Sunday, November 10, 2024
Latest:
ព័ត៌មាន​ទាន់​ហេតុការណ៍

អុញនោះ! លោក ផែង វណ្ណៈ ថាចៅសង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ សម្ដីឈ្លើយដាក់ រាស្ត្រម្ចាស់ឆ្នោត

ភ្នំពេញ៖ បើយោងតាមគរណីហ្វេស ប៊ុក ដែលមានឈ្មោះ Pheng Vannak News កាលពីយប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩បានលើកឡើងថា លោក លីវ វណ្ណថេង ដែល ជា ចៅ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានប្រើ ពាក្យសម្ដីមិនសមរម្យដាក់ប្រជាពល រដ្ឋដែល មានវិវាទពាក់ពន្ធ័រឿងដីធ្លីនៅកោះក្របី ។
លោក ផែង វណ្ណៈ បានលើកឡើងទៀតថា លោក ឃើញផ្ទាល់ភ្នែកលឺផ្ទាល់និងត្រចៀកលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី បាន ប្រើពាក្យសម្ដីខ្លាំងៗសម្ដីរបៀបគំរាមកំហែង សម្ដីក្អេងក្អាង ហើយ បើនិយាយអោយ ស្រួលស្ដាប់ថាជាមន្ត្រីសម្ដី ( ពាល ) លោកថា លោកចៅ សង្កាត់ភ្លេចខ្លួន ថា អ្នកដែលអង្គុយនៅខាងមុខរបស់លោក ជាអ្នកបោះ ឆ្នោត អោយលោក បានមកអង្គុយ កៅអីជា ចៅសង្កាត់ ។
លោក ផែង វណ្ណៈ បានបន្ថែមថា បើនិយាយ ពីសីលធម៌ជាមន្ត្រីគឺសូន្យតែម្ដង តែលោក មិនបាននិយាយ ពីការងារ ល្អឬមិនល្អ របស់លោកចៅសង្កាត់នោះទេ! គ្រាន់តែនិយាយពីសីលធម៌ក្នុងនាមជាមន្ត្រី នៅពេលដែល មន្ត្រីស្រែកឡូឡាក្នុងបន្ទប់ការិយាល័យ ស្រែកគំរាមប្រជាជននិងរកប្ដឹងប្រជាជន តែ ប៉ុណ្ណោះ។

លោក ផែង វណ្ណៈ បានលើកឡើងទៀតថា ប្រជាជនគាត់ល្ងង់មិនចេះ និយាយត្រូវឬខុសយើងជាមន្ត្រីជាចៅសង្កាត់ត្រូវពន្យល់ប្រាប់ផង ថានិយាយអញ្ចឹងមិនត្រូវទេ! ខុសហើយ រឿងហ្នឹងវាចេះ ខ្ញុំសញ្ញេខ្ញុំមានសំអាងចេះ រឿងសំខាន់គឺពន្យល់ប្រាប់ប្រជាជន ដើម្បីឲ្យប្រជាជនគាត់យល់ ។ លោក ថា ឋានៈបុណ្យសក្ក័ត្រឹម ចៅសង្កាត់មាត់អត់មានគំររប ប្រជាជននិយាយលើសខ្វះសតមួយរយៗ ខណៈដែលនៅក្នុងបន្ទប់ចៅសង្កាត់មានមនុស្សចំនួន៥នាក់ ទាំងរូបគាត់ ។

លោក ផែង វណ្ណៈ និយាយថា បើលោកសរសេរព័ត៌មាននៅលើបណ្ដាញសង្គម ហ្វេស ប៊ុក ថាចៅ សង្កាត់ព្រែកថ្មី ជាមន្ត្រី សម្ដីឈ្លើយ មិនពិត សូមចៅសង្កាត់ប្ដឹងលោកចុះលោក ទទួលខុសត្រូវចំពោះមុខច្បាប់ នេះបើ លោក និយាយខុស! លោកបន្តថា ចុះបើចៅ សង្កាត់ មិននិយាយហេតុអី ? ចាំបាច់ អន្តរាគមន៍ទៅ ឧត្ដមសេនីយ៍ ផ្កាយ៣ម្នាក់តែ លោក មិនបាន បញ្ចេញឈ្មោះ នោះទេ ! អោយ តេ មកលោក សូមកុំអោយចេញផ្សាយ កុំអោយលោក និយាយប៉ះពាល់ដល់លោកចៅសង្កាត់ ហ្នឹង លោក ផែង វណ្ណៈ បានសង្កត់ធ្ងន់ថា លោកឯង អន្តរាគមន៍ធ្វើអី បើលោកឯងជា ចៅសង្កាត់ល្អ លោកឯងអត់បាននិយាយពាក្យគំរោះគំរើយ ឈ្លើយដាក់ប្រជាជន នៅ ចំពោះមុខខ្ញុំទេ ! លោកឯងចាំបាច់តេទៅ លោកផ្កាយ៣ធ្វើអី ។

ចុងក្រោយលោក ផែង វណ្ណៈ បន្ថែមថា លោក ចង់អោយលោកចៅសង្កាត់កែលម្អសីលធម៌ កំហុសឆ្គងរបស់លោកចៅសង្កាត់ឡើងវិញព្រោះកន្លងមកលោក លីវ វណ្ណថេង ចៅ សង្កាត់ព្រែកថ្មី រូបនេះ ធ្លាប់ហែកឯកសារ ពូសំ សុបុិន ដែលជាអនិជនអាមេរិច នៅក្នុងបន្ទប់ ម្ដងរួចមកហើយ តែគាត់ មិន ដឹងថា ពួកគាត់ ទាំង២នាក់ មានរឿងអ្វីនិងគ្នា នោះទេ! ហើយលោក ផែង វណ្ណៈ បានលើក យក ប្រសាសន៍របស់ សម្ដេច នាយករដ្ឋមន្ត្រី ថា ធ្វើជាមន្ត្រត្រូវបម្រើរាស្ត្រ ។

ជុំវិញការលើកឡើងរបស់លោក ផែង វណ្ណៈ នេះអង្គភាពសារព័ត៌មានយើងនៅមិនទាន់សុំការបំភ្លឺពីលោក លីវ វណ្ណថេង ចៅសង្កាត់ ព្រែកថ្មីបាននៅឡើយទេ អង្គភាពយើងរង ចាំការបំភ្លឺរាល់ម៉ោងធ្វើការ៕