សាហាវណាស់!! ជនសង្ស័យមួយក្រុមមានគ្នាប្រហែល៧នាក់ ដេញវាយយុវជន២នាក់ បណ្ដាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់
ភ្នំពេញ៖ អាសូរ បុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង យ៉ាងអាណោច អធម៌និងម្នាក់ទៀតរបួសធ្ងន់ បន្ទាប់ពីជនសង្ស័យមួយក្រុមមានគ្នា៦ទៅ៧នាក់ជិះម៉ូតូដេញវាយបណ្ដាលឲ្យដួល ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ត្រង់ចំណុច មុខស្ថានទូតថៃ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលស្លាប់ និងអ្នករងរបួសធ្ងន់ខាងលើនៅមិនស្គាល់អត្តសញ្ញាណនៅឡើយទេ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា
Read More