Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

បាក់វេរ៉ង់ដាជាន់ទី២បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់អធ្រាត្រ

ភ្នំពេញ ៖​ ផ្ទះប្រជាពលរដ្ឋជាន់ទី ២បានបាក់ វ៉េរ៉ង់ដា នៅវេលាម៉ោង ១យប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ៍ទី៧ខែមេសាឆ្នាំ ២០២០​ត្រង់ចំណុចផ្លូវ ២១៥កែងនឹងផ្លូវ ១៤៦ ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះមានឈ្មោះ ពៅ វណ្ណី អាយុ៦៤ឆ្នាំ មុខរបរនៅផ្ទះ ផ្ទះមានទំហំ ៤ម៉ែត្រគុណនឹង ៤ម៉ែត្រនៅជាន់ទី ២ ផ្ទះលេខ៨៦ ជាប្រភេទផ្ទះចាស់សង់ជាយូឆ្នាំមកហើយ ។

បើកតាមសម្តីម្ចាស់ផ្ទះបានឲ្យដឹងថាដំបូងឡើយនៅវេលាម៉ោងកើតហេតុខាងលើរូបគាត់បានលឺសូរឡាន់បាក់វ៉េរ៉ង់ដា ធ្វើឲ្យរូបគាត់ភ៏យយ៉ាងខ្លាំងនិងមិនឲ្យគាត់ដើរឆ្លងកាត់បានចុះតាមកាំជញ្តើរមិន បាននោះទេ។ ហើយគាត់ក៏បានទំនាក់ទំនងទៅសមត្ថកិច្ច មូលដ្ឋានបានចុះដល់កន្លែងកើតហេតុហើយក៏បានទំនាក់ទំនងទៅខាងរថយន្តពន្លត់អគ្គីភ័យយករថយន្តដែល មានជញ្តើរដាក់ចម្លងពួកគាត់អោយចុះពីលើផ្ទះខ្លាចបាក់ស្រុតបណ្ដាលឱ្យគ្រោះថ្នាក់ដល់ពួកគាត់។ ខាង រថយន្តពន្លត់អគ្គីភ័យបានដាក់ជញ្តើរឲ្យពួកគាត់ បានចុះមកដល់ក្រោមរួចពីការផិតភ័យហើយគាត់ក៏បានថ្លែងអំណរអរគុណដល់សមត្ថកិច្ចដែលជួយបានរំដោះពួកគាត់ឲ្យចេញពីផ្ទះដោសុវត្តិភាព៕

ចែករំលែកអត្ថបទ