Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

កម្មកររោងចក្រកាត់ដេសម្លៀកបំពាក់គ្រីស្តាលម៉ាទីន(ខេមបូឌា)​លីមីតធីតចំនួន៣៥នាក់​បានដួលសន្លប់

កណ្ដាល៖ ព្រឹកថ្ងៃទី៥ខែកញ៉ា ឆ្នាំ២០១៩ នៅ​រោងចក្រកាត់ដេសម្លៀកបំពាក់គ្រីស្តាល​ម៉ាទីន(ខេមបូឌា)លីមីតធីត​ ទីតាំង7NG ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ មានការភ្ញាក់ផ្អល​កម្មករពុលផ្សែងនៅក្នុងរោងចក្រដួលសន្លប់ជាច្រើននាក់​ ។

កម្មកររោងចក្រខាងលើបានបញ្ជាក់ប្រាប់ថា ក្រុមពួកកម្មករធ្វើការសុខៗ ស្រាបមានកម្មករ​ដួលសន្លប់ជាបន្តបន្ទាប់ ហើយក៍មានការផ្អើលឆោឡោពេញក្នុងរោងចក្រតែម្ដង។

ក្រោយមកអាជ្ញាធរ សមត្តកិច្ចស្រុកខ្សាច់​កណ្ដាល បានចុះអន្តរាគមន៍ជាបន្ទាន់ ហើយបានទាក់ទងទៅក្រុមគ្រូពេទ្យអង្អែកស្រុកយករថយន្ដសង្គ្រោះមកដឹកកម្មករដែលពុលផ្សែងក្នុងរោងចក្រដួលសន្លប់យកទៅព្យា​បាលនៅមន្ទីរ​ពេទ្យបង្អែកស្រុកខ្សាច់​កណ្ដាល។

លោកគ្រូពេទ្យបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានថា ទូរលេខកម្មករដួលសន្លប់មានចំនួនរហូតដល់៣៥នាក់(មូលហេតុពុលផ្សែងចំហុយក្រណាត់ក្នុងរោងចក្រគ្រីស្តាល​ម៉ាទីន​(ខេមបូឌា)លីមីតធីតដែលមានទីតាំង​ 7NG ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់​កណ្ដាល ខេត្តកណ្ដាល។

មហាជនទូទៅ ក៍ដូចកម្មករទាំងអស់សូមធ្វើការសំណូមពរដល់ថៅកែរោងចក្រនឹងជំនាញជួយពិនិត្យពិចៃឲ្យបានត្រឹមត្រូវទៅតាមស្ដងដាច្បាប់ដែលបានដាក់ជូន បើមិនអញ្ចឹងទេកម្មករទាំអស់នោះពិតជាពិបាក​ហើយ (ជាពិសេសសុខភាពរបស់ពួកគាត់តែម្ដង។

កម្មករទាំងអស់ស្នើសុំដល់ខាងអាជ្ញាធរ មានសមត្តកិច្ចជំនាញពាក់ពន្ធ័គ្រប់ជាន់ថ្នាក់មេត្តាចុះត្រួតពិនិត្យនឹងធ្វើការសុីបអង្កេតឲ្យបាន​ដឹតដល់និងមានចំណាត់ការខ្ពស់ផងដើម្បីកម្មកររោងចក្រ​ ទទួលបាននូវសុខភាពល្អ​ ។