បុរសម្នាក់បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យឯកជនសួគ៌ា បន្ទាប់ពីជិះម៉ូតូស្កុបពីទៅបុករថយន្ត Prius ដែលបើកឆ្លងផ្លូវ
ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូស្កុបពីមួយគ្រឿងយ៉ាងលឿនសង្ស័យខ្វះកាប្រុងប្រយត្ន័ក៏ជ្រុលទៅបុករថយន្តToyota Prius ដែលកំពុងបើកឆ្លងកាត់ទទឹងផ្លូវជាតិលេខ២យ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យសួគ៌ា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ចាន់ ប៊ុនណា
Read More