Friday, February 13, 2026
Latest:

Author: សួន វីរៈ

សន្តិសុខ​សង្គម

មន្ត្រីសាធារណៈការដែលចាប់ចងដៃស្ត្រីមានផ្ទៃពោះបានចូលសារភាពហើយ

ភ្នំពេញ៖​ មន្ត្រីសាធារណការ ដែលចងស្ត្រីមានផ្ទៃពោះកាលពីថ្ងៃមុនបានចូលខ្លួនសារ​ភាពនៅប៉ុស្តិ៍នគរបាលចោមចៅ៣ នៅព្រឹកថ្ងៃទី៧ ខែមេសាឆ្នាំ២០២០នេះ។ ជនសង្ស័យឈ្មោះ អ៊ូ ប៊ុនធី​ ភេទប្រុសអាយុ​៤១ឆ្នាំ​ ជាមន្ត្រីសាធារណការ​ ស្នាក់ភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ សូមបញ្ជាក់ថា វីដេអូដែលត្រូវបានបង្ហោះ​ចែកចាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើអោយមហាជនមានការខឹងសម្បារយ៉ាងខ្លាំង ខណៈឃើញបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីសាធារណការ បានចាប់ចងស្ត្រីម្នាក់មានផ្ទៃពោះ៤ខែ ជាប់​នឹងទ្វារ

Read More
សន្តិសុខ​សង្គម

បាក់វេរ៉ង់ដាជាន់ទី២បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់អធ្រាត្រ

ភ្នំពេញ ៖​ ផ្ទះប្រជាពលរដ្ឋជាន់ទី ២បានបាក់ វ៉េរ៉ង់ដា នៅវេលាម៉ោង ១យប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ៍ទី៧ខែមេសាឆ្នាំ ២០២០​ត្រង់ចំណុចផ្លូវ ២១៥កែងនឹងផ្លូវ ១៤៦ ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។ ម្ចាស់ផ្ទះមានឈ្មោះ ពៅ វណ្ណី អាយុ៦៤ឆ្នាំ មុខរបរនៅផ្ទះ

Read More
សន្តិសុខ​សង្គម

មន្ត្រីនគរបាលដែលបាញ់អតីតប្រពន្ធស្លាប់ និង កូនស្រីរបួសធ្ងន់​ ត្រូវសមត្ថកិច្ចចាប់បាន​ហើយ

(ភ្នំពេញ)៖ អតីតប្តីជាមន្រ្តីនគរបាលខណ្ឌ សែនសុខ ដែលបាញ់ច្រឡំត្រូវអតីតប្រពន្ធរបស់ខ្លួនស្លាប់ និងកូនស្រីរបួសធ្ងន់ ពេលកំពុងជិះរថយន្តជាមួយបុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ហើយនៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នាស្រុកកៀនស្វាយ ខេត្តកណ្តាល ជន​ដៃ​ដល់ជាខ្មាន់កាំភ្លើងរូបនោះ បានគេចខ្លួនពី​ការ​តាមចាប់ ទៅទីនោះ។ កម្លាំងសមត្ថកិច្ច​ ខណ្ឌសែនសុខ សហការ​ជាមួយសមត្ថកិច្ចខេត្តកណ្តាល បានស្រាវ​ជ្រាវតាមចាប់បុរសអតីតជាប្តីរបស់ស្រ្តីជន​រង​គ្រោះ(ស្លាប់) ដោយប្រើប្រាស់ពេលវេលា​ប្រមាណជាង២ម៉ោង

Read More
សន្តិសុខ​សង្គម

មហាជនឆ្ងល់​ថាហេតុអ្វីនគរបាលខណ្ឌពោធិ៍សែនជ័យ បណ្តោយ​ឲ្យជនដៃដល់ ដែលចង​ស្ត្រីមានផ្ទៃពោះ៤ខែ រត់គេចខ្លួនបាន​បើ​ជា​បទល្មើសជាក់ស្តែង​ រួចទើបប្រកាសចាប់ខ្លួន

ភ្នំពេញ៖​បន្ទាប់ពីបែកធ្លាយ​ វីដេអូ​ ល្បីគគ្រើក​ពេញបណ្តាញសង្គមហ្វេសប៊ុក និងផ្ទុះការខឹងសម្បា​ ​រិះគន់យ៉ាងខ្លាំង​ ទៅលើបុរសម្នាក់​ដែលគេស្គាល់ថា​ ជាមន្ត្រីសាធារណការ បានចាប់ចងស្ត្រីម្នាក់មានផ្ទៃពោះ៤ខែ ជាប់​នឹងទ្វារ ហើយស្រែកខ្លាំងៗថា((ចង់ប្តឹងទៅ​ប្តឹងចុះ))ដែលបង្ហាញពីភាពក្រអឺតក្រទម​ យ៉ាងខ្លាំងចាត់ទុកអ្នកក្រមិនស្មើរនិងបាត​ជើង​របស់ខ្លួន។ សកម្មភាពដ៏ឃោគឃៅនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា សង្កាត់​ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ

Read More
សន្តិសុខ​សង្គម

បុរសម្នាក់តូចចិត្តរឿងស្នេហាចងក បញ្ចប់​ជីវិតខ្លួនឯង

ភ្នំពេញ ៖​ បុរសម្នាក់ចង.ក​បញ្ចប់ជីវិតខ្លួនឯង បន្ទាប់ពីសរសេរសារបង្ហោះថា(គ្រប់ទង្វើរ​បងសុំទោស បងលាអូនរហូតហើយ) បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៦និង​៣០ នាទីល្ងាចថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខ២២ ក្នុងភូមិព្រែក ព្រីង ខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌ​ពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ អ៊ូ វីរ៉ាវីន

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌច្បារអំពៅ​ សហការជាមួយសង្កាត់ព្រែកថ្មី​ ចុះបង្ក្រាបសង្វៀនជល់មាន់​ ដកហូតរថយន្តនិងម៉ូតូជាច្រេីនគ្រឿង

​ ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ច​ នៃអធិការដ្ឋាន​នគរបាលខណ្ឌច្បារអំពៅ​ ដឹកនាំដោយលោកវរសេនីយ៍ទោ​ ម៉ៅ​ សឿត​ ដែលជាអធិការនគរបាលខណ្ឌ​ សហការជាមួយកម្លាំងគណ:បញ្ចាការឯកភាពសង្កាត់ព្រែកថ្មី​ ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងក្នុងភូមិចំពុះក្អែក​ សង្កាត់ព្រែកថ្មី​ ខណ្ឌ​ច្បារអំពៅ​ នាព្រឹកថ្ងៃទី៥​ ខែមេសា​ ឆ្នាំ​២០២០នេះ​ ដោយហូតបានរថយន្ត​៦គ្រឿង​ ម៉ូតូ២៧គ្រឿង​ មាន់គក​ ព្រមទាំងសម្ភារ:មួយចំនួនធំទៀត​

Read More
ព័ត៌មាន​ជាតិ

ប្រហើនណាស់! ម្ចាស់ទីតាំងសង្វៀនជល់​មាន់និងអាប៉ោងដ៏ធំអស្ចារ្យមួយកន្លែងនៅខណ្ឌច្បារអំពៅហ៊ានផ្គើននិងបទបញ្ជារបស់​សម្ដេច​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​

ភ្នំពេញ៖​ ពិតជាខ្លាំងមហិមាមែន​ ម្ចាស់ទីតាំង​ជល់មាន់មួយកន្លែងនេះហ៊ានបើកលេង​ល្បែងសុីសង​ មិនខ្លាចជំងឺ (COVID-19)​ សោះ​ ហើយថែមទាំងផ្គើននិងបទបញ្ជា​ របស់​ សម្ដេច​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថែមទៀតផង​ ។ បើយោងតាមសេចក្ដីរាយការណ៍(បឋម)បានអោយ​ដឹងថា​ ទីតាំងសង្វៀនមួយនេះស្ថិតនៅក្នុងដី​ឡូត៍ចំការស្វាយ​ ភូមិចំពុះក្អែក​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​

Read More
សន្តិសុខ​សង្គម

លោក​ សម្បត្តិ កុសល អធិការនគរបាលស្រុកតាវែង រងការប្ដឹងចោទប្រកាន់ពីកូនចៅ​ក្រោមឱវ៉ាទ​ ថាអាងអំណាចបាញ់គំរាមកូនចៅជាច្រើនគ្រាប់​

រតនគិរី ៖ លោកអធិការស្រុកតាវែង ត្រូវបាន​កូនចៅក្រោមឱវ៉ាតដាក់បណ្ដឹង​ បន្ទាប់ពី លោក​អធិការរូបនេះបានបាញ់ជាច្រើនគ្រាប់​គំរាមមន្ត្រីក្រោមឱវ៉ាទនិងបញ្ជាកូនចៅឲ្យប្រព្រឹត្តអំពើល្មើសរំលោភបំពាន មកលើ​ប្រជាកសិករ និងអាជីវករ ក្នុងស្រុកតាវែង។ បើយោងតាមពាក្យបណ្ដឹងរបស់លោកអធិការរង នាយផ្នែក នាយរងផ្នែក មន្ត្រីជំនាញ ព្រមទាំងនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍រដ្ឋបាលនគរបាលទាំងអស់ ប្ដឹងចូលសាលា​ស្រុកតាវែង ប្ដឹងចូលស្នងការនគរបាលខេត្ត និងប្ដឹងទៅឯកឧត្ដមអភិបាលខេត្ត អំពីករណី​លោកវរៈសេនីយ៍ទោ សម្បត្តិ

Read More
សន្តិសុខ​សង្គម

ចោរមួយក្រុម​ វាយយុវជន៣នាក់ប្លន់យក​ទូរ​សព្ទ័អស់៤គ្រឿងនៅខណ្ឌ៧មករា​ ​រួច​គេច​ខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ៖​ ជនសង្ស័យមួយក្រុមជិះម៉ូតូ៥គ្រឿងមកធ្វើសកម្មភាព​ វាយយុវជន៣នាក់ដែលកំពង់ជិះម៉ូតូបណ្ដាលឲ្យរបួស​​ប្លន់យក​ទូរសព្ទ័​ដៃអស់ចំនួន៤គ្រឿង​ រួចនាំគ្នាជិះម៉ូតូគេចខ្លួន​បានដោយសុវត្ថិភាព ហេតុការណ៏នេះកើតឡើងនៅវេលា ម៉ោង​២​និង៥០នាទីរំលងអធ្រាត្រចូល ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវ១៨២​ ជិតរង្វង់មូលនាងគង្ហីងក្នុងសង្កាត់អូឬស្សីទី២ ខណ្ឌ៧កមរា រាជធានីភ្នំពេញ។ ជនរងគ្រោះទាំង៣នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ​ ដោយពួកគេជិះម៉ូតូមួយគ្រឿងម៉ាក ស៊ូម័រ អិច ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខភ្នំពេញ1GN-​5884

Read More
សន្តិសុខ​សង្គម

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀននិង​កាំ​ភ្លើងខ្លីមួយដើម​ ឯម្នាក់ទៀត​រត់គេចខ្លួនបាត់

ភ្នំពេញ ជនសង្ស័យម្នាក់ត្រូវ​ កម្លាំងនគរ​បាល​ អន្តរាគមន៍​ខណ្ឌ​សែនសុខ​ ឃាត់ខ្លួន​ឆែកឆេ​រកឃើញ​អាវុធខ្លីមួយដើម រីឯ​បក្ខពួកគេម្នាក់​ទៀតរត់គេចខ្លួនបាត់ស្រមោល​ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបាន​កើតឡើងកាលពីវេលាម៉ោង១២​និង​៤០​នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី៥ខែមេសាឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវ​១០០៣ ជិតសាលាអាយយូ ក្នុងសង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ​ គឺកម្លំាងនគរបាល​ អន្តរាគមន៍​ខណ្ឌសែនសុខ​ បានជិះម៉ូតូល្បាត​ក្នុងមូលដ្ឋាន​ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ​ខណៈកំពុងជិះល្បាតស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូធំមួយគ្រឿង ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ1BB-4863​ភ្លាម​នោះកម្លាំងនគរបាល​ ​បានហៅឲ្យឈប់តែជនសង្ស័យទាំង២នាក់មិនបានឈប់នោះទេ​បែជាព្យាយាមជិះម៉ូតូរត់គេច​

Read More