Thursday, November 20, 2025
Latest:

ព័ត៌មាន​ជាតិ

សន្តិសុខ​សង្គម

ឯកឧត្ដម​ ហ៊ុន​ ជា​ ! នៅចាំបានទេរឿងក្មេងលួចដូង ? កុំអាងមានលុយនឹងអំណាច់ សូមមើលរឿងនឹងឡើងវិញ បើវាជាចោក៏មិនត្រូវធ្វើដល់ថ្នាក់ហ្នឹងដែរ

ភ្នំពេញ៖​ មានការភ្ញាក់ផ្អើលមួយកើតឡើង​ដែលបុរសម្នាក់បានលួចមើលស្ត្រីម្នាក់​ចូល​ក្នុងបន្ទប់ទឹក​ ក្នុងបរិវេន​ ស្ថានីយប្រេងឥន្ធនៈ​PTTមួយកន្លែង​ ត្រូវគេចាប់វៃបែកមុខ នេះបើ​ ​យោងតាម​ អាខោន ហ្វេសប៊ុក​ មួយមានឈ្មោះ Vithourak Sarun ដែល​គេស្គាល់ថា ជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្រ្ដមណ្ឌលខេត្ដតាកែវ បាន​បង្ហោះវីដេអូមួយ​ ដែលក្រុមរបស់ខ្លួនចាប់បុរសម្នាក់​ ចងរួចវៃ​បែក​មុខ

Read More
សន្តិសុខ​សង្គម

ចាប់ខ្លួនជនសង្ស័យ៧នាក់បន្ថែមទៀតនៅ​ខេត្តព្រះសីហនុ​ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្ស និងនាំចូលអាវុធដោយខុសច្បាប់

ព្រះសីហនុ៖​ កម្លាំងនគរបាលខេត្តព្រះសីហនុ​ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់បន្ថែមទៀត​បន្ទាប់ពីចាប់ខ្លួនជនជាតិចិន៧នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្ស និងនាំចូលអាវុធដោយខុសច្បាប់ នៅខេត្តព្រះសីហនុ​ ។ ក្រោយកម្លាំងនគរបាលជំនាញ បានបន្ដ​ស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ៧​នាក់ បន្ថែមទៀត ក្នុងនោះជនជាតិចិន៣នាក់ និងខ្មែរ៤នាក់ ពាក់ព័ន្ធករណីខាងលើ​ ។ ប្រតិបត្តិការណ៍ចាប់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៩នេះក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត

Read More
សន្តិសុខ​សង្គម

នគរបាលខណ្ឌទួលគោកឆ្មក់បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម​ ឃាត់ខ្លួនអ្នកកត់និងអ្នក​ចាក់បាន៣នាក់

ភ្នំពេញ៖​ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោ បានសហការជាមួយ​ គណ:បញ្ជាការឯកភាពខណ្ឌ​ ដឹកនាំដោយលោក បុត្រ សុភា នាយក​រងរដ្ឋបាលខណ្ឌ​ និងក្រោមការ​សម្រប​សម្រួលពីលោក រៀល សុភិនព្រះរាជ​អាជ្ញា​រង​នៃអយ្យការអមសាលាដំបូងរាជធានី​ភ្នំពេញ​ បានចុះបង្ក្រាប​ ទីតាំងលេងល្បែង​សុី​សងខុសច្បាប់ (ឆ្នោតវៀតណាម) ដោយឃាត់ខ្លួនមនុស្សចំនួន៣នាក់និងវត្ថុតាងមួយ​ចំនួនទៀត។ ប្រតិបត្តការណ៍បង្ក្រាបនេះបានធ្វើឡើងកាលវេលាម៉ោងប្រហែល ០៤និង០០នាទី​រសៀលថ្ងៃទី១៦ ខែធ្នូ

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូធំបុកខឿនចែកផ្លូវផ្លោងបោកនិងថ្នល់បាក់.ក ស្លាប់​គួរឲ្យសង្វេក

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូធន់ធំម៉ាកCBR​មួយគ្រឿងបើកក្នុងល្បឿនលឿន​ ខណៈដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ជ្រុលទៅបុកខឿនចែកទ្រូងផ្លូវផ្លោងទៅផ្លូវម្ខាងទៀតបោកនិងថ្នល់បាក់.ក ស្លាប់នៅនឹងកន្លែង​ ​យ៉ាងអាណោចអាធ័ម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទី​យប់ថ្ងៃទី ១៥ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវR៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ សោម ចន្ថា​ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើត

Read More
សន្តិសុខ​សង្គម

មិនសរសើរមិនបាន! លោក​មេប៉ុស្ដិ៍​នគរបាលស្ទឹងមានជ័យ​៣​

ភ្នំពេញ​៖​ លោក​ ឯម​ ភារី​ នាយប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ៣​ ពិតជាសមត្ថកិច្ចគំរូល្អមែនខណៈពេលដែលជួបស្ដ្រី​​ជា​អ្នក​រេីស​អេត​ចាយ​ម្នាក់​ មាន​អាការៈ​វិល​មុខ​ រហូត​ធ្លាក់​ពី​លេីម៉ូតូ​ បណ្តាលឲ្យរងរបួសជើង បានលោក​មេប៉ុស្តិ៍​ ស្ទុះស្ទារចូលទៅជួយ ព្រមទាំងបានជូនថវិការបន្តិចបន្តួចដល់គាត់ទៀតផង…។ ក្រោយពីឃើញការបង្ហោះតាមបណ្ដាញសង្គម ហ្វេស​ ប៊ុក​ និងសារព័ត៌មាន​មួយចំនួនបានផ្សព្វផ្សាយពីសកម្មភាព​ មន្ត្រី​ប៉ូលិសធ្វើអំពើល្អ​ ក៏​មានប្រជាពលរដ្ឋជាច្រើនបានកោតសរសើរ​ដល់លោកមេប៉ុស្តិ៍ស្ទឹងមានជ័យ៣​ មិនដាច់ពីមាត់​ និងបានជួន​ពរអោយលោកមានសុខភាពល្អ​

Read More
សន្តិសុខ​សង្គម

ទីតាំងចាក់ភ្នាល់បាល់មួយកន្លែងត្រូវកម្លាំងចំរុះ​ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាប

ភ្នំពេញ៖​ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការ ជាមួយកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរង ខណ្ឌ​បានចុះត្រួតពិនិត្យនិងបង្ក្រាបជាក់​ស្ដែង​នៅទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់បាល់តាមអនឡាញ) ។ ប្រតិបត្តការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី​១៣ខែធ្នូឆ្នាំ២០១៩​ នៅ​ចំណុចផ្ទះលេខ២៥B ផ្លូវលេខ២២៣ក្រុមទី៤៦ ភូមិ១៣សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

Read More
ព័ត៌មាន​ទាន់​ហេតុការណ៍

អុញនោះ! លោក ផែង វណ្ណៈ ថាចៅសង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ សម្ដីឈ្លើយដាក់ រាស្ត្រម្ចាស់ឆ្នោត

ភ្នំពេញ៖ បើយោងតាមគរណីហ្វេស ប៊ុក ដែលមានឈ្មោះ Pheng Vannak News កាលពីយប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩បានលើកឡើងថា លោក លីវ វណ្ណថេង ដែល ជា ចៅ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានប្រើ ពាក្យសម្ដីមិនសមរម្យដាក់ប្រជាពល រដ្ឋដែល មានវិវាទពាក់ពន្ធ័រឿងដីធ្លីនៅកោះក្របី

Read More
សន្តិសុខ​សង្គម

ឆក់កាបូបស្ពាយយកលុយជិត៥ពាន់ដុល្លារ រត់គេចបាត់ម្នាក់​ ឯម្នាក់ទៀតជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រី៣នាក់ម្ដាយនិងកូនកំពុងជិះម៉ូតូតាមផ្លូវ បណ្ដាលឲ្យដួលទាំងសងខាង រួចជនសង្ស័យម្នាក់បានងើបយកកាបូបស្ពាយដែលមានលុយសរុបជិត​៥ពាន់ដូល្លាររត់គេចខ្លួនបាត់ រីឯបក្ខពួកម្នាក់​ទៀតត្រូវជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១៩ និង១៥នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខខ្លោងទ្វារវត្តគោកខ្សាច់ ស្ថិតនៅភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ

Read More
ព័ត៌មាន​ជាតិ

សិប្បកម្មរោងការ បង្កការរំខានដល់អ្នកជិតខាងរៀងរាល់យប់ , ពលរដ្ឋស្នើរដល់អាជា្ញធរចៅហ្វាយខណ្ឌចាត់វិធានការ

ភ្នំពេញ ៖ មានប្រជាពលរដ្ឋរស់នៅក្នុងភូមិឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រិះគន់អាជ្ញាធរសង្កាត់ ខណ្ឌ មិនហ៊ានចាត់វិធានការលើទីតាំងសិប្បកម្មរោងការមួយកន្លែងបង្កការរំខានដល់អ្នកជិតខាងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យ ជាយូរឆ្នាំណាស់មកហើយ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញណាចុះបង្ក្រាបនោះទេ។ បើតាមប្រភពពីប្រជាពលរដ្ឋបានដឹងថា រៀងរាល់ថ្ងៃសិប្បកម្មមួយនេះមានក្រុមកូនជាងធ្វើការទាំងយប់ទាំងថ្ងៃចាប់តាំងពីវេលាម៉ោង ៧ ព្រឹកដល់វេលាម៉ោង១២ យប់ រហូតដល់ម៉ោង២ រំលងអាធ្រាត សិប្បកម្មធ្វើរោងការខាងលើបានរើសរោងចេញពីកន្លែងពិធីមង្គលអាពាហ៍ពិពាហ៍ដែលគេជួលទៅរៀបចំ ហើយក្រុមជាងបាននាំគ្នាយករោងការដែលរើពីកន្លែងពីមុខរោងអាពាហ៍ពិពាហ៍

Read More
សន្តិសុខ​សង្គម

បុរសសតិមិនប្រក្រតីម្នាក់ឡើងចង.កស្លាប់លើដើមស្វាយ​ ជាប់បន្ទប់​ មេប៉ុស្ដិ៍ស្ទឹងមាន​ជ័យ១ មន្ត្រីនគរបាលប៉ុស្តិ៍មិនដឹង

ភ្នំពេញ៖ ពលរដ្ឋមានការភ្ញាក់ផ្អើល​ នាំគ្នាសម្ដែង​នូវហួស​ចិត្តនិង​រិះគន់យ៉ាងខ្លាំងទៅ​លើ​ មន្ត្រីនគរបាល​ ប៉ុស្ដិ៍​ ស្ទឹងមានជ័យទី១ ជា​ពិសេស​លោក ម៉ៅ សាវឿន ដែលជានាយប៉ុស្ដិ៍ផ្ទាល់តែម្ដង ក្នុងការគ្រប់គ្រងមន្ត្រីក្រោមឱវ៉ាតរបស់ខ្លួនមិនបានល្អ រហូតបណ្ដោយឲ្យមាន​ បុរសដែលសតិមិនប្រក្រតីម្នាក់ដើរចូលក្នុងបរិវេន​ប៉ុស្ដិ៍ ហើយឡើងលើដើមស្វាយចង.ក សម្លាប់ខ្លួនបានសម្រេច ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០៨យប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩ នៅ​លើ​ដើមស្វាយ​ ជាប់មុខបន្ទប់លោកមេប៉ុស្តិ៍ក្នុងបរិវេនប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ១ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ

Read More