្កោ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពធាក់និងយកកាំភ្លើងខ្លីផ្ជុងប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេចរួចជិះគេច ខ្លួនបាត់ដោយសុវត្តិភាព ដោយមិនរំខានដល់ សមត្ថកិច្ច ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពី វេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៥ខែ កញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២១៧ មុខសាលាបឋមសិក្សាទួលអំពិល សង្កាត់ ដង្កោខណ្ឌដង្កោ ។ ជនរងគ្រោះមានឈ្មោះ ហ៊ុន ណូន ភេទ ប្រុស

Read More
សន្តិសុខ​សង្គម

ជនជាតិវៀតណាមរត់ចូល​ផ្ទះ​ឱសថស្ថានពេជ្រសុទ្ធាវី​ បង្កការភ្ញាក់ផ្អើល​ សង្ស័យបែក​ថ្នាំ

ភ្នំពេញ៖​ បុរសជនជាតិវៀតណាមម្នាក់​សង្ស័យ​បែកថ្នាំមកស្រុកខ្មែរបានបីថ្ងៃរត់ចូលផ្ទះឱសថស្ថានពេជ្រសុទ្ធាវី​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោងប្រមាណ១០និង៣០​នាទីព្រឹកថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៩​ នៅផ្ទះឱសថស្ថានពេជ្រសុទ្ធាវី​ លេខ​១៩ ផ្លូវ ២៨៦​សង្កាត់អូឡាំពិកខណ្ឌបឹងកេងកង​ ។ ប្រភពបានអោយដឹងថា​ មុនកើតហេតុគេឃើញជនជាតិ​វៀតណាម​ ៤នាក់នៅមុខផ្ទះកើតហេតុ​ មួយសន្ទុះជនជាតិវៀតណាមម្នាក់​បានរត់ចូលផ្ទះឱសថស្ថាន​ រួចចេញមកវិញហើយក៏រត់ចូលទៅវិញឡើងជាន់ទី១ចូលទៅក្នុងផ្ទះបាយ​ រួចក៏បានទាញទ្វារបន្ទប់ផ្ទះបាយបិទហើយបានខ្ទប់មាត់ចុងភៅជាស្ត្រីពីរនាក់​មិនអោយស្រែកនឹងមិនឲ្យទូរស័ព្ទមកខាងក្រោម​ ឃើញដូច្នេះជនជាតិវៀតណាម​៣​នាក់ទៀតដែលឈរនៅមុខផ្ទះកើតហេតុក៏បានរត់ចូលទៅខាងក្នុងដើម្បីទៅហៅជនជាតិវៀតណាមនោះចេញមកក្រៅឃើញសភាពការណ៍មិនស្រួលម្ចាស់ផ្ទះបានយក​សោរទៅចាក់ទ្វារពីខាងក្រៅ​ បន្ទាប់មកបាន​រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលអូឡាំពិក។ បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍​ អូឡាំពិក​បានមកដល់រួចក៏បានវាយខ្នោះជនជាតិវៀតណាមម្នាក់​ ក្នុងចំណោម៤នាក់​ដោយឡែក​៣នាក់ទៀតត្រូវបានសមត្ថកិច្ចហៅទៅសាកសួរប៉ុស្តិ៍ដើម្បីធ្វើកំណត់ហេតុ។ ក្រោយពេលសមត្ថកិច្ចធ្វើតេស្តទឹកនោមទើបដឹងថាជនជាតិវៀតណាមរូបនេះមាន​សារធាតុញៀន។

Read More
សន្តិសុខ​សង្គម

កម្មកររោងចក្រកាត់ដេសម្លៀកបំពាក់គ្រីស្តាលម៉ាទីន(ខេមបូឌា)​លីមីតធីតចំនួន៣៥នាក់​បានដួលសន្លប់

កណ្ដាល៖ ព្រឹកថ្ងៃទី៥ខែកញ៉ា ឆ្នាំ២០១៩ នៅ​រោងចក្រកាត់ដេសម្លៀកបំពាក់គ្រីស្តាល​ម៉ាទីន(ខេមបូឌា)លីមីតធីត​ ទីតាំង7NG ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ មានការភ្ញាក់ផ្អល​កម្មករពុលផ្សែងនៅក្នុងរោងចក្រដួលសន្លប់ជាច្រើននាក់​ ។ កម្មកររោងចក្រខាងលើបានបញ្ជាក់ប្រាប់ថា ក្រុមពួកកម្មករធ្វើការសុខៗ ស្រាបមានកម្មករ​ដួលសន្លប់ជាបន្តបន្ទាប់ ហើយក៍មានការផ្អើលឆោឡោពេញក្នុងរោងចក្រតែម្ដង។ ក្រោយមកអាជ្ញាធរ សមត្តកិច្ចស្រុកខ្សាច់​កណ្ដាល បានចុះអន្តរាគមន៍ជាបន្ទាន់ ហើយបានទាក់ទងទៅក្រុមគ្រូពេទ្យអង្អែកស្រុកយករថយន្ដសង្គ្រោះមកដឹកកម្មករដែលពុលផ្សែងក្នុងរោងចក្រដួលសន្លប់យកទៅព្យា​បាលនៅមន្ទីរ​ពេទ្យបង្អែកស្រុកខ្សាច់​កណ្ដាល។ លោកគ្រូពេទ្យបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានថា

Read More