ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈករណីកូវីដ១៩មានការកើនឡើងជាបន្ដបន្ទាប់
MC៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈករណីកូវីដ១៩មានការកើនឡើងជាបន្ដបន្ទាប់ ពិសេសចូលរួមអនុវត្តតាមវិធានការរបស់រដ្ឋាភិបាល និងជ្ញាធរដែនដីជប៉ុន។ យោងតាសេខក្ដីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដែលបានចេញផ្សាយនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សាធ្វើការ ធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ អំពីស្ថានភាពនៃការរីករាលដាលនៃកូរវីដ ១៩
Read More