Sunday, April 28, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

ចេញពីមង្គលការបើករថយន្តរេចង្កូតធ្លាក់ទឹក​ប្រឡាយស្លាប់យ៉ាងអាណោចអធម៌

ព្រៃវែង​ ៖​ បុរសម្នាក់បើករថយន្តឡិចសុីស​ចេញពី​ ពិធីមង្គលការកូនមិត្តភក្ភ័​ សង្ស័យស្រវឹងស្រាខ្លាំង​រថយន្តរេចង្កូតធ្លាក់ចូលក្នុង​ទឹក​ប្រឡាយ ស្លាប់​យ៉ាងអាណោចអធម៌​
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាល​ពី​យប់ថ្ងៃទី០៨ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលំមាត់ប្រឡាយ ភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង ។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិបានអោយដឹងថា​ នៅថ្ងៃទី០១ខែមករា២០២១​ ជន​រងគ្រោះ​បានបើករថយន្តម៉ាកឡិចសុីស​ ចេញពីភ្នំពេញ​ មកចូលរួមមង្គលការកូនរបស់​មិត្តភក្ភ័នៅស្រុកព្រះស្ដេចព្រៃវែង​ ។
ប្រភពដដែលបានបន្តថា​ លុះដល់ល្ងាចថ្ងៃដដែលជនរងគ្រោះបានចូលរួមក្នុងពិធី​មង្គលការដោយមានការផឹកស្រាបៀរផង​ ។ខណៈផឹកសុីជួបជុំមិត្តភក្ភ័​រហូតដល់យប់ម៉ោង​ប្រហែល០៧យប់ជនរងគ្រោះបានលាមិត្តភក្ភ័​មកមុន​ដោយបើករថយន្តតែម្នាក់ឯង​ បំណង​ទៅលេងផ្ទះឪពុកម្ដាយដែលនៅក្បែរនោះ​លុះមកជិតដល់ផ្លូវបត់ចូលផ្ទះឪពុកម្ដាយសល់​ប្រហែល​១០០ទៅ២០០ម៉ែត្រ​ ស្រាប់តែ​រថយន្តបានរេចង្កូតធ្លាក់ចូលក្នុងទឹកប្រឡាយ​តែម្ដង​ ភ្លាមៗឪពុកជនរងគ្រោះនិងបងប្អូនប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបាន​ចុះជួយដែរ​តែដោយទឹកជ្រៅពេកមានការ​លំបាកក្នុងការជួយសង្គ្រោះដោយប្រើពេល​យូ​ ទើបជនរងគ្រោះដាច់ខ្យល់ស្លាប់នៅក្នុង​រថយន្ត​ ។

ក្រោយពេលកើតហេតុក្រុមគ្រួសារបាន​ជួល​រថយន្តគេដឹកយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅស្រុកខាងប្រពន្ធ​ ភូមិត្រោកធំ​ឃុំស្វាយធំស្រុកស្វាយរៀង​ ។ លុះព្រះព្រឹកឡើងទើបសមត្ថកិច្ចមូលដ្ឋាននិងសាច់ញាតិជនរងគ្រោះអោយរថយន្តស្ទួចរថយន្តឡើង​គោក៕

ចែករំលែកអត្ថបទ