ចិន ប្លន់រថយន្តពីចិនដូចគ្នាបានសំរេចនៅខណ្ឌ៧មករា យកមកប្លុងចោលក្នុងកោះពេជ្រ រួចគេចខ្លួនបាត់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាជនជាតិចិនបានធ្វេីសកម្មភាពយកកាំបិតផ្ចុងប្លន់យករថយន្ត ម៉ាកព្រូស ពីជនជាតិចិន ដូចគ្នាបានសម្រេច ក្នុងអំឡុងម៉ោងប្រហែល៩យប់ថ្ងៃទី១៤ខែមេសាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ១១១ កែងផ្លូវ២៤២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រួចយកទៅផ្លុងចោលមុខអាគារB ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា សហការជាមួយនគរបាលជំនាញកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និង កម្លាំងនគរបាលខណ្ឌចំការមន ស្រាវជ្រាវឃេីញតាមប្រព័ន្ធGPS នៅវេលាម៉ោង១០យប់ថ្ងៃទី១៤
Read More