Thursday, July 17, 2025
Latest:

Author: សួន វីរៈ

សន្តិសុខ​សង្គម

នគរបាលខណ្ឌទួលគោក​ ចាប់ឃាត់ខ្លួនជន​សង្ស័យម្នាក់ជាក់ស្ដែងពីបទលួចម៉ូតូ

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង​នគរបាលប៉ុស្តិ​ បឹងសាឡាង នៃអធិការនគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជាក់​ស្ដែងពីបទលួច (ម៉ូតូម៉ាក Zoomer X ០១គ្រឿង) កាលពីវេលា​ម៉ោងប្រហែល​១៣​និង០០នាទី​ ថ្ងៃទី១២ខែធ្នូ​ឆ្នាំ២០២០​ ប្រព្រឹត្តនៅ​ចំណុចមុខផ្ទះជួល​លេខ​១០៣Zផ្លូវលេខ​២៥១ ក្រុមទី៤៩ ភូមិ១៤ សង្កាត់​ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​ឃាត់ខ្លួនមាន​ឈ្មោះ ថន

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនយុវជនម្នាក់ ជាជនសង្ស័យពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!

ខេត្តកណ្តាល៖ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកោះធំ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល នឹងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០១នាក់

Read More
សន្តិសុខ​សង្គម

ប្រទះឃើញសាកសពបុរសម្នាក់ក្នុងវ៉ាលី បោះចោលក្នុងគំនរសម្រាម សង្ស័យជាករណីឃាតកម្ម

ភ្នំពេញ៖ ប្រជាពលរដ្ឋ នៅទីលានចាក់សម្រាម បានប្រទះឃើញសព បុរសម្នាក់ ត្រូវគេសម្លាប់ ញាត់ចូលវ៉ាលី បោះចោលក្នុងគំនរសម្រាម នៅទីតាំងចាក់សំរាម ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ប្រភពព័ត៌មានបឋម ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ប្រជាពលរដ្ឋ នៅទីលានចាក់ សម្រាម បានធ្វើការដូចសព្វដង

Read More
សន្តិសុខ​សង្គម

កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើដែលដឹកតាមម៉ូតូត្រៀមឆ្លងដែនទៅប្រទេសវៀតណាមតាមចំណុចភូមិ.ភិ ក្នុងឃុំសេសាន

ខេត្តរតនគិរី៖ សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើដែលឈ្មួញឈើកំពុងដឹកជញ្ជូនត្រៀមលួចឆ្លងដែនទៅប្រទេសវៀតណាម ដោយខុសច្បាប់ ហេតុការបង្ក្រាបនេះបានធ្វើឡើង កាលពីវេលាម៉ោង២.៥៩នាទី ថ្ងៃទី១០ ធ្នូ ២០២០ ម្សិលមិញនេះស្ថិតនៅចំណុចភូមិ.ភិ លើ ឃុំសេសាន ស្រុកអូរយ៉ាដាវ ។ តាមសមត្ថកិច្ចនៅកន្លែងទីតាំងបង្ក្រាបបានអោយដឹងថា ប្រភពឈើដែលបង្ក្រាបខាងលើនេះ គឺគេបានដឹកជញ្ជូនចេញពីព្រៃសហគមន៍ភូមិប៉ាដល់ ខណះពេលពេលនោះក្រោយពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋក៏ខាងសមត្ថកិច្ចមកស្ទាក់ចាប់បាននៅចំណុចភូមិ.ភិ លើ ចំណុចខាងលើនេះតែម្តង។

Read More
សន្តិសុខ​សង្គម

ជើងខ្លាំងពូកែខាងប្រើវោហាស័ព្ទដៀមដាមត្រូវបានតុលាការចេញដីកាឱ្យឃុំខ្លួន

ភ្នំពេញ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ក្រសួងកសិកម្មទាក់ទងនឹងការជេរប្រមាថជាសាធារណៈ និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០

Read More
ព័ត៌មាន​ជាតិ

អាវុធហត្ថភ្នំពេញ នៅតែបន្តចេញអំពាវ ឲ្យប្រជាជនចូលរួមបង្ការ ទប់ស្កាត់វីរុសកូវីដ១៩ ខណៈដែលការរកឃើញអ្នកអវិជ្ជមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា មានការថមថយខ្លះៗហើយ!

ដោយមានការប្រគល់ភារកិច្ចពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ

Read More
សន្តិសុខ​សង្គម

ថាមែនៗ ! សមត្ថកិច្ចចាប់ខ្លួន លោក នី ណាក់ ម្ចាស់ផេក «Iman KH» ត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ក្រោយបង្ហោះសារឌឺដងថ្នាក់ដឹកនាំជាហូហែរ..!

ភ្នំពេញ៖ បុគ្គលឈ្មោះ នី ណាក់ ម្ចាស់ផេក «Iman KH» ដែលតែងបង្ហោះព័ត៌មានញុះញង់ និងបង្កចលាចលតាមបណ្ដាញសង្គម Facebook ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ។ ការចាប់ខ្លួនបុគ្គលឈ្មោះ នី ណាក់ ធ្វើឡើងតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់លោក ប្លង់ សុផល

Read More
ព័ត៌មាន​ជាតិ

អភិបាលរាជធានីប្រគល់ម៉ាស២ម៉ឺនម៉ាសអាកុល៤០កានជូនកងទ័ពឈរជើងតាមព្រំដែន ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវិដ-១៩

ភ្នំពេញ៖ ម៉ាសចំនួន២ម៉ឺនម៉ាសនិងអាកុលចំនួន៤០កានត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចប្រគល់ជូនកងទ័ពឈរជើងតាមព្រំដែន ដែលចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវិដ-១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងរាលដាលចូលដល់សហគមហើយនោះ។ ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនាសៀលថ្ងៃទី១១ ធ្នូនេះ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ នៅសាលារាជធានីភ្នំពេញ។

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូទៅឆក់ទូរស័ព្ទអ្នកជិះកង់បី តែមិនបានសម្រេច បណ្ដាលឲ្យក្រឡាប់កងបី និងដួលម៉ូតូ ចំណែកជនសង្ស័យរត់ចោលម៉ូតូមួយគ្រឿង

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ ខណៈកំពុងជិះម៉ូតូកង់បីមិនបានសម្រេចបណ្ដាលឲ្យក្រឡាប់កង់បីនិងដួលម៉ូតូមួយគ្រឿងរួចរត់ឡើជិះម៉ូតូបក្ខពួកមួយគ្រឿងទៀតគេចខ្លួន បាត់ស្រមោល បន្សល់ទុកម៉ូតូមួយគ្រឿង។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១១ ខែធ្នូឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៣៥ ជិតនិងរង្វង់មូលកាំកូសុីធី ក្នុងសង្កាត់ទួសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមការរៀបរាប់ពីនាក់បើកម៉ូតូកង់បីបាន ប្រាប់ឲ្យដឹងថាមុនកើតហេតុមានភ្ញៀវបានខលទូរស័ព្ទឲ្យគាត់មកយកនៅម្ដុំផ្សារផ្លាហ្សា ក្បែរស្ពានអាកាសផ្សារដីហុយ ដោយឲ្យរូបគាត់ ដឹកទៅម្ដុំរង្វង់មូលកាំកូសុីធី ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣៣៥ ក្នុងទិសដៅពីត្បូងទៅជើង

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា ចាប់ខ្លួនបុរសជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀន ៥០ គីឡូក្រាម

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ នៅថ្ងៃទី៦

Read More